បរទេស៖ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ពួកសកម្មប្រយុទ្ធរាប់រយនាក់ បានបើកការវាយប្រហារ ជាច្រើន នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី សម្លាប់ទាហាន ស៊ីរីដល់ទៅ៤០នាក់ និងរបួស៨០នាក់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ រុស្ស៊ី ឈ្មោះ Interfax បានរាយការណ៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយថា លោកជឿជាក់លើព័ត៌មាន ដែលចេញមក ពីប្រទេសចិន ទាក់ទងនឹងវីរុស កូរ៉ូណាវីរុស ដែលបាន សម្លាប់មនុស្ស ៩ នាក់នៅទីនោះ និង ធ្វើឲ្យ មនុស្សជិត ៥០០ នាក់ផ្សេងទៀតឈឺ ដោយបន្ថែមថា សហរដ្ឋអាមេរិក នៅតែគ្រប់គ្រងស្ថានការណ៍ នៅតាមព្រំដែនរបស់ខ្លួនបន្ទាប់ពីករណី...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់អំពីការតែងតាំងមេដឹកនាំ ផ្នែកដឹកនាំសត្វចិញ្ចឹមដ៏សំខាន់ របស់មេដឹកនាំលោក គីម ជុងអ៊ុន ជារដ្ឋមន្រ្តីក្រសួងការពារ ជាតិថ្មីរបស់ ប្រទេសនេះ។ លោកគីម ជុងហ្គុន អនុរដ្ឋមន្រ្តីនៃ កងកម្លាំង ប្រដាប់អាវុធប្រជាជន ត្រូវបាន គេជឿថា បានជំនួសលោកមិន ក្វាងចូល ជារដ្ឋមន្រ្តីចាប់តាំងពី...
ភ្នំពេញ៖ បុរសជនជាតិចិន រងគ្រោះ រត់ទៅប្ដឹងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សុំអន្តរាគមន៍អោយឃាត់ជនជនសង្ស័យ ជាជនជាតិចិនពាក់ព័ន្ធករណីលុយ ៣មុឺនដុល្លា កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសណ្ឋាគារ រីវើរ៉ា បន្ទប់ជាន់ទី៣១លេខ៣១០៧A ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនល្មើសទី១,...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូន នាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត...
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្ដើម របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យថែមទៀតផង ។ សូមរំលឹកថា ការដ្ឋានបុកស៊ីផាយស្ថាបនាប្រឡាយស្ទឹងមានជ័យ បានអនុវត្តតាំងពីដើមឆ្នាំ២០១៩ កន្លងមកហើយគិតមកដល់ចុងខែមករានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារ...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាន ឲ្យដឹង នៅថ្ងៃពុធនេះថាក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា នឹងប្រមូលយានយន្តជាង ៦ លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែ បញ្ហានៅក្នុងពោងសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។ ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងថា ការប្រមូលរបស់ ខ្លួនទាក់ទងនឹងពោងខ្យល់ផលិត ដោយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់អាមេរិក ZF Friedrichshafen AG ប៉ះពាល់ដល់យានយន្តសរុបចំនួន...
សេអ៊ូល៖ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេស កូរ៉េខាងត្បូងលោក Xing Haiming នឹងទៅដល់ទីក្រុង សេអ៊ូល នៅសប្តាហ៍ក្រោយនេះ ដោយសារប្រទេសទាំងពីរព្យាយាមធ្វើឱ្យ ប្រសើរឡើងនូវចំណងមិត្តភាព នៅពេលដែលមានបញ្ហា ក្នុងការដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិកនៅប្រទេសកូរ៉េ។ លោក Xing ដែលជា អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ុងហ្គោលី គ្រោង នឹងទៅដល់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលមុខតំណែងនេះដែល បានទំនេរចាប់តាំងពី...
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០៖ ពាក្យដែលថា “មួយជំហានដល់ឋានព្រះចន្ទ” សម្រាប់ បច្ចេកវិទ្យាដ៏មហិមារបស់ក្រុមហ៊ុន សាមសុងគឺពិតជាស័ក្តិសមបំផុត និងជាការពិតមួយ ដែលមិនអាចប្រកែកបានក្នុងការអភិវឌ្ឍន៍នូវគ្រឿងបរិក្ខារ អេឡិចត្រូនិចទំនើបដែលយើងមិនអាចស្មានដឹងមុនបាន ទាល់តែសោះ! ជាក់ស្តែងស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 គឺបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់មកទល់ពេលនេះ លើបច្ចេកវិទ្យា...
ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានយកឱកាសនៃការប្រារព្ធខួប១៦ឆ្នាំនៃការបាត់បង់ជីវិតលោក ជា វិជ្ជា ដែលជាអតីតមេសហជីពនៅកម្ពុជា ស្នើទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនឲ្យធ្វើវិសោធនកម្មច្បាប់ការងារកាត់បន្ថយប្រាក់ឈ្នួលកម្មករដែលធ្វើការងារវេនយប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រកាសគ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់កម្មករ។ បើតាមសេចក្តីជូនដំណឹងក្រសួង ការកែសម្រួលនេះដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើមនិងបង្កើនការងារ ជូនប្រជាពលរដ្ឋ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិ ដែលមានជាធរមាន។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) ថ្លែងក្នុងពេលបង្ហាញវត្តមានគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ថា “គឺយើងខ្ញុំមិនឯកភាពធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ កាត់បន្ថយការងារវេនយប់ពី១៣០ភាគរយមកនៅត្រឹម១០០ភាគរយដូចការងារវេនថ្ងៃទេ” ។ លោកថា មិនចង់ឃើញការបាត់បង់ អត្ថប្រយោជន៍របស់កម្មករទៀត ព្រោះកាលពីឆ្នាំ២០០៧ ក៏មានការកាត់បន្ថយពី១៥០ភាគរយមក១៣០ភាគរយ ឥឡូវកាត់មក ១០០ភាពដូចវេនថ្ងៃវិញទៀត ។ លោកបានស្នើទៅប្រមុខរាជរដ្ឋាភិបាលគួររកវិធីសាស្រ្តផ្សេងវិញ ដើម្បីទាក់ទាញវិនិយោគជៀសជាងកាត់បន្ថយប្រាក់ការងារវេនយប់របស់កម្មករ។ ជាមួយគ្នានេះ លោកក៏មិនគាំទ្រការលើកថ្ងៃឈប់សម្រាក់សម្រាប់ថ្ងៃបុណ្យដែរ ព្រោះកន្លងកម្មករបានខាតថ្ងៃឈប់៦ថ្ងៃហើយ សម្រាប់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០នេះ ។ ចំណែក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាវិញ ក៏លើកឡើងដែរថា ប្រសិនដាក់សំណើឲ្យមានការកែប្រែវិសោធនកម្មច្បាប់នេះ ហើយក្រសួងបដិសេធនោះ មានតែវិធីម្យ៉ាងប៉ុណ្ណោះ គឺធ្វើបាតុកម្មប្រឆាំងទេ។ សម្រាប់ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា “ច្បាប់នេះ គឺមានចរឹកអាក្រក់បង្កប់នូវខ្លឹមសារពិសពុលដូចជាការផ្តាច់ចំណងរវាងសហជីពថ្នាក់ជាតិ និងសហជីពមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្នតួនាទីសហជីព បានត្រឹមតែអង្គុយអមតំណាងសហជីពរបស់ខ្លួន នៅក្នុងដំណើរការនីតិវិធីនៃវិវាទតែប៉ុណ្ណោះ។ រីឯអំណាចរបស់សហព័ន្ធ គឺមិនត្រូវបានផ្តល់ឲ្យដូចពីអតីតកាលនោះទេ” ។ លោកថា ដូច្នេះគំនិតផ្តួចផ្តើមឲ្យមានការធ្វើវិសោធនកម្មច្បាប់វេនយប់ គឺក្រុមសហជីពកំពុងធ្វើការតស៊ូមតិ។ ក្នុងនោះបានដាក់លិខិតទៅក្រសួងដើម្បីបដិសេធនូវការធ្វើវិសោធនកម្មនេះ ។ សូមបញ្ជាក់ថា កាលឆ្នាំ២០០៧ ក្រសួងក៏បានធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រង់មាត្រា១៤៤ ពាក់ព័ន្ធអត្រាប្រាក់ឈ្នួលបន្ថែមម៉ោងនិងការងារវេនយប់ពី១៥០ភាគរយ មកនៅត្រឹម១៣០ភាគរយ ។ចំណុចនេះបានធ្វើឲ្យក្រុមសហជីពអះអាងថាធ្វើឲ្យកម្មករ បាត់បង់អត្ថប្រយោជន៍ម្តងរួចមកហើយ៕