ថ្ងៃទី១១ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានលើកឡើងនូវសំណួរអំពីការផ្លាស់ប្តូរស្ថានភាពនយោបាយនៃប៉ាគីស្ថាន ។ ទាក់ទិននឹងសំណួរនេះ លោក Zhao Lijian បានថ្លែងថា ប្រទេសចិនបានចាប់អារម្មណ៍ដល់ថា ស្ថានការណ៍នៃប្រទេសប៉ាគីស្ថានមានការផ្លាស់ប្តូរ ក្នុងនាមជាប្រទេសជិតខាងនិងមិត្តដែកថែបរបស់ប៉ាគីស្ថាន ប្រទេសចិនសង្ឃឹមយ៉ាងស្មោះថា គ្រប់បក្ខទាំងអស់របស់ប៉ាគីស្ថានអាចរក្សាបាននូវសាមគី្គភាព រួមគ្នាគាំពារស្ថានការណ៍ស្ថិរភាពនិងវឌ្ឍនភាពជាទូទៅរបស់ប្រទេសជាតិ ។ លោក...
បរទេស៖ យោធារបស់កោះតៃវ៉ាន់បានបោះពុម្ពសៀវភៅណែនាំមួយ កាលពីថ្ងៃអង្គារ ផ្តល់ដំបូន្មានដល់ជនស៊ីវិលអំពីរបៀបរៀបចំខ្លួនសម្រាប់ការលុកលុយរបស់ចិនដែលមានសក្តានុពល (ដែលអាចកើតឡើង) រួមទាំងកន្លែងដែលត្រូវស្វែងរកជម្រកពីគ្រាប់បែក និងរបៀបស្តុកទុកការផ្គត់ផ្គង់គ្រាអាសន្ន។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះទេ ប៉ុន្តែខ្លួននៅតែចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយកកោះនេះនៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់។ ការគម្រាមកំហែងទាំងនោះបានប្រែក្លាយកាន់តែអាក្រក់ឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំផ្តាច់ការបំផុតរបស់ប្រទេសចិនក្នុងមួយជំនាន់។ ចំណែកឯការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននាពេលថ្មីៗនេះ...
ខេត្តតាកែវ កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ – ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីដំបូងគេបង្អស់ក្នុងកម្មវិធប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ។...
ភ្នំពេញ ៖ គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងបើកឲ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខ ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកថា ប្រហែល២ខែទៀត...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ក្រោយព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលព្រឹកថ្ងៃទី៤ ខែមីនា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩(Covishield) ចំនួន២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ យោងតាមហ្វេសប៊ុកសម្ដេចតេជោ បញ្ជាក់ថា វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសនឹងមកដល់ថ្ងៃស្អែក ហើយចំនួនប្រមាណ...
ប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់ផ្តល់គោរមងារ ជូនលោក ព្រហ្ម ម៉ាញ ជា “កិត្តិឧទ្ទេសបណ្ឌិត”https://dap-news.com/national/2022/04/11/236128/ សម្ដេចតេជោ៖ ឆ្នាំ២០២២ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើន ក្នុងអត្រា ៤,៨ភាគរយ (Video)https://dap-news.com/national/2022/04/11/236132/ ពីថ្ងៃ១១-២០មេសា សាំងចុះតម្លៃ មកត្រឹម ៥ ០៥០រៀល ខណៈម៉ាស៊ូត ៥...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
បរទេស៖ កាសែត Wall Street Journal របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Wall Street Journal គឺមេដឹកនាំចិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនេះ តាំងពីយូរយារណាស់មកហើយ...