បរទេស៖ ក្រសួងកិច្ចការងារការបរទេស នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសបញ្ជាក់ថា មកដល់ពេលនេះទំនាក់ទំនង ការទូត ជាមួយនឹងប្រទេសស៊ីរី បានធ្លាក់ចូលក្នុងស្ថានភាពមួយ ធ្ងន់ធ្ងរ រួចទៅហើយ។ ក្រសួងក៏បានបញ្ជាក់ដែរថា នេះជាលទ្ធផលដែលបានមកពី ការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុងដាម៉ាស ក្នុងការទទួលស្គាល់រដ្ឋ Donetsk និង Lugansk ប៉ុន្មានថ្ងៃកន្លងមកនេះ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា យប់មិញនេះ សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ខ្លួនបុរសម្នាក់បង្ហោះក្នុងTikTok ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអ្នកស្លាប់អត់មានជាច្រើនខែមកហើយ។ បើតាមសម្តេចអ្នកបង្ហោះនោះឈ្មោះ អ៊ូ ខុង។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឆ្លើយតបអ្នករិះគន់ថា ព្រៃឈើបាត់ទៅណា? បើសិនកុំមានប្រជាជនកើនឡើង ព្រៃឈើអត់មានបាត់ទៅណាទេ ដោយសារតម្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ទើបធ្វើឲ្យបាត់បង់ព្រៃឈើ។ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១...
ភ្នំពេញ ៖ ក្នុងពិធីមច្ឆជាតិ ១ កក្កដា ២០២២ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាំកូនឈើក៏ត្រូវធ្វើដូចគ្នាទៅនឹងការលែងកូនត្រីដែរ គឺអាចធ្វើរៀងរាល់ថ្ងៃបាន មិនមែនចាំធ្វើតែ នៅក្នុងរុក្ខទិវានោះទេ៕
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីមច្ឆជាតិ ១ កក្កដា ២០២២ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការលែងកូនត្រី គឺជារឿងល្អមួយ សម្រាប់ការបង្កើនផលត្រី សម្រាប់ប្រជាពលរដ្ឋ ខណៈការលែងត្រីនេះមិនមែនធ្វើតែ ក្នុងទិវាមច្ឆជាតិនោះទេ គឺអាចធ្វើរាល់ថ្ងៃ ៕
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យ សហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការ និងការទំនាក់ទំនង យោធាជាមួយតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា ការប៉ុនប៉ងណាមួយ ដើម្បីទប់ស្កាត់ប្រទេសចិន ជាមួយតៃវ៉ាន់ ឬជួយតៃវ៉ាន់ ឱ្យទប់ទល់នឹង...
ម៉ាឌ្រីត៖ អង្គការណាតូ បានអញ្ជើញស៊ុយអែត និងហ្វាំងឡង់ ជាផ្លូវការឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលជាសញ្ញាមួយបង្ហាញថា “ផលិតផលនៃសង្គ្រាមត្រជាក់” ធ្វើឱ្យខ្លួនវាស៊ីជម្រៅ ក្នុងការប្រឈមមុខ ដាក់គ្នា ខាងមនោគមវិជ្ជា និងនយោបាយប្លុក។ អ្នកជំនាញបានឲ្យដឹងថា ខណៈពេលដែលសង្កត់ធ្ងន់ លើការធានាសុវត្ថិភាព ដែលប្រកាសដោយខ្លួនឯងសម្រាប់សមាជិក ការពង្រីកភាគខាងជើងចុងក្រោយបំផុត របស់ខ្លួន ចំពេលមានវិបត្តិអ៊ុយក្រែន ដែលកំពុងបន្តបង្កបញ្ហាប្រឈម យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខពិភពលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ...
បាងកក៖ ធនាគារកណ្តាល របស់ប្រទេសថៃ កំពុងស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងឡើង ក្នុងការដំឡើងអត្រាការប្រាក់ ខណៈដែលអតិផរណា របស់ប្រទេស បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ១៤ឆ្នាំ ខណៈដែលរូបិយប័ណ្ណ របស់ខ្លួន បានធ្លាក់ចុះ ដល់កម្រិតទាប មិនធ្លាប់មានជាច្រើនឆ្នាំ។ អ្នកវិភាគរំពឹងថា ធនាគារកណ្តាលថៃ (BOT) នឹងដំឡើងអត្រាគោលនយោបាយសំខាន់ៗ នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះក្នុងការដំឡើងអត្រាការប្រាក់...
ប៉េកាំង៖ ប្រទេសចិន នឹងឧបត្ថម្ភធនដល់រោងចក្រ ចម្រាញ់ប្រេង របស់ខ្លួន និងផ្អាកការដំឡើងថ្លៃប្រេងឥន្ធនៈ ក្នុងស្រុក ប្រសិនបើតម្លៃប្រេងពិភពលោក លើសពី១៣០ដុល្លារ ក្នុងមួយបារ៉ែល។ នេះបើយោងតាម ការជូនដំណឹង ជាផ្លូវការ ដែលបានប្រកាសជាសាធារណៈ កាលពីថ្ងៃពុធ។ សេចក្តីជូនដំណឹងដែលចេញផ្សាយរួមគ្នា ដោយក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ជាតិ បានឱ្យដឹងថា វិធានការនេះនឹងការពារ ការផ្គត់ផ្គង់ស្ថិរភាព នៃឥន្ធនៈ...