ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ក្រុម G7 ដែលបានជួបជុំគ្នានៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស បានស្វះស្វែងព្យាយាម បង្ហាញការរួបរួមសាមគ្គីគ្នា ស្តីពីក្រុមឈ្លានពាន លើពិភពលោក ហើយអង់គ្លេស បានបង្ហាញនូវក្តីព្រួយបារម្ភ ជាខ្លាំង ស្តីពីការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងតែស្វះស្វែងរកការរួបរួមមតិគ្នាពីក្លិបនៃប្រទេសអ្នកមាននានា ក្នុងដំណើរឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថា ជាឥរិយាបថទំយើធ្វើឡើងដោយរុស្ស៊ី និងជុំវិញភាពតានតឹងជាមួយនឹងប្រទេសចិន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានព្រមានក្រុងវ៉ាស៊ីនតោនថា ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរ ក្នុងការវាយប្រហារកងកម្លាំងអាមេរិកនោះទេ ប្រសិនបើពួកគេព្យាយាម រារាំងការបង្រួបបង្រួម របស់ចិនជាមួយកោះតៃវ៉ាន់ ដូចដែលបានសន្យាកាលពីពេលថ្មីៗនេះដោយមន្ត្រីកំពូលអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Global Times បានលើកយកសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan កាលពីថ្ងៃអង្គារ...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីការទូត ជាន់ខ្ពស់របស់ខ្លួន ប្រចាំនៅអឺរ៉ុប ឲ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការប្រមូលផ្តុំ កងទ័ពរុស្ស៊ី និងរំឭកជាថ្មីពីការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព របស់អ៊ុយក្រែន។ ក្រសួងបាននិយាយយ៉ាងដូច្នេះថា អនុរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យ សម្រាប់កិច្ចការអឺរ៉ុបនិងអឺរ៉ាស៊ី លោក Karen Donfried នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ...
ភ្នំពេញ៖ ស្របពេលដែលភាពតានតឹង ហាក់មិនថមថយ ក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមនអ្នកសារព័តមាន កម្ពុជា-ចិន បានអះអាងថា ក្នុងភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិកនឹងដឹងខ្លួន ក្រោយមិនចាត់ទុកខ្មែរ ក្នុងក្រសែរភ្នែករបស់ខ្លួន។ ការអះអាងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តរករឿង ក្រោយឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមហាអំណាចចិន ដែលជាដៃគូប្រកួតប្រជែង ដ៏ស្រួចស្រាវរបស់ខ្លួន ទាំងលើពិភពលោក និងក្នុងតំបន់។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានយកលេស រករឿងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា កំពង់ផែរាម តំបន់អភិវឌ្ឍន៍តារាសាគរ (ជួរមាត់សមុទ្រ) ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង បានបញ្ជួននាវាចម្បាំង ជាច្រើនលើកច្រើនសារ ចូលចតនៅលើទឹកដី នៃអតីត សត្រូវស៊ីសាច់ហុតឈាម ដែលជាប់ក្បែរខាង របងជាមួយកម្ពុជា និងនិយាយដោយឡែកលើបញ្ហាទន្លេរសាប និងទន្លេរមេគង្គ។ មិនហួសប្រមាណ សហរដ្ឋអាមេរិក បានបន្តធ្វើទុក្ខបុកម្នេញ លើមន្រ្តីខ្មែរ រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជាក្រោមហេតុផល ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស និងបំបាត់អំពើពុករលួយជាដើម ។ល។ ឆ្លើយតបទៅនឹង ការវាយប្រហារនេះ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក គិតថាខ្មែរជាផ្នែកមួយនៃឧបទ្វីបឥណ្ឌូចិន ដែលចុងក្រោយ មានតែ៣ប្រទេស គឺ ខ្មែរ ឡាវ យួន។ ក្នុងចំណោមប្រទេសទាំង៣នេះ សហរដ្ឋអាមេរិក បានគិតថាយួន ជាបងធំ និងក្បាលរថភ្លើង»។ លោក សយ សុភាព បានឱ្យដឹងថា ហេតុដូច្នេះហើយ បានជានៅក្នុងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក ចាប់យកយួនមួយ គឺគ្រប់គ្រាន់តែម្តង ហើយអាចទប់ទល់ចិនបាន។ លោកបន្តថា ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក រករឿងខ្មែរ រាល់ថ្ងៃគឺជាលេសដើម្បីមិនចង់ កសាងមិត្តភាព។ ពេញមួយឆ្នាំដែលខ្មែរធ្វើជាប្រធានអាស៊ានប្តូរវេននេះ សហរដ្ឋអាមេរិក រករឿងបង្កហេតុខ្មែរ គ្មានថ្ងៃលុះឡើយ។ លោក សយ សុភាព បន្ថែមថា «ជាសេចក្តីសន្និដ្ឋាន ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះ ហើយខ្មែរចាប់ចិនឱ្យជាប់ ពេលនោះកូនដៃរបស់អាមេរិកបាក់ខ្លបខ្លាចហើយ ហើយថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងដឹងខ្លួន ដោយខ្លួនឯង»។ លោក សង្កត់ធ្ងន់ថា «យើងក៏មិនត្រូវនៅស្ងៀមដែរ ខ្មែរត្រូវលេងវិញឱ្យដឹងដៃម្តង ពោលប្តឹងអាមេរិកលើបញ្ហាទម្លាក់គ្រាប់បែកគីមី និងបេ៥២ ប្រហែល២លាន ៧សែនតោន លើខ្មែរ ក្នុងសង្រ្គាមវៀតណាម។ តាមរយៈការលើកឡើងជុំវិញ ករណីប្ដឹងសហរដ្ឋអាមេរិកលើបញ្ហាគ្រាប់បែកគីមីនេះ ត្រូវបានទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរជាច្រើនលើសលុបផងដែរ។ សូមរំលឹកថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោនក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕
បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សកម្មភាពរបស់បណ្តាញសង្គម គឺជាបញ្ហាមួយក្នុង ចំណោមបញ្ហាផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ ដំណើរការ ប្រជាធិបតេយ្យ។ រដ្ឋាភិបាលរបស់លោក Erdogan បានដាក់ផែនការមួយចំនួន ក្នុងការកំណត់ច្បាប់ ឲ្យបាននូវទោសឧក្រិដ្ឋ នៃការចែកចាយព័ត៌មានក្លែងក្លាយ និងមិនពិតនៅលើប្រព័ន្ធអនឡាញប៉ុន្តែ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹង សម្ពន្ធភាព របស់ប្រទេសទាំងពីរ ស្របពេលបរិយាកាស សន្តិសុខ ក្នុងតំបន់កាន់តែតានតឹងឡើង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសម៉ិកស៊ិក បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងធ្វើការសម្របសម្រួល ដើម្បីចាប់ខ្លួន បណ្ដាញអ្នកជួញដូរមនុស្ស ដែលត្រូវទទួលខុសត្រូវ ចំពោះហេតុការណ៍ សម្លាប់ជនអន្តោប្រវេសន៍ ជាច្រើននាក់។ ស្ថានទូតអាមេរិក បានប្រកាសការបង្កើតក្រុមសកម្ម ទទួលបន្ទុកស៊ើបអង្កេត កំណត់អត្តសញ្ញាណនិងចាប់ខ្លួនឈ្មួញខុសច្បាប់ ដែលពាក់ព័ន្ធក្នុងការរៀបចំឈុតឆាកខ្លីមួយ មានមនុស្សច្រើនជាង១៦០នាក់ ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ...
បរទេស៖ ប្រេសិតពិសេសចិន មួយរូប កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យមានការបន្តដំណើរការឡើងវិញ នៃជំនួយហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចផងដែរ ពីសំណាក់អន្តរជាតិ ចំពោះបញ្ហានៅប្រទេសស៊ូដង់ ខណៈដែលការវិវត្តនយោបាយ ក្នុងប្រទេស កំពុងត្រឡប់ទៅរក ភាពប្រក្រតីឡើងវិញ។ លោក Dai Bing អនុប្រធានអចិន្ត្រៃយ៍ តំណាងនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថាមកដល់ពេលនេះ ស្ថានភាពនយោបាយ នៅស៊ូដង់...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា កោះតៃវ៉ាន់បានបញ្ជាក់ កាលពីថ្ងៃសៅរ៍នេះ ករណីដំបូងរបស់ខ្លួន នៃមេរោគបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ នៅក្នុងមនុស្ស៣នាក់ ដែលបានមកពីបរទេស ។ មជ្ឈមណ្ឌលបញ្ជា ការរាតត្បាតកណ្តាល របស់កោះនេះ បានឲ្យដឹងថា ការឆ្លងត្រូវបានរកឃើញ...