បរទេស៖ ប្រទេសលីទុយអានី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រេឌីតនាំចេញមានទំហំទឹកប្រាក់៦០០ដុល្លារ ជាមួយធានាគារនាំចេញ-នាំចូលសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ នេះបើយោងតាមសម្តីរដ្ឋមន្ត្រីសេដ្ឋកិច្ចលីទុយអានី លោក Ausrine Armonaite មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានធ្វើការព្រមានថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ក្រោយប្រទេសលីទុយអានីអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកស្ថានទូតក្រៅផ្លូវការ។ នៅក្នុងខែសីហា ប្រទេសចិនបានទាមទារឲ្យប្រទេសលីទុយអានី ដកឯកអគ្គរដ្ឋទូតខ្លួន ប្រចាំនៅទីក្រុងប៉េកាំង និងនិយាយថា ខ្លួននឹងហៅត្រឡប់វិញនូវប្រេសិតរបស់ចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន នឹងត្រូវបានហៅថា ការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសលីទុយអានី។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis នៅក្នុងខែសីហា និងបានព្រមព្រៀងគ្នាលើចំណាត់ការរួមទ្វេភាគី ដើម្បីជួយ លីទុយអានី ទប់ទល់នឹងសម្ពាធពីប្រទេសចិន។ លោក Gabrielius Landsbergis បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ថា “យើងគិតថាចំណងមិត្តភាពសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ គឺមានស្ថិរភាពនិងយូរអង្វែងជាង ដោយពួកគេផ្អែកលើក្រឹត្យក្រមនៃច្បាប់ ដូច្នេះពួកគេបំពេញតាមចំណាប់អារម្មណ៍ របស់លីទុយអានីល្អជាង”៕
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំង ចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួននៅក្នុងអំឡុងអ្វី ដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូលក្នុងភាគឦសាននៃតំបន់កំណត់ការពារដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិនជាក់លាក់មួយ នៅមុនពេលធ្វើការហោះចេញវិញ និងបានបន្ថែមថាយន្តហោះទាំងនោះ មិនបានបំពានដែនអាកាសរបស់ខ្លួននោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនចេញយន្តហោះចម្បាំងនិងយន្តហោះចាក់ប្រេងក្នុងអាកាស ដែលនេះជាវិធានការតាមធម្មតាមួយ ដើម្បីទប់ទល់នឹងភាពអាសន្ន អាចកើតមាន។ គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសចិននិងប្រទេសរុស្ស៊ី ជាញឹកញាប់តែងតែហោះហើរចូលទៅក្នុងតំបន់នោះ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានជម្លោះការអះអាងកម្មសិទ្ធិ ជុំវិញរឿងតំបន់កំណត់ការពារ ដែនអាកាសផ្សេងៗគ្នា៕
បរទេស៖ ដោយពោលសំដៅ ដល់គ្រាប់បែកនុយក្លេអ៊ែ អាមេរិក នៅលើទឹកដីអាល្លឺម៉ង់ ដែលអាចបំពាក់ជាមួយយន្តហោះចម្បាំងអាល្លឺម៉ង់ ក្នុងករណីមានវិបត្តិនោះ អគ្គលេខាធិការអង្គការសម្ពន្ធមិត្ត លោក Jens Stoltenberg បានមានប្រសាសន៍ នៅថ្ងៃសុក្រថា ណាតូរំពឹងថា ប្រទេសអាល្លឺម៉ង់ នឹងនៅតែជាផ្នែកនៃការចែករំលែក នុយក្លេអ៊ែ របស់សម្ពន្ធមិត្ត។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us...
បរទេស៖ លោក David Cohen នាយករង នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល នៃសហរដ្ឋអាមេរិក (CIA) បានធ្វើទស្សនកិច្ច ដោយមិនបានគ្រោងទុក ទៅកាន់វិមានរដ្ឋាភិបាល កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Cohen បានជួបជាមួយ...
ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំនេះ គឺជាទិវាបង្គន់ពិភពលោកលើកទី ៩ ដែលធ្វើក្រោមប្រធានបទ “យកចិត្តទុកដាក់ខ្ពស់ចំពោះបង្គន់” ។ បញ្ហាឡើងកំដៅនៃអាកាសធាតុ វីរុស COVID-19 សុខភាពមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើមសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបង្គន់ ។ តាំងពីឆ្នាំ ២០១៣ មក អង្គការសហប្រជាជាតិបានបង្កើតទិវាបង្គន់ពិភពលោក ដើម្បីក្រើនរំលឹកមនុស្សគ្រប់រូបឱ្យយកចិត្តទុកដាក់លើរក្សាអនាម័យបរិស្ថាន និងចាត់វិធានការយ៉ាងសកម្ម ។ ការបង្កើតអរិយធម៌បង្គន់គឺជាបញ្ហាមូលដ្ឋានជីវភាពរស់នៅរបស់ប្រជាជន...
ភ្នំពេញ ៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២០ វិច្ឆិកា នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍...
តូក្យូ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្វែងរកជំនួយពីលោក Yohei Sasakawa បេសកជនពិសេសរបស់ប្រទេសជប៉ុន សម្រាប់ការផ្សះផ្សាជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីឈ្នះសេរីភាពអ្នកសារព័ត៌មានអាមេរិក ដែលត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកាលពីពេលថ្មីៗនេះ។ លោក Sasakawa ដែលជាប្រធានមូលនិធិសប្បុរសធម៌ Nippon Foundation បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Kyodo News ចំពេលដំណើរទស្សនកិច្ច “ផ្ទាល់ខ្លួន” របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិលលោកស្រី...
បរទេស៖ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន Volodymyr Zelensky និងសមភាគី ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បាន ជួបពិភាក្សាគ្នា ទៅលើកិច្ចការងារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាសន្តិសុខ ក្នុងតំបន់ផងដែរ តាមរយៈទូរស័ព្ទ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ទៅលើភាពជាដៃគូ...
ប៉េកាំង, ថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្រុងមូស្គូ វេបសាយច្បាប់និងព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី បានចេញផ្សាយក្រឹត្យរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានប្រកាសផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Shen Haixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ ក្រឹត្យប្រធានាធិបតីនេះ បានប្រកាសថា ដើម្បីកោតសរសើរចំពោះលោក Shen Haixiongដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងរុស្ស៊ីនិងចិន ក៏ដូចជាបានបង្កើន ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ដូច្នេះរដ្ឋាភិបាលរុស្ស៊ីសម្រេចផ្តល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានស្នើលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ពិចារណាដកការរិតត្បិត លើអ្នកសារព័ត៌មាននៅក្នុងខេត្តកំពត។ ការស្នើសុំពីលោក សយ សុភាព ក្រោយពីលោក ម៉ៅ ធនិន បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន...