បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃសៅរ៍ បានឲ្យដឹងថាត្រឹមរដូវកាលវិស្សមកាល ចុងសប្តាហ៍ថ្មី នេះប៉ុណ្ណោះ ជើងហោះហើរពាណិជ្ជកម្ម ដល់ទៅជាង៤៣០០ត្រូវបាន លុបចោល ខណៈដែលចំនួននៃការរីករាលដាល វិរុសថ្មីអូមីក្រុង កំពុងស្ទុះឡើងខ្លាំង។ ប្រភពដដែល បានបញ្ជាក់ទៀតថា ត្រឹមថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរ នៅទូទាំងសកលលោក បានលប់ចោលនូវការហោះហើរ ប្រមាណជា២៣៦៦ជើង នៅមុនពេលដែលនៃការបុណ្យគ្រិស្តម៉ាកមកដល់ត្រឹមមួយយប់...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សជាង៣០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ ហើយសាកសព របស់ពួកគេ ត្រូវបានដុតនៅក្នុងរដ្ឋ Kayah ដែលហែកហួរដោយជម្លោះ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ នេះបើយោងតាមអ្នកស្រុក របាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុត របស់ម៉ាឡេស៊ី ក្នុងរយៈពេលកន្លងមកនេះ បានកើនឡើងដល់៤៦នាក់ហើយ គិតត្រឹមនៅថ្ងៃសៅរ៍ ដោយមនុស្ស៥នាក់នៅតែបាត់ខ្លួន ខណៈក្រុមបុគ្គលិកបន្តការរុករកដ៏ធំនៅថ្ងៃបុណ្យណូអែលនេះ ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យទឹកទន្លេហូរហៀរកាលពីចុងសប្តាហ៍មុន ដោយបានជន់លិចទីក្រុង កាត់ផ្តាច់ផ្លូវសំខាន់ៗ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលយោធា នៃប្រទេសស៊ូដង់ បានចាប់ផ្តើម ធ្វើការរឹតបន្តឹង ទៅលើសេវាអ៊ិនធឺណេត នៅក្នុងរដ្ឋធានីទីក្រុង Khartoum មុនពេលដែលមានការរៀបចំ ជំនួបគ្នាដ៏ធំមួយ នៃក្រុមបាតុករប្រឆាំង ទៅនឹងរដ្ឋាភិបាល ដោយរដ្ឋប្រហារនេះ។ មកដល់ពេលនេះ ស្ពានជាច្រើនកន្លែង ត្រូវបានបិទជាផ្លូវការ ហើយក្រុមបាតុករ ក៏បានទទួលរងបម្រាម...
បរទេស៖ យោងតាមការបញ្ជាក់ ដោយយោធា នៃប្រទេសរុស្សី នៅថ្ងៃសៅរ៍ បានឲ្យដឹងថាយោធារបស់ខ្លួន ប្រមាណជាជាង១០០០០នាក់ បានធ្វើដំណើរ វិលត្រឡប់មកកាន់មូលដ្ឋានទ័ព ក្នុងប្រទេសវិញ បន្ទាប់ពីបានធ្វើសកម្មភាពសមយុទ្ធយោធា ក្បែរទៅនឹងព្រំដែន នៃប្រទេសអ៊ុយក្រែន។ កាសែតក្នុងស្រុក Interfax បានបន្តទៀតថាសមយុទ្ធយោធា របស់រុស្សីបានធ្វើឡើង នៅតាមតំបន់ជាច្រើន ក្បែរទៅនឹងព្រំដែន ដែលក្នុងនោះរួមទាំង តំបន់ Crimea...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល ហៅថា (MOH) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងមេរោគ Omicron សរុបចំនួន៤៤៨ករណីត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលរួមមានករណីនាំចូលចំនួន៣៦៩នាក់ និងការឆ្លងមេរោគក្នុងស្រុកចំនួន ៧៩ករណី ។ ក្រសួងសុខាភិបាលក៏បាន ប្រកាសផងដែរថា...
បរទេស៖យោងតាមការអះអាង ដោយរដ្ឋទូតរុស្សី ប្រឆាំងនៅ ប្រទេសតូមិននីស្ថាន នៅថ្ងៃសៅរ៍ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការបញ្ជាទិញ ឧស្ម័នធម្មជាតិ ហ្គាស ទ្វេដងសម្រាប់ឆ្នាំ២០២១ ក្នុងពេលដែលមានតម្រូវការ កើនឡើង។ រដ្ឋទូតលោក Alexander Blokhin បាននិយាយថាប្រទេសរុស្សី នៅក្នុងឆ្នាំនេះបានធ្វើការបញ្ជាទិញ ហ្កាស រហូតទៅ ដល់១០ពាន់លានម៉ែត្រគូប ពីប្រទេសតូមិននីស្ថាន ពោលគឺស្មើទៅនឹងពីរដង...
បាងកក៖ ក្រុមមន្ត្រីសុខាភិបាលថៃ បានឲ្យដឹងថា ប្រទេសថៃ បានរាយការណ៍ពីចង្កោមដំបូងរបស់ខ្លួន នៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) មានករណីដែលត្រូវបានបញ្ជាក់ចំនួន ២២ករណីនៃទម្រង់អូមីក្រុង ដែលភ្ជាប់ទៅនឹងចង្កោម Kalasin ។ អ្នកនាំពាក្យរបស់ CCSA លោកស្រី...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងថា ចិន សង្ឃឹមថា ប្រទេសជប៉ុន ចាត់វិធានការជាក់ស្តែង ដើម្បីគោរពពាក្យសម្តីរបស់ខ្លួន ស្តីពីការគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងលើការមិនធ្វើនយោបាយ លើវិស័យកីឡានេះឡើយ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រធានគណៈកម្មាធិការអូឡាំពិករបស់ប្រទេសជប៉ុន លោក Yasuhiro Yamashita ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សិស្សានុសិស្សដែលឆ្លងជំងឺកូវីដ-១៩ នៅតែអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្ដែប្រឡងដាច់ដោយឡែក ពីបេក្ខជនដទៃទៀត។ ការលើកឡើងរបស់ សម្តេចតេជោ បែបនេះក្រោយពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា...