បរទេស៖ យោងតាមតួលេខ ដែលបានបង្ហាញ ដោយក្រសួងកិច្ចការងារ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ទំហំនៃអតិផរណា របស់អាមេរិក បានកើនឡើងដល់ចំណុចមួយខ្ពស់បំផុត មិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ១៩៨១។ ក្នុងនោះតម្លៃនៃការចាយវាយ បានកើនឡើងខ្លាំង ដល់ទៅ៨,៦ភាគរយ កាលពីខែឧសភាធៀបទៅនឹង ពេលវេលាកាលពី១២ខែមុន ពោលគឺលឿនជាង កាលពីខែមេសាធៀបទៅនឹង ខែមេសា ឆ្នាំមុន ដែលមានត្រឹមតែ៨,៣ភាគរយ។...
បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ជាសាធារណៈដោយសភាជាតិ របស់ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង បានកំពុងតែនឹងរៀបចំ ដំណើរការដុតកំទេចចោល នូវឧបករណ៍ដែលប្រើប្រាស់ សម្រាប់ការពារកូវីដ កាលពីពេលកន្លងមកដូចជា PPE ជាដើម មានតម្លៃសរុប ដល់ទៅជាង ៤ពាន់លានដុល្លារ។ ប្រភពដដែលបានអះអាងដែរថា បច្ចុប្បន្នគណរដ្ឋមន្ត្រីកំពុងរៀបចំ ផែនការនេះហើយរំពឹងទុកថា នឹងដុតកំទេចចោលទាំងអស់...
ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ...
ភ្នំពេញ៖ ហាក់ខុសប្លែកពីគេបន្តិច លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកយកបញ្ហា ដែលជាទង្វើមិនគម្បីរបស់ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា ដោយបានផ្ដាំថា “ឥណ្ឌាកុំយក នយោបាយ មកលាយឡំ ក្នុងរឿងកីឡា”។ ការលើកឡើងរបស់លោក...
ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានប្រះរាជបន្ទូលទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួម ជាកម្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយក៏បន្តរួមចំណែកជាកម្លាំង ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍឥតឈប់ឈរផងដែរ ។ កាលពីថ្ងៃទី៩ មិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសន័រវេស បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានកាំភ្លើងធំប្រភេទ M109 ចំនួន២២គ្រឿងពីប្រទេសន័រវេស។ សេចក្តីថ្លែងការណ៍បាននិយាយថា សព្វាវុធត្រូវបានបរិច្ចាគទាំងស្រុង ជាមួយនឹងឧបករណ៍ គ្រឿងបន្លាស់ និងគ្រាប់រំសេវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាំភ្លើងធំ M109 គឺជាកាំភ្លើង...
បរទេស៖ ប៉ូលីសស៊ុយអែត បានសម្តែងការព្រួយបារម្ភថា អាវុធដែលផ្តល់ទៅឱ្យអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិច អាចធ្វើដំណើរ (ហូរ) ទៅកាន់ប្រទេសស៊ុយអែត ដោយបញ្ចប់ នៅក្នុងដៃនៃក្រុមឧក្រិដ្ឋជន នៅពេលដែលជម្លោះ បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុស៊ុយអែត កាលពីថ្ងៃច័ន្ទ ស្នងការផ្នែកឧក្រិដ្ឋកម្ម លោក...
បរទេស៖ ប៉ូលិសរបស់ប្រទេសឥណ្ឌា កំពុងមានការប្រុងប្រយ័ត្នខ្ពស់ នៅទូទាំងប្រទេស បន្ទាប់ពីសាខានៃក្រុមភេរវករ Al-Qaeda បានគំរាមកំហែងអំពីរលក នៃការវាយប្រហារ ដោយអត្តឃាត ជុំវិញការលើកឡើង របស់អ្នកនយោបាយ បក្សកាន់អំណាច ទៅលើព្យាការី Mohammed ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកជាគំនិត ឱ្យក្រុមមេដឹកនាំនៃគណបក្សភ្លើងទៀន ថាគួរតែលាឈប់និងបញ្ចប់ពីតំណែង ដើម្បីបើកផ្លូវឱ្យអ្នកបន្ទាប់ បន្តដឹកនាំវិញម្តង។ នៅលើគេហទំព័ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ យោងតាមការប្រកាស ដោយធនាគារពិភពលោក World Bank បានឲ្យដឹងថាកំណើន សេដ្ឋកិច្ចពិភពលោក នឹងមានការធ្លាក់ចុះខ្លាំង ជាងការព្យាករណ៍ទុក លើកមុនពោលពី៤,១ភាគរយ មកត្រឹមតែ២,៩ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ ហើយប្រទេស មួយចំនួននិងប្រឈមមុខ ទៅនឹងវិបត្តិសេដ្ឋកិច្ច ជាមិនខាន។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់បែបនេះថា៖ បញ្ហានៃជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ការកើនឡើង...