ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី២ ក្នុងគោលបំណងដើម្បីចូលរួមបង្កើនសុខភាពផ្លូវចិត្ត និងរៃអង្គាសថវិកា ជូនដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅ...
ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកាលពីថ្ងៃថ្មីៗនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ មានបុរសម្នាក់ គឺជាមន្ត្រីយោធាពាក់ផ្កាយ២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ , លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅក្នុងខេត្តកំពង់ឆ្នាំង។ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ មានឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាមន្ត្រីយោធាពាក់ផ្កាយ២ និងឈ្មោះ...
សូមស្វាគមន៏មកកាន់ ដីឡូតិ៍ ខេត្តមណ្ឌលគីរី!!! កម្មវិធីពិសេស ពីដីឡូតិ៏យើងខ្ញុំ បញ្ចុះតម្លៃពិសេសដែលពុំធ្លាប់មាន ជាមួយការបង់រំលោះរយៈពេល៥ឆ្នាំ ដល់ ១០ឆ្នាំ!និងផ្ទេរប្លង់កម្មសិទ្ធ(ប្លង់រឹង)ជូនដោយ ឥតគិតថ្លៃ-ទំហំ 6m x 20m តម្លៃដើម 11000$ បញ្ចុះសល់ 9000$-ទំហំ 10m x 20m តម្លៃដើម 21000$...
បរទេស៖ កោះតៃវ៉ាន់គួរតែបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកងទ័ពអាមេរិកនៅលើដីរបស់ខ្លួនដូចដែលខ្លួនបានធ្វើមុនពេលការផ្លាស់ប្តូរការទទួលស្គាល់ការទូតនៅឆ្នាំ ១៩៧៩ ទៅកាន់ទីក្រុងប៉េកាំង ។ នេះបើតាមអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានស្នើនៅក្នុងព្រឹត្តិការណ៍គោលនយោបាយមួយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ គួរតែបង្កើនការចំណាយយោធាលើការការពារកោះនេះ ។ លោក Bolton...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញខេត្តឧត្តរមានជ័យ ឥឡូវនេះ កំពុងតែដុតដៃ ដុតជើង និង ស្វែងរកតាមចាប់ខ្លួន ជនដៃដល់ ដែលបានសម្លាប់កុមារីរងគ្រោះម្នាក់ បន្ទាប់ពីរំលោភ នាងបានម្រេច រួចយកសាកសពទៅបោះចូល នៅក្នុង អូរ នៅច្រកអូរស្មាច់ ហើយរត់គេចខ្លួន បាត់ស្រមោលឈឹង ។ អំពើឃាតកម្ម ដ៏សែនសាហាវឃោរឃៅនេះ បានកើតកាលពីអាធ្រាត...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបទល្មើសគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២២ បានបង្រ្កាបទីតាំងប្រើប្រាស់ គ្រឿងមួយកន្លែង និង ឃាត់ខ្លួនជនសង្ស័យ១៨ នាក់ ក្នុងនោះ រួមមានស្រីម្នាក់ ដែលមុខសញ្ញា ចែកចាយគ្រឿងញៀន ប្រព្រឹត្ត ស្រុកចំការលើ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា ការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយអយុត្ដិធម៌ ហើយចំពោះសេរីភាពនៃការជួបជុំដោយសន្ដិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ ក៏នៅតែមានការរឹតត្បិតខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ។ ជាងនេះទៅទៀត របាយការណ៍គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្ដិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។ ចំណែកអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការវិញ ក៏កំពុងរីករាលដាលដោយសារតែខ្វះការស៊ើបអង្កេតនិងដាក់ទោសទណ្ឌ។ រីឯការដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ដអំពើហិង្សាលើស្ដ្រី ការជួញដូរមនុស្ស និងទម្រង់នៃពលកម្មកុមារក៏មិនត្រូវបានអនុវត្ដឱ្យបានពេញលេញដែរ។ របាយការណ៍ដដែលបន្ដថា អំពើរំលោភបំពានសិទ្ធិមនុស្សទាំងអស់នេះបានធ្វើឡើងដោយមន្ដ្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួនដែលជាអ្នករក្សាសន្ដិសុខ ក្នុងនោះមានកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល។ ការណ៍នេះបានជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្ដរីករាលដាល ដោយសារតែមន្ដ្រីប្រព្រឹត្ដខុសច្បាប់មិនទទួលទោស។ យ៉ាងណាមិញ ជុំវិញការចោទប្រកាន់ដូច្នេះត្រូវបានមន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធចោលទាំងស្រុង។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក លោកកត្ដា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍គឺផ្ទុយពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា។ នៅក្នុងរបាយការណ៍បានលើកហេតុផលបែបនេះបែបនោះ ចោទប្រកាន់ពីរឿងមួយទៅរឿងមួយ ប៉ុន្ដែជាក់ស្ដែងគឺអាជ្ញាធរនេះឯងដែលជាអ្នកមានភាពអត់ធ្មត់ខ្ពស់ បានបំពេញតួនាទីតាមនីតិវិធីច្បាប់ ហើយបានគោរពសិទ្ធិមនុស្សត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកូដកម្មនាពេលកន្លងមក។ របាយការណ៍អាមេរិកមានបញ្ហាមួយចំនួនដែលមិនឆ្លុះបញ្ចាំងការពិត និងមិនបានស៊ើបអង្កេតឱ្យច្បាស់លាស់នូវអ្វីដែលកើតឡើងលើកម្ពុជាឡើយ ហើយកម្ពុជាក៏មិនបានប្រើប្រាស់វិធានការបង្ក្រាបទៅលើការធ្វើកូដកម្មដូចនៅអាមេរិក ឬនៅបណ្ដាប្រទេសមួយចំនួនដែរ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ កន្លងមកក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ចាត់ទុករបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ចេញដោយក្រសួងការបរទេសអាមេរិក គ្មានភាពសត្យានុម័ត ខ្វះនូវទិន្នន័យ និងខ្វះព័ត៌មាន។ ការចេញមកនិយាយដោយគ្មានការពិតបែបនេះ កម្ពុជាចាត់ទុកជារឿងដែលហួសចិត្ដហើយអាមេរិកមិនបានធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការអនុវត្ដលើបញ្ហាសិទ្ធិមនុស្សទេ។ តាមពិតអាមេរិកខ្លួនឯងទេ ដែលមិនបានលើកយកការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។ ក្រសួងការបរទេសកម្ពុជាធ្លាប់បានរម្លឹកដល់សហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្ដិសាស្ដ្រ ដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជានៅអំឡុងទសវត្សទី៧០ បណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនរងគ្រោះ និងចាត់ទុកនោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។ ជុំវិញការចេញរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១នេះទៀតសោត ក៏ធ្លាប់មានមតិមួយចំនួនចាត់ទុកថាអាមេរិកយកការងារនេះដើម្បីជាលេសជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុណ្ណោះ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថានស៊ីរី រហូតដល់បដិវត្តន៍ពណ៌ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ បើតាមលោកRodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រើសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង។ ជារួមសម្រាប់កម្ពុជា ក្រសួងការបរទេសបានឆ្លើយតបនឹងរបាយការណ៍អាមេរិកមុនៗហើយថា ជារបាយការណ៍ដែលជ្រើសយកតែជ្រុងមួយមកធ្វើជាអាវុធរិះគន់តែប៉ុណ្ណោះ។ ចំពោះកម្ពុជានៅតែបន្ដអនុវត្ដប្រជាធិបតេយ្យ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយឥតងាករេ។ គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពសិទ្ធិមនុស្សរបស់ប្រទេសនិងដែនដីប្រមាណជិត២០០ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕អត្ថបទដោយ: theothertruth
ភ្នំពេញ: សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូនជាសមាជិកា សមាជិក នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់ សមាជិកគាំទ្រ១៦៥ សមាជិកសកម្ម៧៨នាក់...