ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រ ពីសំណាក់អតិថិជន លើវិស័យអចលនទ្រព្យ និងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេល ជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែង អំណរគុណអតិថិជន និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរខាងមុខនេះ ដោយមានការផ្តល់ជូនបណ្តោងខ្សែកពេជ្រភ្លាមៗ ដោយគ្មានការចាប់រង្វាន់ និងផ្សងសំណាងឡើយ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមេសាឆ្នាំ២០២០។ ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិត មួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់...
ភ្នំពេញ៖លោកកៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍជនបទ បានអះអាងថាហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវផ្ដល់ជូនឲ្យ គ្រប់បណ្ដាសហគ្រាសដែលមានស្រាប់ខ្ចី ដើម្បីយកទៅ វិនិយោគ ពង្រីកអាជីវកម្មនានា តាមផ្នែកតាម វិស័យបន្ថែមទៀត នោះ ក្នុង១សហគ្រាស គឺអាចខ្ចីបានត្រឹមតែ ៣០ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេស៥០លានដុល្លាររបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៦...
សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្ម ដ៏ថ្មីសន្លាងមួយដើម្បីអបអរសាទរពិធីបុណ្យ ដ៏គគ្រឹកគគ្រឹងនេះ ដែលនៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំ សាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍ កូឡារាល់គ្រប់សកម្មភាពផងដែរ។ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមាន ការចូលរួមសម្តែងពីក្រុម...
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន លោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU និង...
BBC៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ចក្រភពអង់គ្លេស លោក Matt Hancock បានបញ្ជាក់ ពីសកម្មភាពដើម្បីដាក់ ឱ្យនៅដោយឡែក ទៅលើប្រជាជនអង់គ្លេស ដែលមានអាយុលើសពី ៧០ ឆ្នាំ សម្រាប់រយៈពេលយូរ ដើម្បីការពារពួកគេពី ការឆ្លងមេរោគឆ្លងកូវីដ១៩ ត្រូវបានគ្រោងធ្វើនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤៕
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន ស៊ុនហ្វុក បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថាជនបរទេសនៅក្នុងប្រទេស វៀតណាម ត្រូវតែបង់ប្រាក់សម្រាប់ការព្យាបាលដោយខ្លួនឯង ប្រសិនបើពួកគេមានលក្ខណៈវិជ្ជមាន ចំពោះជំងឺកូវីដ១៩ ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនឹងមិនត្រូវចំណាយប្រាក់សម្រាប់ ការដាច់ដោយឡែក និងការធ្វើតេស្តរកមេរោគឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ពលរដ្ឋវៀតណាម...
ប៉េកាំង៖ មន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ចិនបាន និយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលចិន នៅគ្រប់កម្រិតទាំងអស់ បានត្រៀមថវិកាសរុបចំនួន ១១៦,៩ ពាន់លានយន់ ស្មើនឹង ១៦,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាត គិតត្រឹមថ្ងៃសុក្រ។ យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយកាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០ បានបង្ហាញឆន្ទៈដ៏រឹងមាំ របស់ខ្លួនជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នាដៃ របស់កូនខ្មែរក្នុងស្រុក ដោយបានសម្រេចធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រព ភាពយន្តអន្តរជាតិ កម្ពុជាឆ្នាំ២០២០ នេះ។ ក្រុមហ៊ុន សែលកាត ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការគាំទ្រ...