ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសជប៉ុនផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ របស់កម្ពុជា ប្រមាណជាង៦០%។ ក្នុងឱកាសអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន លើកទី១៩ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ជាលើកដំបូង ក្នុងភូមិព្រៃស្នូល ត្រូវបានត្រៀមរៀបចំកម្មពីធី ប្រណាំងទូកត្នោតនិងទូកស្មាច់ នៅក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ដល់២០ វិច្ឆិកា ២០២១ខាងមុខនេះ។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក មុឹង អុក មេភូមិព្រៃស្នូល នាបរិវេណ «ព្រែកព្រៃស្នូល» (ទើបស្ដារឡើងនាពេលថ្មីៗនេះ) ស្ថិតក្នុងភូមិព្រៃស្នូល ឃុំរវៀង...
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបន្តប្រជុំត្រួតពិនិត្យវត្តមានកងកម្លាំង និងពង្រឹងប្រសិទ្ធភាពរបៀបរបបធ្វើការងារប្រចាំថ្ងៃ របស់នគរបាលចំនួន៤ផែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការដ្ឋាន ផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ...
បរទេស៖ ឧទ្ធម្ភាគចក្រ និងនាវាចម្បាំង ដែលប្រតិបត្តិការជាផ្នែកមួយ នៃក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth បានគ្រប់គ្រងដើម្បីស្វែងរក និងតាមដាននាវាមុជទឹករបស់ចិន ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគេ នៅក្នុងដែនទឹកជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការកត់សម្គាល់ របស់ឧត្តមនាវីត្រី Steve Moorhouse – មេបញ្ជាការនៃកងនាវាចរណ៍ក្រុម នៅក្នុងបទសម្ភាសន៍ជាមួយ Sky...
កំពង់ចាម ៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំទីកន្លែងសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការដោះលែងសកម្មជនមួយចំនួន ដែលតាំងខ្លួនឯង ជាអ្នកជាស្នេហាជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គឺជារឿងរបស់តុលាការ គ្មានការគាបសង្កត់ ពីខាងណានោះទេ ។ លោក សុខ ឥសាន បានថ្លែងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១២ វិច្ឆិកា ថា...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣,៤៨១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសកើនឡើង ដល់ ២២៧,៦៨១ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីនេះ ៣២៤៤ករណីស្ថិតនៅក្នុងសហគមន៍ ២២៩ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក និង...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម កាលពីថ្ងៃពុធបានព្រមានថា នៅខែរដូវរងាខាងមុខនេះ រួមទាំងរដូវបុណ្យចូលឆ្នាំថ្មីវៀតណាមទៀតនោះ គឺ អាចនឹងបង្កឱ្យមានការផ្ទុះឡើងនៃមេរោគ Covid-19 ថ្មី ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ននោះទេ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា រដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក Nguyen Thanh...
បរទេស៖ អ្នកនាំពាក្យម្នាក់ បាននិយាយថា លោក Frederik Willem de Klerk ដែលជាប្រធានាធិបតីស្បែកស ចុងក្រោយ របស់ប្រទេសអាហ្វ្រិកខាងត្បូង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងយូរជាមួយ នឹងជំងឺមហារីក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
GLASGOW៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានចិន-អាមេរិក លើសេចក្តីថ្លែងការណ៍រួម Glasgow ស្តីពីការបង្កើនសកម្មភាព អាកាសធាតុក្នុងឆ្នាំ២០២០ នៅទីនេះក្នុងសម័យប្រជុំលើកទី២៦ នៃសន្និសីទភាគី (COP26) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរបានឲ្យដឹងថា ពួកគេបានកោតសរសើរ ចំពោះការងារដែលបានធ្វើកន្លងមក ហើយបានសន្យាបន្តធ្វើការរួមគ្នា និងជាមួយគ្រប់ភាគី ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដោយឈរលើគោលការណ៍ នៃទំនួលខុសត្រូវរួម ប៉ុន្តែខុសគ្នា...