ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានព្រមានចាត់វិធានការណ៍ច្បាប់ ចំពោះលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ។ យោងតាម សេចក្ដីថ្លែងការណ៍...
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ដល់២១មិថុនា ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើ ភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃកោះតៃវ៉ាន់ លោក Su Tseng-chang កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ មានការពិភាក្សាគ្នាមួយ ជាមួយនឹងប្រទេសចិន ក្នុងពេលដែលភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កាន់តែមានភាពលំបាកឡើង ហើយបញ្ជាក់ថា កិច្ចពិភាក្សាគ្នានេះ គួរតែត្រូវបានធ្វើឡើង ដោយមិនមានការកំណត់ លក្ខខណ្ឌជាមុនឡើយ។ លោក Su បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ កោះតៃវ៉ាន់នឹងមិនបិទទ្វា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនបានរើសអើង និងប្រកាន់និន្នាការនយោបាយ និងសាសនានោះឡើយ។ សម្តេចតេជោ បានថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាសន្និបាតជ្រោយចង្វាថា រាជរដ្ឋាភិបាលបានគិតគូរ ណាស់ចំពោះសិទ្ធិរស់មានជីវិតសំខាន់...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេច ដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំ ពីពន្ធនាគារ...
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងតំឡើងប្រាក់ខែ ជូនមន្រ្តីរាជការសម្រាប់ឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ ដោយសារកូវីដ១៩។ ការតំឡើងនោះ គឺមានតាមកម្រិត ដោយអ្នកប្រាក់ខែតិចឡើងច្រើន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានបបួលអ្នកចោទថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហ៊ានស្បថ ឲ្យរន្ទះបាញ់តៃហោងទេ ។ សម្តេចថា ម៉េចម៉ាមកចោទថា លួចសន្លឹកឆ្នោត “គ្រាន់តែស្បថ ត្រឹមតែមួយងាប់អត់មានអីពិបាកផង”៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា សម្ដេចក៏ស្ថិតនៅជាសាស្ដ្រាចារ្យ កិត្តិយស ប្រចាំសាលាភូមិន្ទរដ្ឋបាល ចាប់តាំងពីឆ្នាំ១៩៩៧ ប៉ុន្ដែសាស្ដ្រាចារ្យកិត្តិយសចូលបង្រៀននៅពេលបើកវគ្គបណ្ដុះបណ្ដាល និងបិទវគ្គបណ្ដុះបណ្ដាល។ ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា...
បរទេស៖ យោងតាមការស្ទាបស្ទង់ ដោយកាសែត New York Times ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ ទាំងទៅលើក្រុមមន្ត្រីបក្សប្រជាធិបតេយ្យផង សមាជិកសភារបស់បក្សប្រជាធិបតេយ្យផង និងក្រុមអ្នកគាំទ្រផង បានរកឃើញថា ពួកគេនឹងមិនមានបំណង ចង់ឲ្យលោកប្រធានាធិបតី Joe Biden ដើម្បីធ្វើជាបេក្ខភាពតំណាងបក្ស របស់ពួកគេម្តងទៀតឡើយ នៅការបោះឆ្នោត ឆ្នាំ២០២៤។ របាយការណ៍ ស្រាវជ្រាវបានបង្ហាញដែរថា...
បរទេស៖ អ្នកនាំពាក្យរបស់សភាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា គំនិតនៃការចង់ផ្គត់ផ្គង់គ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃជម្លោះរវាង អ៊ុយក្រែននិងរុស្ស៊ី កំពុងបន្តបែបនេះ គឺជាគំនិតដ៏ឆ្កួតបំផុតមួយ របស់អ៊ឺរ៉ុប។ លោកមន្ត្រីជាន់ខ្ពស់រូបនេះ បានឆ្លើយតបទៅនឹងការលើកឡើង របស់សមាជិកសភាអឺរ៉ុប លោក Radoslaw Sikorski ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ...