ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់ជប៉ុនបានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ជាព្រឹត្តិការណ៍កម្ររកមាន ។ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្ដេចតេជោបានមានប្រសាសន៍ថា បើឲ្យសម្ដេចធ្វើនាយករដ្ឋមន្ត្រីជប៉ុន ក៏សម្ដេចធ្វើអត់កើតដែរ ដោយហេតុថា ធ្វើនាយករដ្ឋមន្ត្រីកម្ពុជា...
បរទេស៖ បេសកកម្មការទូត របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានព្រមានកាលពីថ្ងៃអាទិត្យអំពី “ការវាយប្រហារ” ដែលអាចកើតមានលើសណ្ឋាគារ ស្ថានីយ៍រថភ្លើងក្រោមដី និងគោលដៅផ្សេងទៀតនៅក្នុងទីក្រុងធំៗរបស់រុស្ស៊ី។ សហរដ្ឋអាមេរិកបានចាត់ទុកការអះអាងទាំងនេះថា ជា “ប្រភពប្រព័ន្ធផ្សព្វផ្សាយ” ដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយបានព្រមានពលរដ្ឋអាមេរិកឱ្យរៀបចំ “ផែនការជម្លៀសចេញ” ប៉ុន្តែក្រសួងការបរទេសរបស់រុស្ស៊ីបានចោទសួរទៅវិញ អំពីការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោននេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ដល់ពេលហើយសម្រាប់ ប្រទេសលោកខាងលិច ដើម្បីបង្ហាញថាពួកគេមាន “ឆន្ទៈពិតប្រាកដ” ដើម្បីសម្រេចបានកិច្ចព្រមព្រៀង នៅទីក្រុងវីយែន។ លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយលោក Josep...
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៨,៩៥៣ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយចំនួនករណីប្រចាំថ្ងៃបានកើនឡើងក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ដោយឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មក។ ករណីថ្មីនេះបាននាំឱ្យចំនួន អ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍កើនឡើង ដល់ជាង ២,៧១ លាននាក់ នេះបើយោងតាមមជ្ឈមណ្ឌល...
បរទេស៖ ប្រទេសចិន នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានគេមើលឃើញថា នៅតែជាប់ឈ្មោះ ជាប្រទេសដៃគូ អាជីវកម្មធំជាងគេបំផុត របស់ប្រទេសអាល្លឺម៉ង់ ដដែល ក្នុងរយៈពេលដល់ទៅ៦ឆ្នាំជាប់គ្នា កន្លងមកនេះ។ ទិន្នន័យដែលត្រូវបានបង្ហាញ ដោយការិយាល័យស្ថិតិ របស់ប្រទេសអាល្លឺម់ង់ សម្រាប់ឆ្នាំ២០២១ បានបង្ហាញដែរថាចំនួន អាជីវកម្មរវាងគ្នា បានកើនឡើង ប្រមាណជា១៥,១ភាគរយ ហើយទំហំនៃផលិតផល សរុបនាំចេញនាំចូល រវាងគ្នាមានទៅដល់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នាព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចការងារស្វែងរក និងសំអាតនៅតែបន្តនៅឡើយ ចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបានកើតឡើង នៅក្នុងទីក្រុង Petropolis ប្រទេសប្រេស៊ីល ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ដែលបណ្តាឲ្យមានទៅជាការរអិលបាក់ដីផង និងបានសម្លាប់មនុស្សរហូត ទៅដល់១៥២នាក់ មកហើយ។ យោងតាមការបញ្ជាក់ របស់ក្រុមមន្ត្រីបានឲ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ក្នុងនោះក៏មានកុមារចំនួន២៧នាក់ផងដែរ ហើយមកទល់នឹងពេលនេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសមយុទ្ធយុទ្ធសាស្ត្រ កាលពីថ្ងៃសៅរ៍ ហើយកំពុងតាមដានសមយុទ្ធចេញ ពីមជ្ឈមណ្ឌលស្ថានការណ៍ នៅទីក្រុងមូស្គូ រួមជាមួយមេដឹកនាំបេឡារុស្ស Alexander Lukashenko ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធនេះមានទាំង ប្រើអាវុធនុយក្លេអ៊ែរ...
ថ្ងៃទី២០ ខែកុម្ភៈ មុននឹងពិធីបិទបញ្ចប់ការប្រកួតកីឡា អូឡាំពិករដូវរងា ប៉េកាំង លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិ បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាថ្មីម្តងទៀត នៅក្រុងប៉េកាំង។ លោក Bach បានលើកឡើង អំពីអត្ថន័យប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាប៉េកាំងថា កីឡារដូវរងា នឹងអាចអភិវឌ្ឍន៍យ៉ាងខ្លាំង...
បរទេស៖ ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិនេះ បានប្រកាសក្នុងការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនទាំងឡាយ ក្នុងការចាកចេញ ពីប្រទេសអ៊ុយក្រែន ប្រសិនបើមិនមានកិច្ចការងារ ចាំបាច់អ្វីដែលត្រូវបន្ត ក្នុងការស្នាក់នៅទេនោះ។ ពលរដ្ឋបារាំង ដែលភាគច្រើនរស់នៅ ក្នុងតំបន់ Kharkiv, Luhansk និង Donetsk ត្រូវបានស្នើសុំពីសំណាក់ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ដោយផ្ទាល់ដើម្បីចាកចេញ ពីតំបន់ទាំង៣នេះ ដោយមិនមានការពន្យាពេលឡើយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្រោយការធ្វើតេស្ត ឃើញវិជ្ជមានកូវីដ រួចមករដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការងារ អភិវឌ្ឍជនបទ របស់អ៊ីស្រាអ៊ែល លោក Oded Forer បានប្រកាសលុបចោល ដំណើរទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួមភ្លាម។ តាមផែនការលោកនឹងត្រូវ ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍អាហារ និងកសិកម្ម ដែលប្រកាសបើកដំណើរការ...