ភ្នំពេញ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ មីនានេះ បានឲ្យដឹងថា ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយ សារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត...
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបញ្ជាក់ថាសុខសន្តិភាព ដែលទាមទារការចូលរួម ពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាព ដែលកម្ពុជាសម្រេចបានដ៏លំបាក។លោកបន្តថាស.ស.យ.ក. រៀនពីបទពិសោធន៍ប្រវត្តិសាស្រ្ត ដើម្បីជាមូលដ្ឋានក្នុងការបោះ ជំហានឆ្ពោះ ទៅមុខជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹមរបស់យុវជនសម្រាប់ប្រទេសជាតិ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាលស..ស.យ.ក. នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន...
ភ្នំពេញ៖ ដោយសង្កេតឃើញថា សហរដ្ឋអាមេរិកនៅតែបន្តរករឿងខ្មែរ មិនចេះចប់មិនចេះហើយ ទោះបីមានការបង្ហាញជាច្រើនលើកច្រើនសារ អំពីមូលដ្ឋានកងទ័ពជើងទឹករាម លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអះអាងថា សហរដ្ឋអាមេរិក កំពុងបញ្ឆេះឱ្យខ្មែរ ស្អប់ចិន។ ការលើកឡើង របស់លោក សយ សុភាព បែបនេះ...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តី ការបរទេសនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសការគាំទ្រកម្ពុជា ធ្វើជាប្រធាន អាស៊ាន ។ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ប្រកាសគាំទ្របែបនេះ នៅក្នុងជំនួបទ្វេភាគី...
ភ្នំពេញ៖ បន្ទាប់ពីមានចំណាប់អារម្មណ៍ ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីត ក្នុងផលិតកម្មប្រេង និងឧស្ម័ន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ផ្តល់អាហារូបករណ៍ក្នុងការ បណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័នដល់កម្ពុជា ។ កាលពីថ្ងៃទី១៨ មីនា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងព្រះអង្គម្ចាស់...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ឬភូមា ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ មីនានេះ បានឲ្យដឹងថា ការដឹកនាំគណៈប្រតិភូអញ្ជើញ...
យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេស កម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។ ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋ ត្រូវធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជា (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន(ផ្លូវលេខ១៨២) ត្រូវបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដោយសារជាប់សម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កកម្ពុជា ៕
ភ្នំពេញ ៖ លោក សំអោ អង្គារតន៍ អគ្គនាយករង នៃអគ្គគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា បានទទួលការបំពាក់មេដាយ PALMES ACADÉMIQUES ពីលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅស្ថានទូតបារាំង នារាត្រីថ្ងៃទី១៧ ខែមីនា...
ភ្នំពេញ ៖ ខណៈសង្រ្គាមប្រដាប់ដោយអាវុធរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត ដោយគ្មានបន្ធូរដៃពីភាគីខាងណាមួយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សង្រ្គាមរវាងប្រទេសទាំង២នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមាន មកលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជំលោះនេះបន្តអូសបន្លាយទៅមុខ ។ ក្នុងឱកាសអញ្ជើញ ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគីនៅថ្ងៃ១៨ មីនានេះ...