ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជួបបេក្ខជន ដែលប្រឡងបាក់ឌុបជាប់និទ្ទេសA ទាំងអស់ ដែលឆ្នាំនេះមានរហូតដល់១៧៥៣នាក់។ ចំពោះពេលវេលានិងទីតាំង នៃការជួបនេះ សម្ដេចតេជោ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ។ សូមរំលឹកថា បើតាមក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា «បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការពុះពារ រាល់ឧបសគ្គទាំងឡាយ រវាងកម្ពុជា-ចិន បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិ ក្នុងការសហការទប់ស្កាត់ ជំងឺវីរុសកូវីដ១៩។ ការថ្លែងរបស់លោកឯកអគ្គរដ្ឋចិនរូបនេះ បានធ្វើឡើង នៅក្នុងពិធីបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនក្រុមទី១៦ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៤ មករា...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ ដោយមើលឃើញពី សក្ដានុពល ក្នុង «តំបន់ទេសចរណ៍ស្ពានលោក» ដែលអាចទាញយកអ្នកទេសចរណ៍ ឱ្យចូលមកលេងកំសាន្ត មើលថ្ងៃរៀបលិច ព្រមទាំងទស្សនា នូវហ្វូងសត្វកុក ហោះហើរវិលចូលទ្រនំ នាពេលរសៀល លោក សយ សុភាព បាន អំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរបាញ់ សត្វកុក ទាំងនេះតទៅទៀត។ យោងតាមគេហទំព័រហ្វេសប៊ុក លោក...
ភ្នំពេញ ៖ ដំណើរទៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងភ្ជាប់ជាមួយលទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមហាអំណាចពិភពលោកក្នុងការជជែកគ្នាមិនចេះចប់នោះ នាថ្ងៃ១២ មករានេះ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងឲ្យមហាអំណាចអាមេរិក បានជំរុញឲ្យកម្ពុជា ប្រើប្រាស់ នាមប្រធានអាស៊ាន ធ្វើយ៉ាងណាធានាដល់ការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាន អាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃស្រូវប្រាំងអាចប្រឈមនឹង ការធ្លាក់ចុះតម្លៃ ខណៈតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១១ មករា បានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្តើម ហើយប្រជាកសិករមានការព្រួយបារម្ភ...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត មិត្តជប៉ុនបានសម្រេចផ្តល់កម្ចីនូវទឹកប្រាក់ ចំនួន១៨៥លានដុល្លារ ឲ្យកម្ពុជា បន្ថែមក្នុងដំណាក់កាលទី២ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ការផ្តល់ប្រាក់កម្ចីនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខា ប្រគល់-ទទួល នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃ១២ មករា ។ បើតាមហ្វេសប៊ុកសម្តេចតេជោ...
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃម្តងទៀត ខណៈដែលករណីថ្មីចំនួនជិត ១,៥លានករណីត្រូវបានរាយការណ៍ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ ករណីថ្មីសរុបចំនួន ១,៤៨១,៣៧៥ករណី និងការស្លាប់ថ្មីចំនួន ១៩០៤នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។ ការកើនឡើង...
បរទេស៖ រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល តៃវ៉ាន់ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទាន ១ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់គម្រោងរួម រវាងក្រុមហ៊ុន លីទុយអានី និងតៃវ៉ាន់ ក្នុងប្រភេទពាណិជ្ជកម្មចំនួន៦។ នាពេលបច្ចុប្បន្ននេះ ប្រទេសលីទុយអានី កំពុងស្ថិតក្រោមសម្ពាធពីប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ ដោយសារតែការសម្រេចចិត្តអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងមួយនៅក្នុងទីក្រុង Vilnius។ ប្រទេសចិន...
បរទេស៖ ក្រោយរយៈពេល មានភាពចលាចលដ៏ខ្លាំងក្លា អស់មួយសប្ដាហ៍ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កងកម្លាំងដឹកនាំដោយរុស្ស៊ី ដែលបានបញ្ជូនទៅទប់ស្កាត់ ការបះបោរនោះ កំពុងតែត្រៀមរៀបចំ ចាកចេញវិញ ស្របពេលដែល លោកប្រធានាធិបតី Kassym-Jomart Tokayev សម្លឹងតែងតាំង នាយករដ្ឋមន្ត្រីថ្មី។ លោក Kassym-Jomart Tokayev បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា កងទ័ពដែលលោកបានស្នើ...