ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧១គីឡូម៉ែត្រ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច បាន៥៤,៨៩%ហើយ។ នាថ្ងៃទី៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច...
បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង លោក Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងកំណត់ការជួបជុំជាលក្ខណៈឯកជនត្រឹមមនុស្ស ៦នាក់នៅក្នុងតំបន់រដ្ឋធានី និង ៨ នាក់នៅក្នុងតំបន់ផ្សេងទៀតសម្រាប់រយៈពេល ៤ សប្តាហ៍ចាប់ពីសប្តាហ៍ក្រោយនេះ និងរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសុវត្ថិភាពដែលត្រូវបានអនុម័តក្រោម “ការរស់នៅជាមួយ COVID-19” កាលពីខែមុន។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ...
បរទេស៖ អង្គការសហប្រជាជាតិ បានសម្រេចចិត្ត មិនទទួលស្គាល់នោះឡើយ ចំពោះមន្រ្តីទូតដែលដាក់ចេញ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទាំងពីរ បានអះអាងថាឯកអគ្គរដ្ឋទូត បច្ចុប្បន្នរបស់ពួកគេ មិនតំណាងឱ្យពួកគេនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការទទួលស្គាល់ អត្តសញ្ញាណជាតិចំនួនប្រាំបួន នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ...
ភ្នំពេញ៖ ប្រវត្តិសាស្រ្ត ជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព និងជាស្ពានឆ្លងទៅថ្ងៃអនាគត ដូចដែលករណី នៃភាពបែកបាក់ និងការបាត់បង់ទឹកដីខ្មែរ នាសម័យលង្វែក ដោយល្បិចកល ពីប្រទេសជិតខាង ក្នុងឆ្នាំ១៥៩៦។ ចំពោះករណីនេះ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការប្រៀបធៀប ពីសម័យកាលនោះ មកបច្ចុប្បន្ន ដោយលើកឡើងថា « ១៥៩៦ កាប់ ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប»។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ សម្ដេច បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣ ខែធ្វូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «បើមិនបានដឹងប្រវត្តិសាស្ត្រខ្លួនឯងទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយឈ្មោះរបស់អ្នក នឹងចារទុកជាប្រវត្តិសាស្ត្រ បំផ្លាញជាតិដែរ»។ លោកថា យ៉ាងណាមិញ សម័យលង្វែក ខ្មែរបានចាញ់កលល្បិចសៀម (មួយផ្នែក) ដោយគេយកប្រាក់ដួង មកបាចចូលគុម្ពឬស្សី រួចរាស្ត្រខ្មែរនាំគ្នា កាប់ឬស្សីយកប្រាក់ដួង ទីបំផុត សៀមវៃបែកក្រុងលង្វែក។ ក្រោយមកខ្មែរ សម័យនោះរស់នៅ យ៉ាងវេទនាជាទីបំផុត។ លោក សយ សុភាព បញ្ជាក់ថា «មកដល់សម័យនេះទៅហើយ ហេតុអីនៅមានអ្នកកាន់ការរដ្នមួយចំនួនតូចណានោះ មហាលោភលន់ និង ប្រកាន់យកនូវភាពល្ងង់ខ្លៅ បំផ្លាញជាតិឯង តទៅទៀត ដោយនាំគ្នាទៅកាប់ឆ្ការព្រៃលិចទឹក សម្រាប់ជំរកត្រីពង ដូរយកដុល្លារ ធ្វើពីក្រដាស»។ ក្នុងករណីដដែលនេះ លោក សយ សុភាព បន្តថា កន្លងទៅសមត្ថកិច្ច ហ៊ានបង្រ្កាបតែអ្នក ល្អិតល្អោច ដែលគេជួលទៅកាប់ឆ្ការទេ តែពេលនេះវែកមុខឃើញ អ្នកពាក់ផ្កាយ អតីតចៅហ្វយខេត្ត។ ទីបំផុតបានត្រឹមរួចខ្លួន។ លោកបន្ថែមថា តែយ៉ាងក៏ដោយបុគ្គល ណានោះ អ្នកឯងត្រូវបានប្រវត្តិសាស្ត្រចារទុក ថាពួកអ្នកឯងជាអ្នកបំផ្លាញជាតិ បំផ្លាញយុទ្ធសាស្ត្រជាតិ អ្នកមិនស័ក្តសម ជាកូនខ្មែរទេ។ លោក សយ សុភាព គួសបញ្ជាក់ថា «សេចក្តីលោភលន់របស់អ្នក បានមកដល់ទីបញ្ចប់ហើយ ។ បរាជ័យទៅអ្នកល្មោភលុយយកទ្រព្យសម្បត្តិជាតិ។ ពួកអ្នកឯង ប្រហែលជាវង្សត្រកូល កឋាថនឈុំ ដែលបានក្បត់រាជវាំង ឧត្តុង្គ ទៅរណបនគរសៀម កាលពីជិត២០០ឆ្នាំមុន»។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងមឺុងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ព្រមទាំងថ្នាក់ដឹកនាំ នៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ បន្ថែមពីលើការគាំទ្រ ចំពោះប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលខាងមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ផ្លែឱ្យក្រុមប្រឆាំង ដែលតែងតែប្រាថ្នាចង់បានតំណែងនេះ រហូតដល់ធ្លាប់យកខ្មែរ នៅអាមេរិកធ្វើបង្អែក ដើម្បីនាំគ្នាធ្វើបាតុកម្ម...
ភ្នំពេញ៖ លោក គួច ចំរើន ក្នុងនាមអ្នកដឹកនាំខេត្តព្រះសីហនុ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បន្តពី...
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត...
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់គ្នា ក៏ដូចជាមន្រ្តីរាជការគ្រប់ជាន់ថ្នាក់់ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទាំងអស់គ្នា ក៏ដូចជាមន្រ្តីរាជការគ្រប់ជាន់ថ្នាក់់ សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត...