ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា មកទល់ពេលនេះកម្ពុជា បានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះតទៅ អាច ផលិតបាន ១លាន ២សែនម៉ាស។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា ពលរដ្ឋកម្ពុជា...
បរទេស៖ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ នៅទីក្រុងហូជីមិញ គឺអាចសម្រាកនៅសណ្ឋាគារនិងរីករាយជាមួយ នឹងសេវាកម្មបរិភោគអាហារនៅទីនោះទៀតផង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមមន្ទីរសុខាភិបាលក្រុងថា ទីក្រុងនេះគ្រោងនឹងប្រើប្រាស់សណ្ឋាគារចំនួន ៣ ដើម្បីផ្តល់កន្លែងស្នាក់នៅ និងផ្តល់បរិភោគអាហារដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលធ្វើការនៅមន្ទីរពេទ្យចំនួន ៣ ដែលកំពុងព្យាបាលអ្នកជំងឺ...
ម៉ានីល៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គួរតែដកហូតការកត់សម្គាល់ភ្លាមៗ របស់លោកដែលបង្ហាញថា អាជ្ញាធរត្រូវបានគេអនុញ្ញាត ឱ្យសម្លាប់អ្នករំលោភបំពានចំពោះការដាក់ឱ្យនៅដាច់ដោយឡែក ពីគេ ដោយនិយាយថា ទាំងនេះអាចនាំឱ្យមានការរំលោភបំពាន ក្នុងអំឡុងពេលដាក់ឱ្យនៅឡោយឡែកនេះ នៅទូទាំងតំបន់Luzon និងផ្នែកខ្លះនៅ Visayas និងនៅកោះ Mindanao។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ត្រូវបានគេដាក់ ឲ្យនៅដាច់ដោយឡែកពីគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានរោគសញ្ញាថា បានឆ្លងជំងឺ COVID-19 ។ ខាងការិយាល័យរបស់គាត់បានឲ្យដឹងដូច្នេះ ។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បង្ខំឲ្យធ្វើចត្តឡីស័កដោយខ្លួនឯង ។ លោក...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ ទើបទទួលបានសំណើពីប្រទេសចំនួន១២១ សុំឲ្យជួយធ្វើតេស្តកូរ៉ូណាវីរុស នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេស និយាយនៅថ្ងៃពុធនេះ ស្របពេលដែលអាជ្ញាធរនៅជុំវិញ ពិភពលោក ស្ថិតក្រោមសម្ពាធដ៏តានតឹង ក្នុងការទប់ស្កាត់មិនរីករាលដាលឆ្លងជម្ងឺ។ ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែជាភាពរ សើបផ្នែកការទូត មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងរូបនោះ បាននិយាយដូច្នេះថា “យើងកំពុងតែទទួលបានសំណើជាច្រើន ពីប្រទេសផ្សេងៗ ហើយចំនួន ដែលបច្ចុប្បន្នមាន១២១ប្រទេសនោះ កំពុងតែកើនឡើងរាល់ថ្ងៃ”។ គួរបញ្ជាក់ថា យុទ្ធនាការតេស្តដ៏ធំរបស់...
បរទេស៖ធនាគារកណ្ដាលរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមផ្តល់នូវប្រាក់ចំនួន៨,៧២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដល់ធនាគារក្នុងស្រុក ដែលជាការទូទាត់លើកដំបូងនៃកិច្ចព្រមព្រៀងប្តូររូបិយវត្ថុ៦០ពាន់ លានដុល្លារ ជាមួយធានាគារបម្រុងរបស់សហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងត្បូង កាលពីមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុមួយ ជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០៨ ហើយយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis កិច្ចស្រុះស្រួលគ្នាក្នុងឆ្នាំ២០០៨ ពាក់ព័ន្ធនឹងការបង់ប្រាក់ដំបូងចំនួន៤ពាន់លានដុល្លារ ឬពាក់កណ្ដាលនៃចំនួនទឹកប្រាក់បច្ចុប្បន្ន។ គួរបញ្ជាក់ថា សហប្រតិបត្តិការរបស់ប្រទេសកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២០បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពី ការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នៅទីស្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់...
ភ្នំពេញ៖ក្រុមហ៊ុន HODO GROUP បានឧបត្ថម្ភម៉ាស់ចំនួន១លានជូនកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ខណៈម៉ាសដំបូងដែលមានចំនួន២០ម៉ឺន ត្រូវបាន ដឹកជញ្ជូនទៅដល់ភ្នំពេញរួចរាល់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ ពិធីនេះធ្វើឡើងដោយ លោកCAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេសដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុបានប្រគល់ម៉ាសដំបូងដល់លោកស្រី អានី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជាជំនួសឲ្យក្រុមហ៊ុនHODO GROUP ។ លោកស្រី...
ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ បន្តរបស់ក្រសួងការពារជាតិ”ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកឈុំ សុជាតិ រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបានអះអាងថា មកដល់ពេលនេះមិនទាន់រកឃើញកងម្លាំងការពារជាតិណាម្នាក់ឆ្លងកូវីដ១៩ឡើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកនេះកម្ពុជា បានរកឃើញអ្នកផ្ទុកកូវីដ១៩ មានចំនួន១១០នាក់ ខណ:អ្នកជាសះស្បើយកើនដល់៣៤នាក់៕ដោយ៖ធី លីថូ