បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់កំពុងរារាំងសមាជិកអង្គការណាតូ គឺប្រទេស អេស្តូនី ពីការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា ដោយបដិសេធមិនផ្តល់ការអនុញ្ញាតឱ្យនាំចេញអាវុធដែលមានប្រភពចេញពីអាល្លឺម៉ង់។ យោងតាមគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov...
បរទេស៖ តុលាការយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិត សមាជិកម្នាក់ នៃគណបក្សដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តអំពើភេរវកម្ម ខណៈដែលរបបយោធាបានបង្កើនការបង្រ្កាបគណបក្សរបស់មេដឹកនាំដែលត្រូវបានផ្តួលរំលំមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង ១ ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបជាបន្តបន្ទាប់លើអ្នកប្រឆាំង, នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។ ឥស្សរជនជាអ្នកប្រឆាំង រួមទាំងសម្ព័ន្ធមិត្តនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទៅលាក់ខ្លួន ហើយ”កងកម្លាំងការពារប្រជាជន” បានផុសឡើងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងយោធា។ របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោក Phyo Zayar Thaw សមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរ (NLD) ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋនៅក្រោមសកម្មភាពប្រឆាំងភេរវកម្ម។ សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មជនប្រជាធិបតេយ្យដ៏ល្បីឈ្មោះ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថាជា “Jimmy” បានទទួលការកាត់ទោសដូចគ្នាពីតុលាការយោធា៕
ភ្នំពេញ៖ លោកស្រី ដុំ ទូច បានដាក់ពាក្យបណ្ដឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន សុំប្ដឹងឈ្មោះ សេង ដារ៉ាវុធ និងប្រពន្ធឈ្មោះ ផាត ឆវី ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ នៅក្នុងសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង ក្នុងអំពើក្លែងប្រព្រឹត្តនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារ ធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ា ឱ្យវិលទៅរកសភាពដើមវិញ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក...
ភ្នំពេញ៖ ដើម្បីកែប្រែស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយ នៃសមាគមអាស៊ាន មេដឹកនាំ កម្ពុជា-ឥណ្ឌូណេស៊ី បាន លើកយកនិងបង្ហាញពីគោលគំនិត ចំនួនពីរ ក្នុងការដោះស្រាយវិបត្តិដ៏ស្មុគស្មាញនេះ។ នៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក លោក ចូកូ...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទ ជនជាតិចិនចំនួន៧នាក់ ជាប់ពាក់ព័ន្ធនឹងការរួមគំនិត គ្នាប្លន់ មាសប្រាក់ គ្រឿងអលង្កការ និង វត្ថុមានតម្លៃ ជាង ១១ ម៉ឺនដុល្លារ ពី បុរសចិនម្នាក់...
សេអ៊ូល៖ សហរដ្ឋអាមេរិក និងជប៉ុន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ដ ចំពោះការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ដោយជំរុញឱ្យកូរ៉េខាងជើង ត្រឡប់ទៅសន្ធិសញ្ញាមិនរីកសាយភាយ (NPT) វិញយ៉ាងឆាប់រហ័ស។ ប្រទេស ទាំង នោះ ក៏ បាន ជំរុញ ឱ្យ ប្រទេស សមាជិក អង្គការសហប្រជាជាតិ ទាំងអស់...
សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃសុក្រនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២២ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដោយសារតម្រូវការដ៏រឹងមាំសម្រាប់បន្ទះសៀគ្វី (ឈីប) និងផលិតផលប្រេង។ យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសមានចំនួន ៣៤,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមករា ធៀបនឹង ២៨,២២ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣៨,៤ភាគរយកាលពីឆ្នាំមុនដល់...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំឡូត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីការប៉ុនប៉ងមនុស្សឃាត និង កាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះ មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រួចក៏យកកាំភ្លើងAK-47 មួយដើម ដែលលាក់ទុកនៅក្នុងផ្ទះ មកគំរាម ដើម្បីបាញ់សម្លាប់ប្រពន្ធរបស់គាត់ ប្រព្រឹត្ត នៅចំណុចភូមិតាតោកក ឃុំ តា តោក...
ភ្នំពេញ៖ បន្ថែមពីលើសារគាំទ្រ នូវចំណាត់ការ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើជនបរទេស ដែលមានចេតនាបំផ្លាញកម្ពុជា លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹក ដល់បុគ្គលបរទេសណា ដែលព្រហើនចំពោះប្រជាជន និងរដ្ឋអធិបតេយ្យកម្ពុជា ត្រូវតែបណ្តេញចេញ និងបំរាមមិនឱ្យចូលកម្ពុជាឡើយ រាប់ទាំង អាឡិច...