បរទេស៖ យោងតាមការអះអាង ដោយប្រធានទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA របស់សហរដ្ឋអាមេរិកលោក William Burns ម្សិលមិញនេះបានចេញមកធ្វើការ បដិសេធអំពីព័ត៌មាន ចចាមអារ៉ាម អំពីបញ្ហាសុខភាព របស់លោកប្រធានាធិបតីរុស្សី Vladimir Putin។ លោកបានបន្តបែបនេះ នៅឯវេទិកា Aspen Security Forumថា៖មានព័ត៌មានចចាមអារ៉ាម ជាច្រើន អំពីបញ្ហាសុខភាព...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace ដែលបានថ្លែងប្រាប់ទៅកាន់ សភាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អង់គ្លេសនឹងធ្វើការបញ្ជូនអាវុធ ប្រឆាំងរថក្រោះ ដ្រូន កាំភ្លើងធំ និងគ្រាប់រំសេវ រាប់ពាន់គ្រាប់ទៀតទៅឲ្យ អ៊ុយក្រែន។ ប្រភពអះអាងដដែល បានបញ្ជាក់ទៀតថា កាំភ្លើងធំប្រភេទ M109 ចំនួន២០គ្រឿង...
ម៉ូស្គូ៖ របាយការណ៍របស់ Bloomberg បានរកឃើញថា ការនាំចេញប្រេងឆៅ របស់រុស្ស៊ី ទៅកាន់ប្រទេសចិន និងឥណ្ឌាបានធ្លាក់ចុះជិត ៣០ភាគរយ ចាប់តាំងពីពួកគេ បានឈានដល់កម្រិតកំពូល បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម។ នៅក្នុងនោះដែរ របាយការណ៍របស់ Bloomberg បានរកឃើញថា អាស៊ី អាចនឹងមិនត្រូវបានបំពាក់ ដើម្បីស្រូបយកប្រេងរុស្ស៊ី បានពេញលេញនោះទេ នៅពេលដែលទណ្ឌកម្ម...
ភ្នំពេញ ៖ “កម្ពុជា-អាមេរិក អាចនឹងប្រឈមមុខដាក់គ្នា បើច្បាប់ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (S.3052) ត្រូវបានអនុម័ត ហើយនឹងចូលជាធរមាន នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក យល់ព្រម” ។ នេះជាការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា...
តើអ្នកឈ្លានពាន ប៉ែកខាងលិច នឹងប្រព្រឹត្តអំពើហិង្សាដ៏ឃោរឃៅ យ៉ាងណាចំពោះជនស៊ីវិល ឥតទោសពៃរ៍? ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេង អង់គ្លេស BBC បានលាតត្រដាង អំពីសកម្មភាពអំពើហិង្សា របស់កងទ័ពអង់គ្លេស ប្រចាំនៅអាហ្វហ្កានីស្ថាន ឱ្យដឹងថា ក្រោមទិដ្ឋភាព “ប្រកួតសម្លាប់មនុស្ស” ដែលគួរឱ្យភ័យខ្លាច គឺការសម្លាប់រង្គាលដែលបាត់បង់សតិសម្បជញ្ញៈ គឺឈាមស្រស់និងឧក្រិដ្ឋកម្ម ដែលប្រឡាក់ក្នុងដៃទាំងពីរ និងជាការបិទបាំង និងរត់គេចខ្លួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៣នាក់ទៀត ខណៈជាសះស្បើយចំនួន១៥នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៥១២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៣៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសកលវិទ្យាល័យ Krirk បន្តពិភាក្សាជាមួយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីជ្រើសរើសនិស្សិតខ្មែរខ្មែរ ទៅសិក្សានៅប្រទេសថៃ។ នាឱកាសចូលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ ប្រធានគោលនយោបាយការបរទេស របស់ប្លុកអឺរ៉ុប លោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងទីក្រុងប្រ៊ូសែល បានធ្វើការលើកឡើងថា ទណ្ឌកម្មទាំងឡាយ ដែលមានរូបភាព ប្រឆាំងទៅនឹង ប្រទេសរុស្ស៊ី ដោយអឺរ៉ុប គឺអាចបានត្រឹមធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុណ្ណោះតែមិនអាចបញ្ឈប់ រុស្ស៊ី ពីការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រេន បានឡើយ។ លោកថ្លែងបែបនេះនៅក្នុងឱកាស នៃការពិភាក្សាក្នុងការដាក់ទណ្ឌកម្ម...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាកិច្ចចរចា សន្តិភាព ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ នឹងអាចធ្វើឡើង ទៅបានក្នុងលក្ខខណ្ឌ ដែលរុស្សី នឹងធ្វើការសុំចុះចាញ់ នៅក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ជាមុនសិន។ ថ្លែងនៅក្នុងបទសំភាស មួយជាមួយនឹងក្រុមអ្នកយកព័ត៌មាន The Forbes ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទដដែលនេះ...
បរទេស៖ប្រធានក្រុមប្រឹក្សា របស់សហភាពអឺរ៉ុប លោក Charles Michel បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហភាពអឺរ៉ុបបានព្រមព្រៀងរួចរាល់ហើយ ក្នុងការបន្ថែមជំនួយ ជាយោធាប្រមាណជា ៥០០លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែន។ កញ្ចប់ជំនួយលើកទី៥នេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យជំនួយជាយោធា ពីសហភាពអឺរ៉ុប ទៅឲ្យអ៊ុយក្រែន នឹងមានការកើនឡើង សរុបទៅដល់២៥០០០លានដុល្លារ ហើយ។ ជាការឆ្លើយតបក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន បានសំដែងការស្វាគមន៍យ៉ាងងខ្លាំង...