បរទេស៖លោក Praveen Pathak ជាអគ្គនាយកផ្នែកទីផ្សារនិងការនាំចេញនៃ ក្រុមហ៊ុនរួមគ្នារវាងរុស្ស៊ីនិងឥណ្ឌា ឈ្មោះ BrahMos Aerospace បានមានប្រសាសន៍ថា កុងត្រាដំបូង ក្នុងការផ្គត់ផ្គង់មីស៊ីល រុស្ស៊ី-ឥណ្ឌា BrahMos ទៅឲ្យប្រទេសទី៣ គឺត្រូវបានគេគ្រោង ចុះហត្ថលេខា នៅក្នុងនិទាឃរដូវ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២០ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ ដោយមិនផ្តល់សេចក្តីលម្អិត លើអ្វីដែលប្រទេសគ្រោងទិញយកមីស៊ីលរុស្ស៊ី-ឥណ្ឌានោះថា “យើងរំពឹង នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅពេលណាមួយ ក្នុងខែមេសា ឬក៏ក្នុងខែឧសភា”។ គួរបញ្ជាក់ថា មីស៊ីល នេះ គឺត្រូវបានអភិវឌ្ឍផលិត ដោយសមាគមស្រាវជ្រាវនិងផលិតកម្មនៃការកសាងម៉ាស៊ីនរបស់ប្រទេសរុស្ស៊ីនិងអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌា ហើយរបស់ គ្រាប់មីស៊ីលនេះ គឺបានមកពីទន្លេពីរ គឺទន្លេBrahmaputra របស់ប្រទេសឥណ្ឌា និងទន្លេ Moskva របស់ប្រទេសរុស្ស៊ី៕
នៅថ្ងៃអង្គារនេក្រុមបក្សប្រឆាំង នឹងរដ្ឋាភិបាលវិមានក្រមឡាំងរបស់រុស្ស៊ីបាន និយាយ ថាខ្លួនគ្រោងធ្វើបាតុកម្មដ៏ធំមួយនៅខែក្រោយ ប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលបានស្នើឡើងរបស់ប្រធានាធិបតី ពូទីនដែលវានឹងក្លាយទៅ ថាសោរសម្រាប់លោកពូទីនក្នុងការគ្រប់គ្រងអំណាច អស់មួយជីវិត។ រំលឹកដែរថាកាលពីសប្តាហ៍មុន លោកពូទីនបានបង្ហាញពីការរុះរើប្រព័ន្ធនយោបាយ មួយដែលវានឹងអាចធ្វើឲ្យលោកឌីមីទ្រីមេដវេដេវលាលែង ពីតំណែងនាយករដ្ឋមន្រ្តីរួមជាមួយរដ្ឋាភិបាល របស់លោកផងដែរ។ ការផ្លាស់ប្តូររបស់លោកពូទីន លើកនេះគឺបាន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងអាច បង្កើត អំណាចថ្មីនៅខាងក្រៅប្រធានាធិបតីហើយកំពុងត្រូវបានមនុស្សជាច្រើនមើលឃើញថា នឹងអាច ផ្តល់សិទ្ធិដល់បុរសអាយុ ៦៧ ឆ្នាំរូបនេះក្នុងការ បន្តកាន់អំណាចរបស់គាត់ដដែលទោះបីជា អាណត្តិ របស់គាត់នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៤ ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសតួកគី រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែមករា ឆ្នាំ២០២០ ខាងមុខ តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ...
តេអេរ៉ង់៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភអំពីការ សម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនកងទ័ពទៅកាន់ ច្រកសមុទ្រហូម៉ូស។ ក្រុងសេអ៊ូលបានប្រកាសនៅមុនថ្ងៃនោះថា ខ្លួននឹងបញ្ជូនកងទ័ពតាម ទំរង់នៃអង្គភាពប្រឆាំងនឹងចោរកម្ម តាមសមុទ្រ Cheonghae របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេនចាប់ផ្តើម បេសកកម្មបន្ថែម ដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ចេញពីប្រទេសអ៊ីរ៉ង់។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ ពីសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត ចូលរួមក្នុងយុទ្ធនាការ របស់ខ្លួន...
បរទេស៖ក្រសួងបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយ បន្ថែមទៀត ដល់ជនផ្តាច់ខ្លួនកូរ៉េខាងជើងជាង ៥០០នាក់ ដែលកំពុងតែប្រឈមមុខនឹងស្ថានភាព រស់នៅដ៏លំបាក។ ក្រសួងកូរ៉េខាងត្បូងនេះ បាននិយាយថា ខ្លួនបានធ្វើការស្ទង់មតិ ចំនួនពីរដង លើស្ថានភាព រស់នៅរបស់ ជនផ្តាច់ខ្លួនកូរ៉េខាងជើង កាលពីឆ្នាំមិញ និងបានរកឃើញថា ជាសរុបពួកគេមានចំនួន...
ត្បូងឃ្មុំ ៖ ក្រុមអាជីវករកាប់ជ្រូក គោ ក្រុងសួង បានផ្ទុះការតវ៉ា ចំពោះមន្ត្រីពន្ធដារ ខេត្តត្បូងឃ្មុំ ក្នុងករណីនៅតែបន្តប្រមូលពន្ធ លើក្បាលជ្រូក ខណៈពេលដែល រាជ រដ្ឋាភិបាលបានលុបចោលពន្ធ លើសត្តឃាត ពីខែកក្កដា ឆ្នាំ២០១៧មកម្លេះ ។ តំណាងអាជីវករកាប់ជ្រូកក្រុងសួងប្រមា ណជា៧០នាក់ លោក ហេង ហុងសេង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
ស្វាយរៀង ៖ ដើម្បីធានាឱ្យបានសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាម មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផល ម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញ គីមីបូរ៉ាក់ចំនួន ១០គីឡូក្រាម ដាក់ក្នុងលតអង្ករ...
ពោធិ៍សាត់ ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ ជាផ្លូវការអង្គភាពច្រកចេញ ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី/ខេត្តដែលប្រព្រឹត្តឡើង នៅបរិវេនរដ្ឋបាលខេត្តពោធិ៍សាត់។ នៅក្នុងពិធីនោះដែរ...
តាកែវ៖ ក្រុមកម្មករ កម្មការិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ចំនួន៤៥នាក់បានបន្តដួលសម្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ ពុធ ទី ២២ ខែ មករា ឆ្នាំ ២០២០នេះ ។ លោក មូល វឹចឹត្រ អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា...