ក្រសួងពាណិជ្ជកម្មជូនដំណឹង ពីការផ្អាកជាបណ្តោះអាសន្ន នូវការនាំចេញស្រូវ និងអង្ករស ទៅក្រៅប្រទេស
ក្រសួងពាណិជ្ជកម្ម ហាមលក់ដំឡើងថ្លៃម៉ាស់ និងសម្ភារឧបករណ៍សម្រាប់ការពារ ទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ៖ សមយុទ្ធនាគមាស ឆ្នាំ២០២០រវាងកងទ័ពកម្ពុជា-ចិនក្រោមប្រធានបទ រួមគ្នាប្រឆាំងភេរវកម្មនិងការងារ មនុស្សធម៌ ចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរីបានបញ្ចប់ទៅដោយជោគជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់កងពលតូចលេខ៧០បានឲ្យដឹងថាពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២០នេះបានប្រារព្ធ ឡើងអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Wang Wen Tian...
(ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយ អតិថិជនដែលមាន សំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហា សំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោត ផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរ អតិថិជនដែលឈ្នះមហារង្វាន់...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វទោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត បែបលក្ខណៈធម្មជាតិឡើងវិញ ក្រោយព្យាបាល របួសជាសះស្បើយ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វទោចនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយក មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់ នៅបែបធម្មជាតិឡើងវិញនៅ...
ភ្នំពេញ៖ ងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងពិចារណាពិនិត្យលទ្ធភាព បញ្ចេញទុនបម្រុង របស់រដ្ឋប្រមាណ ៥០០ទៅ៦០០លានដុល្លារ ទៅឲ្យផ្នែកធនាគារនិង គ្រឹះស្ថានឯកជន ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ មីនាហើយ សេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ មេសា ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ មេសាខាងមុខនេះតទៅ ដោយទុកពេលឲ្យថៅកែ កាស៊ីណូទាំងអស់ ទូទាត់ប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន។
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះបាន ឲ្យដឹងថាសមយុទ្ធយោធានៃកងកម្លាំងអាមេរិក នៅក្នុងប្រទេស ហ្វីលីពីនដែលត្រៀមនឹងធ្វើឡើង នៅក្នុងខែឧសភានោះត្រូវបានប្រកាសលប់ចោល ហើយដោយ សារបញ្ហាកូរ៉ូណាកំពុងវាយលុក នៅក្នុងប្រទេសមួយនេះ។ សមយុទ្ធយោធាដែលត្រូវបានស្គាល់ ឈ្មោះថា Balikatan ឆ្នាំ២០២០គឺជា សមយុទ្ធយោធាដ៏ធំមួយរវាងអាមេរិកនិងហ្វីលីពីន ដោយក្នុងនោះ កងទ័ពអាមេរិករាប់ពាន់នាក់ នឹងត្រូវមានវត្តមានប៉ុន្តែក្រោយការប្រជុំ ពិភាក្សាគ្នារួចមកមេបញ្ជា ការយោធាប្រចាំ នៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកលោក...
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ នៅថ្ងៃនេះ សែលកាតបានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូននូវការហៅ ទូរស័ព្ទចេញនិងផ្ញើសារដោយឥតគិតថ្លៃ ដល់វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យសំខាន់ៗ នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ១៩នេះ។ បុគ្គលិកមកពីសហគមន៍វេជ្ជសាស្រ្តជាង 200 នាក់ ដែលបានចុះបញ្ជីដោយក្រសួងសុខាភិបាល បានផ្តល់ជូនរួចហើយ នូវសេវាកម្មឥតគិតថ្លៃនេះ។ ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា គិតម៉េងដែលជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសក្នុងថ្ងៃនេះនូវការដាក់ឲ្យប្រើប្រាស់ ទូរវេជ្ជសាស្រ្ត (Telemedicine) តាមរយៈបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃច័ន្ទខាងមុខនេះតទៅ។ គំនិតផ្តួចផ្តើមទាំងពីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយគាំទ្រទៅដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងក្រសួងសុខាភិបាល ខណៈដែលពួកគេ កំពុងតែមមាញឹកប្រយុទ្ធប្រឆាំងជាមួយនឹងវីរុស កូវីដ១៩ និងកំពុងបន្តព្យាបាលអ្នកជម្ងឺដែលកំពុងត្រូវការការយកចិត្តទុកដាក់ នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តផ្តល់ជូនការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ ដល់បុគ្គលិកពេទ្យបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈដែលបច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលិកពេទ្យ កំពុងត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងធ្វើគ្រប់យ៉ាងដែលខ្លួនអាចធ្វើទៅបាន ដើម្បីជួយដល់អ្នកដែលកំពុងប្រយុទ្ធប្រឆាំងនៅជួរមុខ ក្នុងអំឡុងពេលដ៏ពិបាកនេះ” ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចាប់ពីថ្ងៃនេះទៅ បុគ្គលិកពេទ្យនឹងអាចប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃបានដោយសេរី ជាមួយនឹងប្រព័ន្ធបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុនសែលកាត”។ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ដែលមិនទាន់មានលេខទូរស័ព្ទរបស់បណ្តាញសែលកាត អាចទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុនបាន បន្ទាប់មកក្រុមហ៊ុននឹងធ្វើការរៀបចំ ហើយនាំយកស៊ីមកាតទៅជូនដល់ទីកន្លែងដោយឥតគិតថ្លៃតែម្តង។ លោកអ្នកអាចទាក់ទងមកកាន់ភ្នាក់ងារបម្រើអតិថិជនរបស់សែលកាតបានតាមរយៈលេខទូរស័ព្ទ 012 812 812 (និង 812 សម្រាប់អតិថិជនសែលកាត)៕