នៅឆ្នាំ២០២១ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយលើការកាត់បន្ថយភាពក្រីក្រខ្លាំង បានបង្កើតភាពអច្ឆរិយនៃមនុស្សជាតិ។ “បន្ទាប់ការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យ ជាបន្តគឺត្រូវជំរុញការអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ ។” លោកXiJinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ពីបញ្ហាគន្លឹះថ្មីដែលត្រូវផ្តោតសំខាន់ថែមទៀតលើការងារកសិកម្ម-ជនបទ-កសិកររបស់ប្រទេសចិន នៅដំណាក់កាលបន្ទាប់។ សូមបញ្ជាក់ថា ឆ្នាំ២០២១ ប្រទេសចិនបានផលិតស្បៀងសរុប 682850 លានគីឡូក្រាម ធៀបនឹងឆ្នាំ២០២០បានកើនឡើង 13350 លានគីឡូក្រាម។ នៅឆ្នាំ២០២១ ទូទាំងប្រទេសចិនបានកសាងថ្មីនូវសួនកសិឧស្សាហកម្មទំនើបថ្នាក់ជាតិចំនួន៥០ ឃុំកសិឧស្សាហកម្មខ្លាំងចំនួន ៣០០ តំបន់គំរូផ្នែកច្នៃប្រឌិតថ្មីខាងកសិកម្មនិងការបង្កើតអាជីពនៅទីជនបទចំនួន ២០០ ។ អត្រាប្រើបច្ចេកទេសកសិកម្មជឿនលឿនបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចលើសពី៦០% ខណៈអត្រាប្រើម៉ាស៊ីនស្រោចស្រោព-ដាំដុះ-ប្រមូលកសិផលរបស់ចិនបានឡើងដល់ ៧១%។ កាលពីខែធ្នូ ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសពី « ផែនការសកម្មភាព៥ឆ្នាំនៃការលើកកម្ពស់បរិស្ថានស្នាក់នៅនៅទីជនបទ(២០២១-២០២៥)» ក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថានជនបទចិនដោយគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ធ្វើទំនើបភាវូនីយកម្មជនបទ និងការកសាងប្រទេសជាតិដ៏ស្រស់ស្អាត។ ប្រាក់ចំណូលដែលអាចប្រើបានសម្រាប់កសិករចិនក្នុងមនុស្សម្នាក់ៗក្នុងត្រីមាសទាំង៣ ដើមឆ្នាំ២០២១ បានឡើងដល់ 13726យាន់ប្រាក់ចិន បានកើនឡើង112%។ គិតត្រឹមចុងឆ្នាំ២០២០ ប្រវែងសរុបនៃផ្លូវថ្នល់នៅជនបទចិនគឺ 438 ម៉ឺនគីឡូម៉ែត្រ។ ឆ្នាំ២០២០ តំបន់ជនបទចិនបានទទួលកញ្ចប់អីវ៉ាន់ផ្ញើចេញចំនួនលើសពី 30000 លាន ពោលគឺ ផលិតផលឧស្សហកម្មបានត្រូវដឹកជញ្ជូនទៅដល់ភូមិឃុំ ឯកសិផលក៏បានចូលក្នុងទីផ្សារនៅទីក្រុងធំៗកាន់តែច្រើនឡើងៗ។ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនបោះបង់ចោលជនជាតិណាមួយនោះទេ ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយក៏មិនបោះបង់ចោលជនជាតិណាមួយនោះដែរ។ ក្រោយពីចេញផុតពីភាពក្រីក្រ យើងត្រូវបន្តស្តារជនបទឱ្យមានការអភិវឌ្ឍយ៉ាងរុងរឿង ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្មនិងជនបទ។—XiJinping
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលសរសេរជាអក្សរកាត់ថា គ.អ.ទ.ស. ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅ ទេសចរណ៍ ខេត្ដសៀមរាប ដោយអនុវត្ដតាមផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាព សំដៅបង្កើនភាព ប្រកួតប្រជែង និងធានានូវនិរន្ដភាព។ តាមរយៈអនុក្រឹត្យការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅនេះកម្ពុជាសម្រេចបានតម្លៃផលិតកម្មសត្វសរុបជាទឹកប្រាក់ចំនួន ៥ ១០០លានដុល្លារ ។តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សាខុន ឱ្យដឹងថា របាយការណ៍បឋមរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វក្នុងឆ្នាំ២០២១ ផលិតកម្មសត្វសរុបមានការកើន ៦%ប្រៀបធៀប នឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣លានដុល្លា។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យប្តីប្រពន្ធបើឈ្លោះទាស់ទែងគ្នា ធ្វើយ៉ាងណាកុំហែកហួរគ្នាក្នុងហ្វេសប៊ុក ព្រោះការធ្វើបែបនេះ នឹងធ្វើប៉ះពាល់ដល់អារម្មណ៍កូនចៅ ធ្វើឲ្យពួកគេរៀនសូត្រ មិនបាន ៕
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានមានប្រសាសន៍នៅថ្ងៃអង្គារថា លោកនឹងមិនខុំខមាទោសចំពោះ ការសម្លាប់អ្នកប្រើប្រាស់ និងឈ្មួញគ្រឿងញៀន នៅក្នុងប្រតិបត្តិការប៉ូលិស ក្រោមសង្គ្រាម របស់លោកប្រឆាំង នឹងគ្រឿងញៀន ដែលបង្កការព្រួយបារម្ភ ដល់ក្រុមសិទ្ធិមនុស្ស នោះឡើយ។ ទិន្នន័យរដ្ឋាភិបាល តាមសេចក្តីរាយការណ៍ បង្ហាញថា ជនសង្ស័យគ្រឿងញៀនជាង៦.២០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ងដែលជាមេក្លោងចោរប្លន់នោះធ្លាប់បបួលលោក ហ៊ុន ម៉ាណែត ប្រកួតគ្នា ប៉ុន្តែសម្តេចតបទៅវិញថា បើចង់ប្រកួតជាមួយកូនប្រុសច្បងរបស់សម្តេច គឺទាល់តែ លោក វិល្លាម ទៅប្រឡងឆ័តយោងជាមុនសិន ព្រោះហ៊ុន ម៉ាណែត...
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យប្រទេសស៊ូដង់ ឲ្យធ្វើការប្តេជ្ញាជាថ្មី ចំពោះការផ្លាស់ប្តូរ អន្តរកាលលទ្ធិប្រជាធិបតេយ្យ របស់ប្រទេស បើមិនដូច្នេះទេ នឹងប្រឈមមុខនឹង ការរងទណ្ឌកម្ម។ តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើងដោយទាំងសហភាពអឺរ៉ុប និងក្រុមប្រទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត ដើម្បីទប់ស្កាត់ការរីករាលក្នុងសហគមន៍ជាបន្ដទៀត ទោះបីជាកូនអ្នកធំអ្នកណាក៏ដោយ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាសំណួរថា តើសហរដ្ឋអាមេរិកការពារ សកលវិទ្យាល័យ west point ឬការពារមនុស្សខូច ដូចលោក សម រង្ស៊ី។ ការថ្លែងរបស់សម្តេចនេះ បន្ទាប់ពីលោក សម រង្ស៊ីបានចេញវាយប្រហារ លើសញ្ញាបត្រយោធារបស់លោក ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមជាមួយ ការបើកដំណើរការថ្នាក់មត្តេយ្យសិក្សា ចាប់ពីអាយុ៣ដល់៥ឆ្នាំឡើងវិញ...