ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសដែលធ្លាប់តែអុងអាត់លើខ្មែរ តែពេលនេះប្រែទៅជាសម្ងំនៅពីក្រោយ ហើយបាននឹងកំពុងកេញចំណេញ ពីការប្រកួតប្រជែង រវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក នៅលើទឹកដីនៃប្រទេសកម្ពុជា ថែមទៀតផង។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង ស្របពេលដែលប្រទេសមហាអំណាច ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ អធិការបតីអាល្លឺម៉ង់ បានថ្កោលទោស នូវអ្វីដែលលោកហៅថា “ភាពឃោរឃៅ ដែលមិនអាចនឹកស្មានដល់” នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់តំបន់ ជាយទីក្រុង Irpin របស់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍។ លោក Olaf Scholz បានចូលរួមនៅទីក្រុងគៀវ ដោយប្រធានាធិបតី បារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអ៊ីតាលី...
វ៉ាស៊ីនតោន៖ អ្នកនិពន្ធប៉ាឡេស្ទីន បានសរសេរឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងធ្វើតាមគោលនយោបាយ ការបរទេស “ឆៅ និងអរិភាព” ដូចគ្នា របស់អ្នកកាន់តំណែងមុន របស់លោក គឺលោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយ បញ្ហាមជ្ឈិមបូព៌ា។ លោក Rajab...
គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបជាមួយមេដឹកនាំ នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីអនាគត របស់ប្រទេសលោក ក្នុងការចូលរួមជាមួយ សហភាពអឺរ៉ុប និងជម្លោះ រុស្ស៊ី-អ៊ុយក្រែន។ នៅក្នុងជំនួប ជាមួយប្រធានាធិបតី បារាំង...
ភ្នំពេញ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជនប្រភេទគ្រញូងចំនួន៤ដើម ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា “នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ...
ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន និង លោក គង់ គាំ អតីតមនុស្សជំនិតរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសនៃបក្សនេះ បានអះអាងថា ប៉ូលនយោបាយពីរ នឹងបន្តនាំកម្ពុជា ឱ្យមានការប្រទាញប្រទង់ ដ៏ជ្រួលច្របល់ ដោយឥទ្ធិពលភូមិសាស្រ្តនយោបាយ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា គ្រាន់តែតុលាការកម្ពុជា កាត់ទោសកូនជឹងគេភ្លាម មានអស់លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង «សេរីភាពនៃការបញ្ចេញមតិ» ។ នេះយោងតាមហ្វេសប៊ុក របស់លោករដ្ឋមន្រ្តី។ លោកបន្តថា ប៉ុន្តែពួកគាត់ធ្វើមិនដឹងពីសំណួរ លោកសួរកាលពីជាង៩០ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទសារព័ត៌មាន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខ បន្ថែមដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ចំនួន១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ព្រមទាំងជំនួយមនុស្សធម៌ ចំនួន២២៥លានដុល្លារផងដែរ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានដាក់ថា លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់គាត់គឺលោក...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកូរ៉េ ផ្ដល់ឥណទានសម្បទាន ៥០លានដុល្លារ ដើម្បីលើកស្ទួយ និងស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងដំណាក់កាលដ៏សែនលំបាក ដោយសារផលប៉ះពាល់ នៃជំងឺកូវីដ-១៩។ នេះយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច។ នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូកូរ៉េ...
តូក្យូ៖ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ក្នុងខែនេះ ក្នុងនាមជាមេដឹកនាំជប៉ុនដំបូងគេ ដែលចូលរួមក្នុងការប្រមូលផ្តុំ នៃសម្ព័ន្ធសន្តិសុខ លោកខាងលិច។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kishida ក៏បានឲ្យដឹងផងដែរថា លោកនឹងចូលរួមកិច្ចប្រជុំកំពូល រយៈពេល៣ថ្ងៃ នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា...