ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះ លើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃ១២ តុលា ។ ការឧបត្ថម្ភនេះ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមការបើកពិធីពិព័រណ៍ អាវុធមួយ នៅក្នុងទីក្រុងព្យុងយ៉ាង មានតាំងបង្ហាញមីស៊ីល សមត្ថភាពនុយក្លេអ៊ែ ហើយលោកបានថ្លែងរិះគន់ សហរដ្ឋអាមេរិក សម្រាប់ការបន្ត មានអស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។ រូបភាពចេញផ្សាយ លើកាសែតកូរ៉េខាងជើង Rodong Sinmun បានបង្ហាញឲ្យឃើញលោក គីម ជុងអ៊ុន...
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាគ្នា អំពីបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ ភាពជាប់គាំងដែលគួរឱ្យព្រួយបារម្ភ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៣.៦១៩នាក់នៅថ្ងៃចន្ទនេះ ក្នុងនោះមាន៣.៦១៧នាក់ឆ្លងក្នុងស្រុក និងនាំចូល២នាក់ នេះបើយោងតាម ក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន១.៥២៧នាក់ នៅទីក្រុងហូជីមិញ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រវាយប្រហារមកលើរដ្ឋអាឡាស្កា ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានអង្រួននៅចម្ងាយ១១៤គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Chignik រដ្ឋអាឡាស្កា នៅវេលាម៉ោង៩និង១០នាទី នៅថ្ងៃចន្ទនេះ ។ ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី មានជម្រៅ៦៩,១គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមឃើញថា...
ភ្នំពេញ ៖ ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះ ប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាព មួយចំនួនទៀត កាលពីថ្ងៃ១១ តុលា។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ បើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុន ជាមួយកម្មវិធី iOS...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។ យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងមានការយោគយល់ ក្រោយសម្ដេចចេញវាយកូនគោល បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចសង្ឃឹមថា ពលរដ្ឋយោគយល់នេះ ដោយសារថ្ងៃនេះ ជាថ្ងៃធ្វើការ តែសម្តេចបានចេញវាយកូនគោល ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី១២...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណី ឆ្លងវីរុសថ្មី ចំនួន២៩.៤០៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតគិតត្រឹមឆ្នាំនេះ ដែលធ្វើឱ្យចំនួន អ្នកឆ្លងទូទាំងប្រទេសកើនឡើង ដល់៧.៨០៤.៧៧៤នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើង៩៥៧នាក់ នាំឲ្យកើនឡើងដល់២១៧.៣៧២នាក់ ។ ចំនួននៃការជាសះស្បើយ...