សេអ៊ូល៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងវិលត្រឡប់ ទៅរកភាពទន់ខ្សោយធម្មតា របស់ខ្លួន ជាមួយនឹងការសាកល្បងអាវុធ និងការគំរាមកំហែងជាក់ស្តែងក្នុងការបន្តការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈដែលសហរដ្ឋអាមេរិក កំពុងបង្កើនសម្ពាធទណ្ឌកម្ម ចំពេលមានវិបត្តិសេដ្ឋកិច្ច កាន់តែអាក្រក់របស់ទីក្រុងព្យុងយ៉ាង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានសម្រេចចិត្តថ្លឹងថ្លែង “ការចាប់ផ្តើមឡើងវិញនូវរាល់សកម្មភាព ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ក្នុងអំឡុងពេលសម័យប្រជុំគណបក្សកាន់អំណាចដ៏សំខាន់កាលពីថ្ងៃពុធ ដែលដឹកនាំដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ៕
បរទេស៖ អ្នកពិនិត្យលើ ការបោះពុម្ពកាសែតមួយ បាននិយាយថា យោធារបស់ប្រទេសមីយ៉ានម៉ា នាពេលថ្មីៗនេះ បានចាប់ខ្លួនមនុស្សចំនួន៣នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារសារព័ត៌មានឯករាជ្យ Dawei Watch ហើយនេះគឺជាការចាប់ខ្លួនដ៏ថ្មីបំផុត ក្រោមការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ដែលបានកើតមានឡើង ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំមុនមក។ និពន្ធនាយក ដែលសុំមិនបញ្ចេញឈ្មោះព្រោះតែភាពរសើបនៃបញ្ហារូបនោះ បាននិយាយប្រាប់ថា លោកស្រី Moe Myint ជាអ្នកសារព័ត៌មាន មានវ័យ៣៥ឆ្នាំនិងជាម្ដាយមានកូន៣នាក់...
ភ្នំពេញ៖ ផ្សារភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ជុំវិញករណីសវនាការ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បង្ហើបនូវពាក្យយ៉ាងខ្លីថា «ផ្លូវដើរនៅវែងឆ្ងាយ»។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះ...
បរទេស៖ និយោជិតនៃកងទ័ពជើងទឹក ចក្រភពអង់គ្លេស ដែលបន្តបដិសេធចាក់វ៉ាក់សាំង Covid-19 ត្រូវបានគេរាយការណ៍ថា បានទទួលសំបុត្រពីថ្នាក់លើ របស់ពួកគេដែលបង្ហាញថា ពួកគេអាចនឹងត្រូវទទួលរង “ការបណ្តេញចេញពីរដ្ឋបាល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នាវិកខ្លះដែលមិនបានចាក់វ៉ាក់សាំង បានប្រាប់សារព័ត៌មាន Daily Mail ថា...
បរទេស៖ ទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ បានធ្វើការបដិសេធ មិនធ្វើកិច្ចពិភាក្សាគ្នាថ្មី ស្តីពីអ៊ុយក្រែន ប្រសិនបើលោកខាងលិច មិនឆ្លើយតប ចំពោះការទាមទារ របស់ខ្លួននោះទេ ចំណែករដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinkenត្រៀមធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងដំណើរបង្ហាញពីការគាំទ្រ ស្របពេលមានការភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី។ កងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ កំពុងតែប្រមូលផ្តុំគ្នានៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ធ្វើឲ្យទីក្រុងគៀវនិងលោកខាងលិច...
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតានិងអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ចំណុច។ វិធានការសំខាន់ៗទាំង៣នោះរួមមាន៖ ១. ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។ ២. ត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឱ្យបានជាប្រចាំ...
ភ្នំពេញ ៖ ក្រុមអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២៣៩នាក់ត្រឡប់មកវិញ តាមច្រកតំបន់អូរអន្លក់ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ មូលហេតុនៃការបញ្ជូនមកវិញនេះ មិនទាន់ដឹងថា មកពីកត្តាអ្វីច្បាស់លាស់នោះទេ។ បើតាមការផ្សព្វផ្សាយពីផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិ គឺក្រុមមន្រ្តីជាន់ខ្ពស់របស់ខេត្តបាត់ដំបង និងមន្រ្តីព្រំដែនបានទៅទទួលពលរដ្ឋខ្មែរទាំងនោះ នៅចំណុចច្រកតំបន់អូរអន្លក់។ បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក ពលរដ្ឋខ្មែរទាំង២៣៩នាក់ ក្នុងនោះមានក្មេង៣៧នាក់...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេសអាស៊ានឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ បានលើកឡើងថា កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើររបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន។ ការលើកឡើង របស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក អេខេ អាប់ឌុលម៉ូមិន រដ្ឋមន្ត្រីការបរទេស...