ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី លើ សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២៕
ភ្នំពេញ ៖ ស្របពេលដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមបណ្ដាញផ្សព្វផ្សាយ សារជាថ្មី ជុំវិញករណីមូលដ្ឋានកងទ័ពរាម លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿថា ថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងពង្រីក ឥតឈប់ឈរ ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ការបង្ហាញជំនឿ របស់លោកទូតបែបនេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍...
ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។ អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការរឿង មិនចេះចប់មិនចេះហើយ លើបញ្ហាមូលដ្ឋានទ័ពរាម ពីសំណាក់សហរដ្ឋអាមេរិក គឺជាការតថ្លៃជាមួយខ្មែរ។ ក្នុងន័យបង្កប់លោកបានផ្ដាំទៅ អាមេរិកថាកំពុងចាញ់ល្បិច សត្វស៊ុចហើយ។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះបន្ទាប់ពីការចុះផ្សាយ...
ប្រវត្តិសាស្ត្រលើសកលលោក នាសហសមយ័ បានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ថាការចងសម្ព័ពន្ធភាពជាយោធា នឹងធ្វើឱ្យមានការផ្លាស់ប្តូរប្រែប្រួលសភាពការ ណ៏នៅលើពិភពលោក ។ ក្នុងសង្គ្រាមលោកលើកទីពីរ( 1939-1945 ) និងសង្គ្រាម ត្រជាក់ សុទ្ធតែមានការពាក់ពន្ធ័ទៅនឹមហាអំណាច ទាំងបីនេះ អាមេរិក រុស្សី និង ចិន ទាំងអស់។ បច្ចុប្បន្នប្រទេសបី នេះនៅតែបន្តគ្រប់គ្រង់...
បរទេស៖ ប្រទេសកេនយ៉ាបានបដិសេធ ក្នុងការបញ្ចេញសន្យាខ្ចីប្រាក់សម្រាប់ផ្លូវរថភ្លើងដែលសាងសង់ដោយចិនរបស់ខ្លួនជាសាធារណៈ ឆ្លើយតបទៅនឹងញត្តិដែលដាក់ទៅតុលាការដោយសកម្មជនចំនួន២នាក់ ដោយនិយាយថា ការបញ្ចេញកុងត្រាជាសាធារណៈ គឺទំនងជារំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ធ្វើឱ្យខូចទំនាក់ទំនងរវាងកេនយ៉ា និងចិន។ នេះបង្ហាញឱ្យឃើញពីភាពសម្ងាត់ជុំវិញកិច្ចព្រមព្រៀងចិនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលអ្នកជំនាញនិយាយថា ធ្វើឱ្យមានភាពស្មុគស្មាញដល់ការចរចាបំណុលឡើងវិញ។ យោងតាមគេហទំព័រ QUARTZ AFRICA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននេះគឺយោងតាមការបញ្ជាក់របស់លេខាធិការការងារសាធារណៈលោក Solomon Kitungu ដែលបានបញ្ជាក់ផងដែរថា ការចេញផ្សាយឯកសារនេះ (កុងត្រាខ្ចីប្រាក់) នឹងធ្វើឱ្យខូចដល់សន្តិសុខជាតិរបស់ប្រទេសកេនយ៉ា “ដោយហេតុថា លក្ខខណ្ឌនៅក្នុងកិច្ចសន្យាប៉ះពាល់ដល់ព័ត៌មានរបស់រដ្ឋាភិបាលបរទេសជាមួយនឹងផលប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងបរទេស”។ ការសាងសង់ដោយចំណាយប្រាក់អស់ជាង ៤,៧ពាន់លានដុល្លារ ផ្លូវរថភ្លើងស្តង់ដារ (SGR) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្លៃបំផុតរបស់ប្រទេសកេនយ៉ា។ ចាប់តាំងពីការបង្កើតឡើង គម្រោងនេះត្រូវបានគេចោទប្រកាន់ថាមានតម្លៃលើសកំណត់ និងធ្វើឱ្យខូចខាតបរិស្ថាន។ វាត្រូវបានគេរិះគន់ផងដែរថាមិនមានផលចំណេញច្រើន។ ផ្លូវដែកប្រវែង ៤៥៣ ម៉ាយ តភ្ជាប់រដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេស កេនយ៉ា ជាមួយនឹងទីក្រុងកំពង់ផែ Mombasa និងតំបន់ Rift Valley នៃទីក្រុង Naivasha ។ ការសាងសង់បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ដោយមានអ្នកម៉ៅការចម្បងគឺសាជីវកម្មផ្លូវ និងស្ពានចិនChina Road & Bridge Corporation (CRBC) ហើយមូលនិធិភាគច្រើនបានមកក្នុងទម្រង់ជាប្រាក់កម្ចីពីធនាគារ អាហរ័ណ-និហ័រណ នៃប្រទេសចិន៕
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ទីក្រុងតូក្យូ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាលើកទី៤របស់ខ្លួនគិតត្រឹមថ្ងៃសៅរ៍នេះ ដោយបានបំបែកក្នុងកំណត់ត្រាលើសពី ១០.០០០ ខណៈប្រទេសជប៉ុនមានលើសពី៥០.០០០ជាលើកដំបូង ខណៈដែលវីរុសបំប្លែងខ្លួនថ្មី Omicron បន្តរីករាលដាលយ៉ាងឆាប់រហ័ស ។ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងមួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានស្ដារឡើងវិញនូវការទប់ស្កាត់លើការចល័ត និងសកម្មភាពអាជីវកម្មរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ។ ចំនួនករណីនៅទីក្រុងតូក្យូ ដែលលើសពី៩.៦៩៩នាក់ កាលពីថ្ងៃសុក្រ គឺច្រើនជាងទ្វេដងនៃ៤.៥៦១នាក់ ដែលបានកត់ត្រាកាលពីសប្តាហ៍មុន ។ រដ្ឋាភិបាលទីក្រុងតូក្យូ បានឲ្យដឹងថា មនុស្ស៣នាក់នៅទីក្រុងតូក្យូ បានស្លាប់ដោយសារកូវីដ-១៩ និង១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ ។ ប្រហែល៣៤,៣ភាគរយនៃគ្រែមន្ទីរពេទ្យនៅក្នុងរដ្ឋធានីត្រូវបានប្រើប្រាស់ដោយអ្នកជំងឺដែលមានមេរោគឆ្លង។ មន្ត្រីក្នុងតំបន់បានលើកឡើងថា ការកើនឡើងនៃអត្រាកាន់កាប់ដល់៥០ភាគរយនឹងធានាដល់ភាពអាសន្នជាមួយនឹងការរឹតត្បិតកាន់តែធ្ងន់ធ្ងរ ៕
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅវិទ្យាស្ថានរោគបេះដូងជាតិ ហៅកាត់ (IJN)ជាថ្មីម្តងទៀតហើយ ។ កាសែត The Star បានដកស្រង់សម្តីអ្នកនាំពាក្យការិយាល័យរបស់វេជ្ជបណ្ឌិត Mahathir បានរាយការណ៍ថា គាត់ស្ថិតនៅក្នុងអង្គភាពថែទាំរោគសរសៃឈាមបេះដូង ហៅថា (CCU) ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri បានមកដល់ IJN នៅល្ងាចថ្ងៃសៅរ៍នេះ ។ នៅក្នុងការកែសម្រួលជាថ្មីនៅលើបណ្តាញ សង្គមTwitter គាត់បានថ្លែងថា គាត់បានជួបជាមួយភរិយារបស់លោកបណ្ឌិត Mahathir គឺលោកវេជ្ជបណ្ឌិត Siti Hasmah ។ លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមថា គ្រួសាររបស់លោកបណ្ឌិត Mahathir Mohamad នឹងបន្តភាពរឹងមាំ” ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅ IJN ដើម្បីតាមដានការវិវត្តនៃស្ថានភាពសុខភាពរបស់សមាជិកសភា Langkawi ។ សារព័ត៌មាន Bernama បានឲ្យដឹងទៀតថា IJN ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលបុរសវ័យ៩៦ឆ្នាំត្រូវបានចូលមន្ទីរពេទ្យនៅក្នុងខែនេះ
បរទេស៖ ស្ពានចំនួនពីរឆ្លងកាត់ទន្លេ Ka Long ក្នុងខេត្ត Quang Ninh បានក្លាយជាកន្លែងចតសម្រាប់រថយន្តដឹកទំនិញជាង ១ ០០០ គ្រឿង ដែលមិនអាចឆ្លងកាត់ព្រំដែនបាន។ អ្នកខ្លះបានទៅទីនោះពីរបីថ្ងៃ ហើយខ្លះទៀតរហូតដល់ពីរខែ។ អ្នកបើកបរត្រូវបង់ថ្លៃចតរថយន្តចំនួន ១០០ ០០០ ដុង ស្មើនឹង ៤,៣ ដុល្លារ ក្នុងមួយថ្ងៃ។...