ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរតំណែងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ និងលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងវិញ ។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំង លោក ចេង ចាន់ដូណា មកកាន់មុខតំណែងជាអភិបាល ស្រុកបរិបូណ៌ជំនួសវិញ ។ ចំណែកលោក យ៉ែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ថែមទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣៤នាក់ អ្នកជាសះស្បើយចំនួន១១៦ ៨៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៦នាក់៕
ក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ សហភាពសូវៀតនិងចិនប្រជាមានិត បានសហការគ្នា យ៉ាងស្និទ្ធរមួតបង្កើត ទៅកម្លាំងសម្ភាធមួយមកលើ សហរដ្នអាមេរិកនិងពួកសម្ពន្ធ ។ តែក្រោយមកក្រោមគំនិត ប្រឹក្សារបស់ជនជាតិ Jews លោក Henry Kissinger មកប្រធានាធិបតី Richard Nixon បានអនុវត្តន៏ កលយុទ្ធសាបកុក ដោយបន្ធូបន្ថយជាមួយចិន តែរឹងជាមួយ សហភាពសូវៀតក្នុងគោលបំណង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានរំលឹក ឲ្យដឹងថា កាលពីអំឡុងផ្ទុះកូវីដខ្លាំងក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ មានអង្គរក្សសម្តេច ប្រមាណជា៤០០នាក់បានឆ្លងជំងឺនេះ ។ ជាមួយគ្នានេះ សម្តេចក៏ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាចាក់ដូស ទី៤ សម្រាប់ខ្សែត្រៀមជួរមុខ ប្រមាណជា៥០ម៉ឺននាក់...
ភ្នំពេញ ៖ ខណៈសល់តែ៨ថ្ងៃទៀតផុតឱសថវាទនៃការអនុគ្រោះពន្ធ១០ភាគរយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកសារជាថ្មីថា នឹងមិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធចរាចរនៅ លើផ្លូវទេចាប់ពីឆ្នាំ២០២២ ដូច្នេះត្រូវប្រញាប់ទៅបង់ឲ្យហើយទៅ បើមិនដូច្នេះខាងគយ ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសម្តេច ចេញតំណែងយ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិ ច្ចនិងហិរញ្ញវត្ថុដដែល ដោយគ្មានផ្លាស់ប្តូរទេ ៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ព្រោះសម្តេចថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត។ សម្តេចបន្តថា “កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។...
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីការលក់គយដែលមានបរទេសមកសុំទិញដោយចែកគ្នា៥០%ម្នាក់ តែសម្តេចមិនព្រមនោះទេ ព្រោះនេះស្មើនឹងលក់អធិបតេយ្យជាតិ។ សម្តេចបន្តថា ដោយសារខ្ញុំមិនព្រមនេះហើយ មានបរទេសខ្លះមិនពេញចិត្តខ្ញុំ រឿង ខ្ញុំក្បាលរឹងមិនលក់គយ។ បរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនឥឡូវនេះទេរឿងលក់គយនេះ”៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម ពិធីទិវាអន្តរជាតិ រំលឹកដល់ជន រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
បរទេស៖ មេទ័ពជើងទឹករបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់ប្រទេសអាល្លឺម៉ង់ទៅក្នុងសមុទ្រចិនខាងត្បូង គឺជា ចេតនាចង់បង្ហាញដល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គ្រោងនឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងដែនទឹកដែលមានជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងពីនាវាចម្បាំង Bayern កាលពីថ្ងៃអង្គារ អនុឧត្តមនាវីឯក Kay-Achim Schonbach បាននិយាយថា...