បរទេស៖ ក្រុមសិទ្ធិអ្នកទោស Gulagu.net បានរាយការណ៍ថា អ្នកទោសដែលមានបទពិសោធន៍ ប្រយុទ្ធនៅទូទាំងប្រទេសរុស្ស៊ី កំពុងត្រូវបានជ្រើសរើស ជាទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា អ្នកតំណាងមកពីអ្នកម៉ៅការយោធាឯកជន Wagner ដែលជាប់ទាក់ទងនឹងវិមានក្រឹមឡាំង និងសេវាសន្តិសុខសហព័ន្ធ (FSB)...
បរទេស៖ អាជ្ញាធរនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចាកចេញពីតំបន់ភាគខាងត្បូង នៃប្រទេសដែល បច្ចុប្បន្នកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់រុស្សី ដោយសារតែអ៊ុយក្រែន កំពុងរៀបចំផែនការ វាយបករុស្សី ធ្វើយ៉ាងណាដណ្តើម ទីតាំងនេះមកកាន់កាប់វិញ។ យោងតាមការបញ្ជាក់ ដោយឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានបញ្ជាក់ទៀតដែរថាអ៊ុយក្រែន នឹងបើកការវាយប្រហារ ទៅលើទីតាំងនេះក្នុង...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថាទីក្រុងជាច្រើន របស់ប្រទេសអាល្លឺម៉ង់ កំពុងចាត់វិធានការ ត្រៀមមួយចំនួន ក្នុងពេលដែលរដូវរងា នឹងឈានចូលមកដល់កាន់តែឆាប់ខាងមុខ និងខណៈដែលមនុស្សជាច្រើន នឹងប្រឈមមុខគ្មានលុយ គ្រប់គ្រាន់ទិញហ្គាស ដើម្បីធ្វើការកំដៅនៅតាមផ្ទះ។ ហ្គាសកាន់តែតិច បានធ្វើឲ្យតម្លៃនៃថាមពល សម្រាប់ផលិតកំដៅ កាន់តែមានតម្លៃខ្លាំងឡើង ហើយក្នុងនោះគេជឿជាក់ថាពលរដ្ឋ អាល្លឺម៉ង់ មួយចំនួននឹងមិន មានលទ្ធភាពក្នុងការទទួលយកនោះទេ ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យ បានធ្វើការអះអាងថា ការឈ្លានពាន របស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាមូលហេតុមួយចំណែក ដែលបានធ្វើឲ្យប្រទេសស្រីលង្កា ធ្លាក់ចូលក្នុងភាពចលាចល បែបនេះ។ បញ្ហាបាតុកម្មតវ៉ាប្រឆាំង បានកើតឡើង អស់រយៈពេលជាច្រើនខែមកហើយ នៅលើប្រទេសជាដែនកោះមួយនេះ ដោយក្នុងនោះមានទាំង វិបត្តិស្បៀងអាហារ វិបត្តិថាមពល និងអតិផរណា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា វិទ្យុអាស៊ីសេរី ក្រោមកណ្តាប់ដៃ ដែករបស់ ជន្ទ ច័ន្រ្តបុត្រ នឹងមានអ្នកព័ត៌មាន លួចរត់លូនចេញ បន្តបន្ទាប់ទៀត។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ...
បរទេស៖ ទីបំផុតកំពូលមហាសេដ្ឋីលោក Elon Musk បានសម្រេចចិត្តក្នុងការលុបចោល នូវកិច្ចចរចាទិញយក បណ្តាញសង្គម Twitter ដែលកន្លងមកលោកធ្លាប់បានសន្យាថា នឹងចំណាយលុយ ដល់ទៅ៤៤ពាន់លានដុល្លារ សម្រាប់តម្លៃរបស់ក្រុមហ៊ុនយក្សមួយនេះ។ កាលប្រកាសដែលធ្វើឡើង កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Musk បានថែមទាំងបញ្ជាក់និងចោទប្រកាន់ទៀតដែរថា ក្រុមហ៊ុនបានធ្វើការបំពានទៅនឹង បទប្បញ្ញត្តិជាច្រើន ដែលមាននៅក្នុងកិច្ចព្រមព្រៀង ដែលគ្រោងធ្វើឡើង រវាងភាគីទាំងពីរ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា ប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសសិង្ហបុរី បានសម្តែងការតក់ស្លុត និងសោកសៅរបស់ពួកគេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រ ។ គេបានដឹងថា លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែន បានជំរុញឲ្យសម្ព័ន្ធមិត្ត របស់ខ្លួន ឱ្យបញ្ជូនសព្វាវុធបន្ថែម ខណៈកម្លាំងរបស់ខ្លួន បានជីកកកាយ ដើម្បីពន្យឺតការរីកចម្រើន ផ្នែកយោធារបស់រុស្ស៊ី តាមតំបន់ Donbas ភាគខាងកើតប្រទេស ខណៈដែលក្រុងម៉ូស្គូ ដែលបះបោរ...
ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ក្រុមប្រទេសទាំង២០ (G20) ដើម្បីស្វែងរកដំណោះស្រាយ ជាសកល ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែន និងការពារ ពហុភាគីនិយម។ អ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា ឥទ្ធិពលរលកលើអាហារ ថាមពល និងទំហំសារពើពន្ធនៃសង្រ្គាមនៅអ៊ុយក្រែន កំពុងត្រូវបានទទួលអារម្មណ៍ជាសកល ហើយដូចដែលតែងតែ ប្រទេសកំពុងអភិវឌ្ឍន៍...
ម៉ាណាហ្គា៖ រដ្ឋមន្ត្រីការបរទេស នីការ៉ាហ្គា លោក Denis Moncada បានលើកឡើងថា ការរិះគន់សិទ្ធិមនុស្ស នៅបរទេស ដែលធ្វើឡើងដោយមហាអំណាចអាមេរិក គឺសំដៅធ្វើឱ្យប្រទេស ដទៃមានអស្ថិរភាព។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ិនហួ លោក Moncada បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន “បោកបញ្ឆោតប្រើប្រាស់ សិទ្ធិមនុស្ស ជាផ្នែកនៃយុទ្ធសាស្ត្រ ដើម្បីបន្តភាពអនុត្តរភាពរបស់ខ្លួន និងកាត់ផ្តាច់...