ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារ ក៏ដូចជាអាជ្ញាធរ បានបន្តរកឃើញ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ៩។ ក្នុងនោះរួមមាន៖ ១/ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនអ្នកជំងឺ កូវីដ១៩...
ភ្នំពេញ ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានផ្ដលគ្រឿងឥសិរ្សយសថ្នាក់មិត្តភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការពង្រឹងមិត្តភាពរវាង រុស្ស៊ី-កម្ពុជា។ យោងតាមគេហទំព័រហ្វេស របស់ ស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា “នៅថ្ងៃទី២៥...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្ដចូល រួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមមូលដ្ឋាន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមចំណុះឲ្យ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ ដោយតម្រូវឲ្យអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញមេរោគ Delta ចំនួន៣៩ករណីទៀត លើអ្នកដំណើរមកពីបរទេស និងពលរដ្ឋក្នុងសហគមន៍។
ភ្នំពេញ៖ សេចក្ដីរាយការណ៍ ពីខេត្តត្បូងឃ្មុំ បានឲ្យដឹងថាលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកទ្វារព្រំដែន ទ្វេភាគីដូនរ័ត្ន ជាអ្នកនៅពីក្រោយខ្នង នៃបទល្មើសឆ្លងដែនជាច្រើនឆ្នាំ ដោយលោកបានបើកដៃ ឲ្យឈ្មួញនាំទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដឹកចេញឆ្លងដែន យកទៅលក់នៅវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វារទ្វេភាគី ដូនរ័ត្ន។ សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២៦ កក្កដា...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៦.៤១៥.៤១៣នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ។ មជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា ចំនួននៃអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីចំនួន៧.៥៣១នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ ក្នុងនោះបូករួមទាំងអ្នកឆ្លងក្នុងស្រុកចំនួន៧.៥២៥នាក់ និង៦នាក់ជាអ្នកនាំចូលពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់៩៨.៤៦៥នាក់ និងមានអ្នកស្លាប់ ចំនួន៣៧០នាក់...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំមន្រ្តីក្រោមឱវាទ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូចនេះថា «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៦នាក់ថ្មី ក្នុងនោះ (១ករណីសហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ) ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុប ចំនួន៤.០១០នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០នាក់...