ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ចំនួន២៦៧នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន ២៨៧នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មី និងករណីជាសះស្បើយចំនួន ១១នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៧នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ៣១នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានសម្រេចបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ដោយធ្វើតេស្តរកកូវីដ-១៩ ចំនួន១៧ករណីនៅព្រឹកថ្ងៃទី១៤ សីហា នេះ។ លោកអភិបាលក្រុងសិរីសោភ័ណ្ឌបានបញ្ជាឲ្យអាជ្ញាធរ យាមកាមយ៉ាងតឹងរឹង ហើយក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញដើម្បីបង្កើនការយកសំណាកជូនប្រជាពលរដ្ឋឲ្យបានឆាប់គ្រប់គ្នាផងដែរ៕
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុប្រធាន គណៈកម្មការទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងលោកស្រី កែ សួនសុភី កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារប្រារពពីធីក្រុងពាលីបែបសាសនា ដើម្បីចាប់ផ្ដើមធ្វើការសាងសង់ផ្លូវបេតុង មួយខ្សែក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ។...
ភ្នំពេញ៖ លោក សយ សុភាព អគ្កនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើរទៅកាន់ អ្នកនយោបាយអាមេរិកនិយម និងសកម្មជនគាំទ្រ មើលឱ្យច្បាស់ពីទង្វើរបស់សហរដ្ឋអាមរិក ក្រោយដកកងទ័ព ពីប្រទេសអាហ្វហ្គានីស្ថាន។ លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីមានការចុះផ្សាយថា អាមេរិកនិងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូត របស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ចិន និងកង្វល់ធំៗ ជាពិសេសប្រយ័ត្នប្រយែងពាក្យសម្តី និងទង្វើ ហើយងាកទៅធ្វើអ្វីៗជាច្រើនទៀត ដែលនាំឱ្យមានការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការកត់សម្គាល់អវិជ្ជមានដែលលោក John Aquilino មេបញ្ជាការបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិ កបានធ្វើកាលពីពេលថ្មីៗនេះទាក់ទងនឹងប្រទេសចិន។...
ផែនការរបស់ អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទី២ នៃការសិក្សាអំពីដើមកំណើត នៃជំងឺកូវីដ ១៩ ត្រូវបានដាក់ចេញ ដោយឯកតោភាគី ដោយលេខាធិការដ្ឋាន អង្គការសុខភាពពិភពលោក ដោយមិនទទួលបាន ការយល់ព្រមពីរដ្ឋសមាជិកទាំងអស់។ រហូតមកដល់ពេលនេះ ប្រទេសចំនួន៧០ បានសម្តែងការប្រឆាំងចំពោះ ការធ្វើនយោបាយ នៃការរកដើមកំណើតវីរុស និងបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការគាំទ្ររបាយការណ៍សិក្សា ចិន-WHO តាមរយៈការផ្ញើសំបុត្រ...
តូរុនតូ៖ រដ្ឋាភិបាលទីក្រុង អូតាវ៉ា បានប្រកាសថា ប្រទេសកាណាដា នឹងផ្តល់ការជ្រកកោនសម្រាប់ ជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះរហូតដល់ ២០ ០០០ នាក់ រួមទាំងសកម្មជន និងអ្នកកាសែតជាស្ត្រីផងដែរ ខណៈដែលក្រុមភេរវករតាលីបង់ បានវាយដណ្តើមទៅមុខ ក្នុងគោលបំណងដណ្តើមយកមកវិញ នូវប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធ តាលីបង់ បញ្ឈប់ការវាយលុក របស់ពួកគេប្រឆាំងនឹង កងកម្លាំងរដ្ឋាភិបាលជាបន្ទាន់ ហើយវិលត្រឡប់មកតុចរចាវិញ ដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍អាហ្វហ្កានីស្ថាន និងប្រជាជនរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា តម្រូវការមនុស្សធម៌កំពុងកើនឡើងជាលំដាប់ ហើយប្រទេសនេះស្ទើរតែមិនអាចគ្រប់គ្រងបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ សូម្បីតែសម្រាប់ប្រទេស ដែលបានស្គាល់ជម្លោះជាច្រើនជំនាន់...