បរទេស៖ មន្ត្រីសម្របសម្រួលកិច្ចការងារ ឥណ្ឌូបាស៊ីហ្វិក តំណាងឲ្យសេតវិមាន អាមេរិកលោក Kurt Campbell នៅសប្តាហ៍នេះបានធ្វើសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងឈានមួយជំហ៊ានទៀត ក្នុងការពង្រីកសកម្មភាព សេដ្ឋកិច្ចឲ្យបានកាន់តែច្រើនឡើង ជាមួយនឹងប្លុកអាស៊ី ក្នុងឆ្នាំ២០២២នេះ។ លោក Campbell ដែលជាមនុស្សដ៏សំខាន់ម្នាក់ នៅក្នុងជួររដ្ឋាភិបាល របស់លោកប្រធានាធីបតីអាមេរិក Joe Biden ក្នុងកិច្ចការងារអភិវឌ្ឍគោលការណ៍ នយោបាយរបស់...
ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសគាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អរ ស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រពីសំណាក់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បែបនេះ ធ្វើឡើងក្រោយសម្ដេចតេជោ បញ្ចប់ដំណើរ ទស្សនកិច្ចរយៈ២ថ្ងៃ នៅមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលស្ថានការណ៍នយោបាយ នៅក្នុងប្រទេសនេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ តួកគី កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានធ្វើការប្រកាសព្រមាន ទៅកាន់ប្រទេសក្រិកថាមិនគួរ ធ្វើការសាកល្បង ចំពោះការអត់ធ្មត់ របស់តួកគីឡើយ តាមរយៈការបង្កហេតុនានា ដែលមានរួមទាំងការបន្ត គម្រាមកំហែងដល់ដែន អធិបតេយ្យ នៃដែនសមុទ្រ Aegean របស់តួកគីផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងរដ្ឋធានីក្រុងអង់ការ៉ា លោក Hulusi Akar ក៏បានថ្លែងដែរថា...
បរទេស៖ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ មានប្រតិកម្មខឹងជាខ្លាំង ចំពោះការថ្លែង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលថា ប្រទេសកាហ្សាក់ស្ថាន អាចនឹងមានពេលវេលាដ៏លំបាក ក្នុងការបំបាត់កងទ័ពរុស្ស៊ី និងបាននិយាយថា លោក Antony Blinken គួរតែធ្វើការឆ្លុះបញ្ចាំង លើការជ្រៀតជ្រែកយោធាអាមេរិកនៅជុំវិញពិភពលោក ជំនួសវិញ។ តាមសេចក្តីរាយការណ៍ លោក Antony...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ កំណាត់ផ្លូវនេះ(បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀម រាប បានបញ្ចប់ការសាងសង់១០០%ហើយ ខណៈបច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពប៉ុណ្ណោះ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន...
បរទេស៖ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបន្ថែមអតីតមន្ត្រីអាមេរិក ព្រមទាំងមន្ត្រីនិងថ្នាក់ដឹកនាំ យោធាអាមេរិក បច្ចុប្បន្នជាច្រើននាក់ ក្នុងបញ្ជីទណ្ឌកម្ម នៅក្នុងដំណើរសងសឹកមួយ ចំពោះការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា មន្ត្រីចំនួន៥១នាក់ ដែលភាគច្រើនមកពីមន្ទីរបញ្ចកោណ និងអង្គភាពយោធាផ្សេងទៀត គឺត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជី ពីបទរំលោភបំពានសិទ្ធិមនុស្ស សកម្មភាពផ្សងព្រេង និងការប្រព្រឹត្តអំពើភេរវកម្ម។...
បរទេស៖ ប្រជាជនក្នុងប្រទេសថៃ កំពុងត្រូវបានជំរុញឱ្យប្តូរ ទៅចិញ្ចឹមមាន់ ក្នុងគោលបំណងដោះស្រាយ ការខ្វះខាតសាច់ជ្រូក ការកើនឡើងតម្លៃ និងដើម្បីជួយកសិករចិញ្ចឹម បសុបក្សី ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Somboon Watcharapongpun ប្រធានសមាគមអ្នកចិញ្ចឹមមាន់ថៃបាននិយាយថា ការកាត់បន្ថយតម្រូវការគឺជាមធ្យោបាយមួយទៀតក្នុងការដោះស្រាយវិបត្តិតម្លៃកើនឡើង។...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ១០០ ០០០ នាក់ បាននាំគ្នាដើរតាមផ្លូវក្នុងប្រទេសបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងលើវិធានការកូវីដ១៩ និង ការដាក់ចេញវ៉ាក់សាំងកាតព្វកិច្ច បន្ទាប់ពីប្រធានាធិបតីបារាំងលោក Macron បានសន្យាថា នឹងធ្វើឱ្យការរស់នៅរបស់អ្នកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែលំបាកខ្លាំង រហូតដល់ពួកគេព្រមចាក់វ៉ាក់សាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ហ្វូងមនុស្សដ៏ធំកាលពីថ្ងៃសៅរ៍មានចំនួនប្រហែល...
ភ្នំពេញ៖ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដបាត់ដំបង បានឱ្យដឹងថា មានការបិទចរាចរណ៍បណ្ដោះអាសន្ន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់...