ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំប្រជាពលរដ្ឋត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្ដូរផ្ដាច់ថែរក្សាសន្ដិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករា ឲ្យបានគង់វង្ស មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណា មកបំផ្លាញទៅវិញឡើយ។ តាមរយៈសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៧...
ព្រុចសែល៖ ដំណើរទស្សនកិច្ច ដោយតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប (EU) សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានរំលឹកឡើងវិញនូវការគាំទ្រ របស់ប្លុក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ Luhansk ដែលរងគ្រោះ ដោយជម្លោះអ៊ុយក្រែន។ លោក Borrell បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលផ្សាយនៅលើទំព័រ...
ព័ត៌មានថ្មី៖ សមាសភាព អមដំណើរដោយកូនប្រុសពៅ ត្រូវបានប្តូរទៅកូនប្រុសកណ្តាលវិញ គឺពីលោក ហ៊ុន ម៉ានី ទៅលោក ហ៊ុន ម៉ានិត) បន្ទាប់ពីកម្ពុជាបានក្លាយជា ប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថា តើកម្ពុជាអាចធ្វើអ្វី បានខ្លះ នៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង? រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ...
ភ្នំពេញ៖ ស្របពេលដែល ប្រមុខដឹកនាំប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា កម្ពុជា បង្កើនការទុកចិត្តពី គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ដែលហៅកាត់ថា ប្រ៊ី...
ភ្នំពេញ ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានចេញមកវាយប្រហារលោក សម រង្ស៊ីជាថ្មីទៀត រឿងសហគមន៍ការទូតមិនធ្វើអន្តរកម្មជាមួយលោក សម រង្ស៊ី ប៉ុន្តែតែនៅបន្តធ្វើជាមួយលោក កឹម សុខា។ ការមិនបន្តធ្វើជាមួយលោក សម រង្ស៊ី ដោយសារ លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅតំណាងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា តើហ៊ានចេញមុខបកស្រាយ និងការពារសញ្ញាបត្រជាន់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែតដែរឬទេ ? លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាជាន់ខ្ពស់បណ្ឌិតផ្នែកខាងយោធា-នយោបាយ និងសេដ្ឋកិច្ចមកពីសកលវិទ្យាល័យល្បីៗឈ្មោះ របស់មហាអំណាចទាំង២ ។...
បរទេស៖ អង្គការសម្ពន្ធមិត្ត យោធាណាតូ បានប្រកាសនៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិក ទាំង៣០ នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងកិច្ចពិភាក្សាខាងមុខជាមួយនឹងប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABC News បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់សមាជិកអង្គការសម្ពន្ធមិត្តយោធា នៅថ្ងៃសុក្រនោះ នឹងចាប់ផ្តើមក្រោយមួយសប្ដាហ៍នៃការចរចាតាមបែបការទូតដ៏តានតឹង ជុំវិញការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងគោលគំនិតបន្ថយភាពតានតឹង...
បរទេស៖នៅដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់យ៉ាងច្បាស់ទៅកាន់មេដឹកនាំអ៊ុយក្រែនលោកប្រធានាធិបតីVolodymyr Zelensky ថារដ្ឋាភិបាលវ៉ាស៊ិនតោនព្រមទាំងសម្ព័ន្ធមិត្តនឹងធ្វើការឆ្លើយដោយមានការសម្រេចចិត្តបំផុតប្រសិនបើមានហេតុការណ៍វាយប្រហារដោយរុស្សីមកលើអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាតាមទូរស័ព្ទតាំងតែពីថ្ងៃអាទិត្យដែលក្រោយមកសេចក្តីថ្លែងការណ៍ត្រូវបានចេញសេចក្តីរាយការណ៍ដោយសេតវិមានដោយលោក Biden បានបញ្ជាក់ប្រាប់ ទៅលោក Zelensky ទៀតថាវ៉ាស៊ិនតោន នឹងមិនឈរអោបដៃទុកឲ្យអ៊ុយក្រែននៅម្នាក់ឯងនោះទេ។ លើសពីនេះផងដែរលោកប្រធានាធិបតីអាមេរិកក៏បានលើកសរសើរផងដែរចំពោះការផ្តល់ទំនុកចិត្តទៅលើភាពតានតឹងក្នុងតំបន់ Donbas និងក៏ដូចជាសកម្មភាពទំនាក់ទំនងបែបកាទូតស្របទៅតាមកិច្ចព្រមព្រៀង Minsk ។ គួរឲ្យដឹងដែរថាថ្ងៃចន្ទសប្តាហ៍ក្រោយម្តងទៀតអាមេរិកនិងរុស្សីនឹងត្រូវជួបគ្នាសាជាថ្មីម្តងទៀតដើម្បីធានាដល់សន្តិសុខក្បែរតំបន់អ៊ុយក្រែនដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុងទីក្រុង Gevena ប្រទេសស្វីស៕ ប្រែសម្រួល៖ស៊ុនលីhttps://www.rt.com/russia/545037-biden-phone-call-ukrainian-president/
ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក XiJinping ប្រធានរដ្ឋចិនបានចុះពិនិត្យកីឡាដ្ឋានជិះស្គីល្បឿនលឿនជាតិចិន មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មាននៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង(Beijing2022) ភូមិកីឡាBeijing2022 មជ្ឈមណ្ឌលប្រតិបត្តិនិងបញ្ជាការ Beijing2022 មូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកកដែលកែច្នៃចេញពីរោងចក្រចាស់ ដើម្បីស្វែងយល់ពីការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងBeijing2022 ។ លោកបានសួរសុខទុក្ខនិងសំណេះសំណាលជាមួយអត្តពលិក គ្រូបង្វឹក បុគ្គលិកគ្រប់គ្រងការងារដំណើរការ បុគ្គលិកផ្តល់សេវាកម្ម បុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា អ្នកសារព័ត៌មាន និងអ្នកស្ម័គ្រចិត្តជាដើម ព្រមទាំងសម្តែងការជូនពរឆ្នាំថ្មីចំពោះពួកគេ៕
ទាក់ទិននឹងករណីប៉ូលិសតំបន់ហុងកុងចាត់វិធានការស្របច្បាប់ចំពោះ “STANDNEWS” ដែលជាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធើណេតនៅពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ដោយមួលបង្កាច់ភាគីចិនថា បានបំផ្លាញសេរីភាពសារព័ត៌មាននៅតំបន់ហុងកុង ហើយប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអង់គ្លេស កាណាដានិងអូស្ត្រាលីជាដើមបានធ្វើតាមអាមេរិក សម្តែងឆាកល្ខោននយោបាយម្តងទៀតដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយក “សេរីភាពសារព័ត៌មាន”ធ្វើជាលេស ប្រការនេះបានលាតត្រដាងថែមមួយកម្រិតទៀតនូវបំណងអាក្រក់របស់ពួកគេដែលរួមជាមួយជនខិលខូចចង់ឱ្យតំបន់ហុងកុងមានភាពចលាចល បំផ្លាញវិបុលភាពនិងស្ថិរភាពរបស់តំបន់ហុងកុង ។ ងាកទៅមើលសាវតារបស់ 《STANDNEWS》 អាចឃើញថា គេតែងតែចេញផ្សាយដំណឹងតែងលម្អរឿងអំពើហិង្សា និងញុះញង់ឱ្យចងគំនុំជាមួយប៉ូលិសជាច្រើន ។ បន្ទាប់ពីប្រកាសអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុងរួច អង្គការនេះនៅតែបន្តចុះផ្សាយអត្ថបទដែលញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិជាច្រើនទៀត ដែលអួតថា “ដាក់ទណ្ឌកម្មទៅលើប្រទេសចិន”និងញុះញង់ឱ្យអនុវត្តការវាយប្រហារដោយភេរវកម្មបែបចចកនៅតំបន់ហុងកុងជាដើម ។ ដូច្នេះ អាចឃើញថា 《STANDNEWS》 មិនមែនជាប្រព័ន្ធសារព័ត៌មានប្រក្រតីមួយនោះទេ តែគឺជាអង្គការបង្ករឿងហេតុដែលយក “សេរីភាពសារព័ត៌មាន”ធ្វើជាលេស ជាភ្នាក់ងារនៃកម្លាំងប្រឆាំងប្រទេសចិននិងបង្កភាពវឹកវរនៅតំបន់ហុងកុងដែលមានលក្ខណៈប្រឆាំងប្រទេសជាតិនិងប្រឆាំងរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត។ ដូចនេះ ប៉ូលិសតំបន់ហុងកុងយកមូលហេតុជាប់សង្ស័យពីបទឃិបឃិតគ្នាចេញផ្សាយសៀវភៅឬទស្សនាវដ្តីញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិ ធ្វើចំណាត់ការស្របច្បាប់ទៅលើអង្គការនេះដោយចាប់ខ្លួនបុគ្គលិកពាក់ព័ន្ធ គឺជាទង្វើដ៏យុត្តិធម៌ត្រឹមត្រូវក្នុងការគាំពារសន្តិសុខជាតិ ការពាររបៀបរៀបរយសង្គមនិងនីតិរដ្ឋរបស់ហុងកុង ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចដែលមានលោក Antony Blinken ជាតំណាងបែរជាមិនអើពើនឹងការពិតជាមូលដ្ឋាននេះសោះ ថែមទាំងបានមួលបង្កាច់ថា “សេរីភាពសារព័ត៌មាននៃតំបន់ហុងកុងត្រូវបានរំលោភបំពាន” ។ ប្រការនេះអាចបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះសេរីភាពសារពត៌មានគឺជារឿងក្លែងក្លាយ តាមការពិតគឺមិនចង់ឃើញស្ថិរភាពនិងនីតិរដ្ឋនៅតំបន់ហុងកុងនោះឡើយ ។ សេរីភាពសារព័ត៌មានមិនមែនជាផ្ទាំងស៊ីបនៃបទឧក្រិដ្ឋល្មើសច្បាប់ទេ ហើយក៏មិនមែនជាឧបករណ៍នយោបាយនៃកម្លាំងបរទេសក្នុងការប៉ុនប៉ងបង្កភាពវឹកវរនៅហុងកុងនិងប្រឆាំងប្រទេសចិនផងដែរ ។ សូមដាស់តឿនអ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចឱ្យគោរពការពិត មើលឱ្យច្បាស់នូវនិន្នាការទូទៅ ប្រញាប់បញ្ឈប់បំផ្លាញប្រព័ន្ធច្បាប់តំបន់ហុងកុងភ្លាម និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការតំបន់ហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ និន្នាការប្រវត្តិសាស្ត្រដែលតំបន់ហុងកុងបញ្ចប់ភាពចលាចលនិងមានស្ថិរភាពឡើងវិញគឺមិនអាចរារាំងបានទេ ឆាកល្ខោន “ស្តង់ដារពីរ”ដ៏អាក្រក់និងលាក់ពុតរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចគួរតែបញ្ចប់ក្នុងពេលឆាប់ៗ !