នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខ ជាមួយសារព័ត៍មាន ជានហ្វា កាលពីថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា បានសម្តែងនូវមោទនភាព និងក្តីរំភើបរបស់ខ្លួន ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកមានជំនឿ យ៉ាងមុតមាំថា កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នឹងក្លាយជាព្រឹត្តិការណ៍មួយ...
យោងតាមការផ្សព្វផ្សាយ របស់បណ្តាសារព័ត៍មានបរទេស បន្ទាប់ពីរដ្ឋបាលលោក Biden បានប្រកាសថា ខ្លួននឹង “ធ្វើពហិការការទូត” ចំពោះព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង មជ្ឈដ្ឋានខាងក្រៅ កំពុងតែទាយមើលថា បន្ទាប់ពីប្រទេសលោកខាងលិចជាច្រើន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស “ធ្វើពហិការរដូវរងាអូឡាំពិច” តើនឹងអាចជះឥទ្ធិពល អ្វីដល់ប្រទេសចិនដែរឬទេ? ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភបែបនេះហាក់បីដូចជា ហួសហេតុពេកហើយ...
បរទេស៖ ប្រជាជនកូរ៉េខាងជើង ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Kim Il-sung ក្នុងរដ្ឋធានី ព្យុងយ៉ាង របស់ប្រទេស សម្រាប់ការប្រមូលផ្តុំគ្នាមួយ ដើម្បីគាំទ្រដល់សមាជបក្សពលករ និងការសម្រេចចិត្តគណបក្ស។ ហ្វូងមនុស្ស ដែលត្រូវបានគេរាយការណ៍ថា មានកសិករ កម្មកររោងចក្រ ស្មៀន និងសិស្សានុសិស្ស បានរក្សានូវទម្រង់ នៃគម្លាតសុវត្ថិភាព គួបផ្សំនឹងការពាក់ម៉ាស់ផងដែរ, នេះបើយោងតាមរូបថត...
បរទេស៖ ទូរទស្សន៍ NBC បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បីកាត់បន្ថយចំនួន ទាហានអាមេរិក និងសមយុទ្ធយោធា ដែលបានធ្វើឡើង នៅអឺរ៉ុបខាងកើត ក្នុងអំឡុងពេលកិច្ចពិភាក្សា សន្តិសុខទ្វេភាគី ជាមួយទីក្រុងម៉ូស្គូ នាពេលខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេស ណាតូ បាននិយាយនៅពេលថ្មីៗនេះថា ខ្លួននៅតែមានសាមគ្គីភាពក្នុងការប្រឆំាងទប់ទល់នឹងសកម្មភាពយោធាអាចកើតមានណាមួយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងបានបង្ហាញថា ការទាមទារសន្តិសុខជាច្រើន ធ្វើឡើងដោយវិមានក្រឹមឡាំង គឺមិនអាចទទួលយកបាននោះទេ។ រដ្ឋមន្ត្រីការបរទេស ចំនួន៣០នាក់ បានប្រារព្ធធ្វើកិច្ចប្រជុំលើវីដេអូខលមួយ នៅមុនកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលបន្ទាប់មកនឹង មានកិច្ចប្រជុំរវាងរុស្ស៊ីនិងណាតូ តាមក្រោយ នៅក្នុងទីក្រុងព្រួចសែល ហើយនិងកិច្ចពិភាក្សាកាន់តែធំ នៅទីក្រុងវីយែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ចំនួន៣០នាក់ថ្មី ដោយក្នុងនោះ ម្នាក់ឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយ១១នាក់ គ្មានអ្នកស្លាប់។ គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៦២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៧ ០១៤នាក់ និងស្លាប់ ៣...
ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដាគណនេយ្យ ដែលទើបត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «ឧកញ៉ា» ផងនោះ បានលើកឡើងថា ថ្ងៃអនាគត ប្រហែលជាជ្រើសយកថ្ងៃបុណ្យជាតិ២៩ធ្នូ ឈប់សម្រាក ជំនួសថ្ងៃ៧មករាវិញ ដែលជាថ្ងៃអរគុណសន្តិភាព។ ការលើកឡើងរបស់ លោកបណ្ឌិត ហេង វ៉ាន់ដា បន្ទាប់ពីរយៈ២ឆ្នាំនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ខនខានមិនបានប្រារព្ធខួបជ័យជំនះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើស នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន)...
បរទេស៖ នៅក្នុងខែតុលា ធនាគារ Citigroup បានក្លាយជាស្ថាប័នហិរញ្ញវត្ថុនៃ Wall Street ដ៏សំខាន់ដំបូងគេ ដែលអនុវត្តវ៉ាក់សាំង កាតព្វកិច្ច Covid-19 ដ៏តឹងរ៉ឹង។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្លុកធនាគាររបស់ Wall Street...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបាន នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា សុំរាប់អានធ្វើជាបងប្អូននឹងគ្នា។ យោងតាមហ្វេសហ៊ុក របស់លោក អនឃួន សំអូន អ្នកថតរូប...