រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍ កាលពីសៅរ៍ថា ស្លាប់តិចបំផុត៦នាក់ និងម្នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីលិចនាវាមួយគ្រឿង នៅទន្លេ Paraguay River នៅភាគកណ្តាល-ខាងលិចនៃប្រទេសប្រេស៊ីល នៅរដ្ឋ Mato Grosso ។ ព្រឹត្តិការណ៍នេះ បានកើតឡើង...
បរទេស៖ អាជ្ញាធរតាលីបង់ បានប្តេជ្ញាបង្កើនសន្តិសុខ នៅបណ្ដាព្រះវិហារឥស្លាម ស៊ីអ៊ីត ស្របពេលដែលមនុស្ស រាប់រយនាក់ ប្រមូលផ្តុំជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ចុះសពជនរងគ្រោះ ពីការវាយប្រហារ គ្រាប់បែកអត្តឃាត របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម ទៅលើអ្នកថ្វាយបង្គំព្រះ ថ្ងៃសុក្រ។ ក្រុមរដ្ឋឥស្លាមជ្រុលនិយម កាន់និយាយស៊ុននី បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ លើព្រះវិហារឥស្លាម Fatima ក្នុងខេត្ត...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បន្ទាប់ពីអាមេរិក បើកការវាយប្រហារខ្មែរ នៅកំពង់ផែរាម ឥឡូវដល់វេនអូស្ត្រាលី មកអើតមើលម្តង បណ្តាក់គ្នាដូចខ្យង មកឃ្លាំមើលកម្ពុជា។ សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជា ឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក...
ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំង HMAS Anzac នឹងមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។ អូស្រ្តាលី រីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាព ចូលរួមក្នុងតំបន់ របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រលប់មកអាស៊ីអាគ្នេយ៍ នៅឆ្នាំនេះ។...
បរទេស៖ ភាពតានតឹងកាន់តែខ្លាំងឡើង ៗ រវាងអ្នកនយោបាយ ដែលមានអំណាចបំផុត របស់ប្រទេសទាំងពីរ និងអតីតបងប្អូន ប្រដាប់អាវុធនឹងគ្នា អាចនឹងឈានដល់ចំណុចកំពូល។ ទំនាក់ទំនងភាតរភាព ដែលចងភ្ជាប់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បានឈរនៅក្នុងការសាកល្បងពេលវេលា។ ទោះយ៉ាងណាក៏ដោយ ដោយសារការវិវត្ត នយោបាយនាពេលថ្មីៗនេះ ចំណងនេះអាចប្រឈមមុខនឹង ការសាកល្បង...
កៅស៊ុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ប្រជាជន របស់កោះតៃវ៉ាន់ បានសម្តែងនូវការថប់បារម្ភ និងកំហឹង កាលពីថ្ងៃសុក្រទី១៥ ខែតុលាម្សិលមិញនេះ បន្ទាប់ពីមនុស្សចំនួន៤៦នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុ ដែលបានបំផ្លាញផ្ទះប្លុកដែលចាស់ទ្រុឌទ្រោម ខណៈក្រុមអ្នកស៊ើបអង្កេត បានស្វែងរកអ្វីដែលបង្កឱ្យ មានភ្លើងឆេះដ៏សាហាវបំផុត របស់កោះនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ...
ភ្នំពេញ៖ គិតមកទល់ពេលនេះ ក្រុងបាត់ដំបង កំពុងរងការជន់លិច តាមតំបន់មួយចំនួនហើយ ដោយសារល្បឿនទឹកហូរចាក់ ពីស្រុកសំឡូត ឆ្ពោះទៅបឹងទន្លេសាប តាមស្ទឹងសង្កែ។ ជាក់ស្ដែងបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ជំនន់ស្ទឹងសង្កែ គិតត្រឹមម៉ោង ១៨:២០ នាទី នាថ្ងៃទី ១៦ ខែតុលា...
សិង្ហបុរី៖ នាយករដ្ឋមន្រ្តីលោក លី សៀនឡុង និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មី ពីទំនាក់ទំនង រឹងមាំរវាងសិង្ហបុរី និងចិន តាមទូរស័ព្ទ កាលពីថ្ងៃសុក្រទី១៥ ខែតុលា ខណៈមេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធី ដើម្បីពង្រឹង ការស្តារសេដ្ឋកិច្ចឡើងវិញ នេះបើយោងតាមក្រសួងការបរទេស (MFA) ។ លោកលី និងលោក...
បរទេស៖ ការចាក់ថ្នាំបង្ការកូវីដ១៩ របស់សិស្សនៅតាមសាលាចំនួន ១៣ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានពន្យារពេលហើយ បន្ទាប់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលក្រុងបាងកក បានបរាជ័យក្នុងការបញ្ជូន វ៉ាក់សាំងដែលពួកគេត្រូវការ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យ 9 International ក្រុងបាងកក ដែលជាមជ្ឈមណ្ឌលផ្តល់ថ្នាំបង្ការដល់សិស្ស...