យេរ៉សាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានជួបពិភាក្សា ជាមួយសមភាគីអ៊ីតាលី លោក Mario Draghi ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀងស្តីពី ការនាំចេញឧស្ម័នធម្មជាតិ របស់អ៊ីស្រាអែល ទៅកាន់អឺរ៉ុប។ លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយភាគីទាំងពីរថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី “កិច្ចសហប្រតិបត្តិការចាំបាច់ ដើម្បីធានាថា...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវ ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ឱ្យបោះបង់ចោល ការផ្តល់ហិរញ្ញប្បទាន ឥន្ធនៈ ហ្វូស៊ីល ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ នៅក្នុងការកត់សម្គាល់ ដែលបានបញ្ជូនតាមវីដេអូ ទៅកាន់កិច្ចប្រជុំកំពូលពិភពលោកអូទ្រីស នៅទីក្រុងវីយែន មន្ត្រីកំពូលរបស់អង្គការ សហប្រជាជាតិ...
ប៉េកាំង៖ ប្រទេសមួយក្រុមបានឲ្យដឹង កាលពីថ្ងៃអង្គារថា បញ្ហាទាក់ទងនឹងស៊ីនជាំង ហុងកុង និងទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយសម្តែងការប្រឆាំងទៅនឹង នយោបាយសិទ្ធិមនុស្ស ស្តង់ដារទ្វេរដង និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ក្រោមលេសនៃសិទ្ធិមនុស្ស។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានអានដោយគុយបា ក្នុងនាមប្រទេសឆ្លងតំបន់ចំនួន ៦៩ ក្នុងសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសទាំងនេះ បានឲ្យដឹងថា ការគោរពចំពោះអធិបតេយ្យភាព...
គៀវ៖ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀង ស្តីពីសេរីភាវូបនីយកម្មដឹកជញ្ជូនផ្លូវគោក ខាងក្រោមនេះ គឺជាការវិវឌ្ឍ ចុងក្រោយបង្អស់ ក្នុង វិបត្តិ អ៊ុយក្រែន៖ក្រសួងហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានយល់ព្រមលើអត្ថបទចុងក្រោយ នៃកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនតាមផ្លូវគោក។ ក្រសួងបានឲ្យដឹងនៅលើទំព័រ Facebook ថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញការសោកស្តាយ និងថ្កោលទោស ព្រមទាំងស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអាខោនហ្វេសប៊ុកឈ្មោះ វីរភាពសម រង្ស៊ី។ ការស្នើនេះ ក្រោយពី គ.ជ.ប បានឃើញហ្វេសប៊ុកនេះចាក់ផ្សាយបទចម្រៀងមានចំណងជើងថា ផ្កាយរះកណ្តាលថ្ងៃ ផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ចោរគ.ជ.ប ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវរក្សាការងារដែលមានស្រាប់សំដៅបន្តទៅការលើ កកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ថែមទៀត។ តាមសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ថ្ងៃទី១៥ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ ក៏សូមយកឱកាសនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នឹងអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃទី៧...
បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ នៃប្រទេសចិននិងប្រទេសប៉ាគីស្ថាន បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងគ្នាក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ភេវរកម្មព្រមទាំងបញ្ហាបារម្ភ អំពីសន្តិសុខផ្សេងទៀតផងដែរ។ មន្ត្រីយោធារបស់រដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានថ្លែងនៅក្នុងសន្ទរកថាមួយ កាលពីថ្ងៃម្សិលមិញថា៖ ប៉ាគីស្ថាន និងចិនបានអះអាងជាថ្មី អំពីភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេក្នុងគ្រាលំបាក ហើយបានយល់ព្រម បន្តការផ្លាស់ប្តូរទស្សនៈជាទៀងទាត់ លើបញ្ហាផលប្រយោជន៍...
បរទេស៖ ប្រធានាធិបតី នៃប្រទេសប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ស្នើសុំឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត ទាំងឡាយក្នុងការផ្គត់ផ្គង់អាវុធ មកឲ្យខ្លួនវិញ ខណៈដែលបច្ចុប្បន្នឃ្លាំងអាវុធរបស់ខ្លួន ចាប់ផ្តើមមានចំនួនតិច ក្រោយពេលដែលបានសម្រេចចិត្ត ជួយផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន អស់ចំនួនជាច្រើន កន្លងមក។ លោក Duda បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយ ជាមួយនឹងវិស័យការពារជាតិថា៖ ពួកយើងរំពឹងទុកតថា...