ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង(ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឥសានក្នុងកម្រិតមធ្យមដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ២៤-៣០វិច្ឆិកា ៕
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគឺជា និងតែងតែជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងដៃគូដ៏ល្អរបស់អាស៊ាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូនៅព្រឹកថ្ងៃចន្ទនេះ។ លោក ស៊ី បានបញ្ជាក់សារជាថ្មីថា ប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវបន្តការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា បង្កើតភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយកត្តាអវិជ្ជមានផ្សេងៗដែលអាចគំរាមកំហែង ឬបំផ្លាញសន្តិភាព។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានលើកឡើងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមឈ្មោះ លើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺស្ពានភ្ជាប់និស្ស័យ ដោយសារតំបន់នេះ មានប្រវត្តិច្រើន។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំចង់បន្ថែមឈ្មោះលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពក ម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C ។ ក្នុងឱកាសពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក៏មានការចូលរួមពីលោក វ៉ាង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន បន្ទាប់ពីមានខ្យល់ជំនោរកើនឡើងបានបោកបក់ពួកគេនៅរដ្ឋ Mon នៅភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យ ។ មន្ត្រីប៉ូលិសបាននិយាយថាជំ “ខ្យល់ជំនោរបានបោកបក់អ្នកធម្មយាត្រា ដែលកំពុងដើរតាមផ្លូវទឹកសមុទ្រទៅបូជានៅវត្តមួយ”។ គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ក្នុងក្រុង នៅ...
បរទេស៖ យោងតាមការអះអាង ដោយអជ្ញាធររបស់រដ្ឋ Andhra Pradesh កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៧នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ ខ្លាំងនៅក្នុងតំបន់ភាគខាងត្បូង ប្រទេស។ ប្រភពដដែល បានអះអាងទៀតថា ក្នុងនោះផងដែរ មនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ គិតចាប់តាំងតែពីពេល ដែលភ្លៀងព្យុះខ្លាំង បានចាប់ផ្តើមបោកបក់តាំងតែ ពីយប់ថ្ងៃព្រហស្បតិ៍និងបានបង្កទៅជាទឺកជំនន់ភ្លាម នៅតាមសង្កាត់ចំនួន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅថ្ងៃអាទិត្យបានធ្វើការប្រកាសថ្កោលទោស ទៅលើការសម្រេចចិត្ត របស់អង់គ្លេស ក្នុងការដាក់បញ្ចូលក្រុមចលនា ហាម៉ាស របស់ប៉ាឡេស្ទីន ចូលទៅក្នុងបញ្ជីអង្គភាពភេវរកម្ម។ លោក Abdollahian បានសរសេរថានៅលើទំព័រ Twitter របស់លោកថា៖ ស្ថានភាពនយោបាយ សម្រាប់រដ្ឋប៉ាឡេស្ទីន បច្ចុប្បន្នគឺស្ថិតនៅក្នុងការធ្វើប្រជាមតិ...
បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែត Military Times បានសរសេរថាទីភ្នាក់ងារ ស៊ើបការណ៍ពិសេស របស់អ៊ុយក្រែនបានរាយការណ៍ អំពីការត្រៀមខ្លួន របស់រុស្សី ក្នុងការវាយប្រហារមកលើអ៊ុយក្រែន នាចុងខែមករាឬដើមខែកុម្ភៈ ខាងមុខនេះ។ ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ពិសេស អ៊ុយក្រែន លោក Kyrylo Budanov បានបន្តទៀតថា ការវាយប្រហារទាំងនោះ អាចធ្វើឡើង...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង Moderna សម្រាប់ជាដូសជំរុញ ទៅលើមនុស្សទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈដែលប្រទេសដែលរងគ្រោះខ្លាំងជាងគេលើពិភពលោកបានឈានចូលរលករដូវរងាថ្មីនៃជំងឺរាតត្បាត។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ដូសជំរុញពីមុនមានសម្រាប់បង្កើតភាពស៊ាំដែលត្រូវបានសម្របសម្រួលទៅលើអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ, អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ...