បរទេស៖ ក្រុមពួកឧទ្ទាមបាននិយាយថា យោធារបស់ប្រទេសមីយ៉ានម៉ា បានធ្វើការវាយប្រហារ តាមអាកាសបន្ថែមទៀត លើតំបន់ពួកបះបោរគ្រប់គ្រងមួយកន្លែង នៅជិតព្រំដែនថៃ ក្នុងដំណើរកើនឡើងនៃអំពើហិង្សាដ៏ថ្មីបំផុត ដែលធ្វើឲ្យមនុស្សរាប់រាយនាក់ រត់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។ សហភាពជាតិការ៉ែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ពួកយោធាបានធ្វើការវាយប្រហារ តាមអាកាសយ៉ាងតិចចំនួនពីរ និងបានបាញ់កាំភ្លើងធំមួយចំនួន ទៅលើតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជិតព្រំដែនថៃនិងមីយ៉ានម៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ អ្នកសារព័ត៌មានរបស់រ៉យទ័រមួយរូប នៅទីក្រុង Mae...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្ងៃសុក្រនេះ ដើម្បីរៃអង្គាស ប្រាក់ចំនួន១០៧,២លានដុល្លារ ដែលជាជំនួយសម្រាប់ជនរងគ្រោះដោយព្យុះទីហ្វុង Rai ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ។ អ.ស.ប បានឲ្យដឹងថា ប្រាក់នេះនឹងត្រូវបានកំណត់គោលដៅទៅកាន់មនុស្សចំនួន៥៣០.០០០នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត...
ដាកាៈ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបានលើកឡើងថា យ៉ាងហោចណាស់ មនុស្ស៣៧នាក់បានស្លាប់ នៅគ្រាដែលសាឡាង ពេលយប់ ដែលមានមនុស្សច្រើនកកកុញ បានឆាបឆេះនៅក្នុងប្រទេស បង់ក្លាដេស នៅថ្ងៃសុក្រ ខណៈដែលអ្នកដំណើរភ័យរន្ធត់ បានលោតពីលើសាឡង់ នោះដើម្បីគេចចេញពីភ្លើង ដែលកំពុងឆាបឆេះ...
បរទេស៖ គណបក្សកាន់អំណាច របស់ កោះតៃវ៉ាន់និងជប៉ុន នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការទាំងស្រុង លើបន្ទះឈីប និងប្រារប្ធធ្វើកិច្ចពិភាក្សាគ្នា ជាប្រក្រតី នេះបើតាមការនិយាយឲ្យដឹងពី សមាជិកសភាតៃវ៉ាន់ ក្រោយអ្វីដែលជាកិច្ចពិភាក្សាគ្នា ជាក់ស្តែងរវាងរដ្ឋាភិបាលទាំងពីរ។ តាមសេចក្តីរាយការណ៍ បើទោះជាកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ និងប្រទេសជប៉ុន មិនមានចំណងមិត្តភាពការទូតផ្លូវការក៏ដោយ ក៏ប្រទេសទាំងពីរមានចំណងមិត្តភាពក្រៅផ្លូវការដ៏ជិតស្និទ្ធ ហើយទាំងពីរ សុទ្ធមានក្តីព្រួយបារម្ភដូចគ្នា...
បរទេស៖ វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ ពីបរទេសដ៏ធំបំផុត របស់អាស៊ាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគម្រោងសកម្មចំនួន ១៨៨ និងមានដើមទុន ចុះបញ្ជីសរុបចំនួន ២,៨៥ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ រវាងប្រធានាធិបតីវៀតណាម លោក...
បរទេស៖ សមាគម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣ ទៅ៤ទ្រីលានដុង ដែលស្មើនឹង ១៣១ ទៅ១៧៥លានដុល្លារ ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿង នៅតែជាប់គាំងនៅព្រំដែន វៀតណាម-ចិន បន្តទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ មុននេះ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បាននិយាយថា គោលនយោបាយដើម្បីទាញអ៊ុយក្រែន ចូលទៅក្នុងអង្គការ ណាតូ និងដាក់ពង្រាយមីស៊ីល នៅជិតព្រំដែនរុស្ស៊ី គឺបានបង្កឲ្យមានហានិភ័យយោធាធ្ងន់ធ្ងរ រហូតដល់ជម្លោះទ្រង់ទ្រាយធំនៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aleksey...
ម៉ុស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអំឡុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា ទំនាក់ទំនងល្អរវាង ចិន-រុស្ស៊ី ជួយផ្ដល់នូវស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅពេលឆ្លើយសំណួរដែលលើកឡើងដោយកាសែតស៊ីនហួថា ប្រទេសរុស្ស៊ី និងចិន បានបង្កើត “ភាពជាដៃគូដ៏ទូលំទូលាយនៃលក្ខណៈយុទ្ធសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ” ។ លោកបានកត់សម្គាល់ថា...
ហាណូយ៖ វៀតណាម បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៣៧៧ករណី ដែលក្នុងនោះមាន ១៦,៣៦៧ករណីឆ្លងក្នុងស្រុក និង ១០ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ដោយមានចំនួន ១,៧៧៤ ករណី បន្ទាប់មកខេត្ត Ca Mau...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការពង្រីកទៅទិសខាងកើត នៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) គឺមិនអាចទទួលយកបាននោះទេ ហើយគួរតែមានការធានា សន្តិសុខនៅក្នុងទ្វីបអឺរ៉ុប។ លោក ពូទីន បានឲ្យដឹងក្នុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា រុស្ស៊ីមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ឡើយ ហើយវាគឺជាការពង្រីក ឥតឈប់ឈររបស់ណាតូ ដែលបានបង្កការគំរាមកំហែង...