សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ពីលើដែនទឹកជុំវិញ ឧបទ្វីបកូរ៉េ នៅថ្ងៃអង្គារនេះ ដែលជាការបង្ហាញកម្លាំងថ្មី បន្ទាប់ពីការធ្វើតេស្តមីស៊ីល កាលពីនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍...
ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។ ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២...
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខ នៅវិមាន៧មករា។ នេះបើតាមសេចក្ដីជូនដំណឹង របស់ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា។
ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់លោក ចន ឈីបមែន អគ្គនាយកនិងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាពិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមការងារ ចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្តាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃ...
បរទេស៖ ការិយាល័យប្រធានាធិបតី Luis Abinader បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីបរិស្ថាន នៃសាធារណរដ្ឋដូមីនីកែន លោក Orlando Jorge Mera ត្រូវបានបាញ់សម្លាប់ នៅក្នុងការិយាល័យរបស់លោក ដោយលោក Miguel Cruz ដែលជាមិត្តជិតស្និទ្ធ ដែលគាត់បានស្គាល់ តាំងពីកុមារភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦...
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន RT លោក Roman Kosarev បានរាយការណ៍ពីកន្លែងកើតហេតុថា គ្រាប់រ៉ុក្កែតប្រមាណ ៥០គ្រាប់ ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែត ជាច្រើនគ្រាប់ បានធ្លាក់លើសង្កាត់ Kalininsk នៃទីក្រុង Donetsk រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅល្ងាចថ្ងៃទី៦ ខែមិថុនា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ដល់ប្រទេសអ៊ុយក្រែន ដែលអាចវាយប្រហារគោលដៅចម្ងាយ ៨០គីឡូម៉ែត្រ (៥០ម៉ាយ)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការដឹកជញ្ជូននេះនឹងរួមមានកាំជ្រួច M270 ផលិតនៅអាមេរិកជាច្រើនគ្រឿង។ ចក្រភពអង់គ្លេសឈប់បង្ហាញចំនួនដែលខ្លួនគ្រោងនឹងផ្តល់។...
បរទេស៖ សារព័ត៌មាន Toronto Star បានរាយការណ៍កាលពីសប្តាហ៍មុនថា លំហូរចូលដ៏ធំនៃសព្វាវុធ ចូលទៅក្នុងអ៊ុយក្រែន ពីប្រទេសលោកខាងលិច គឺមិនបានទៅដល់ទាហានជាច្រើន ដែលត្រូវការពួកគេនោះទេ។ កាសែតនេះបានអះអាងថា ឧបសគ្គពេលវេលា អសមត្ថភាព និងអំពើពុករលួយបានបណ្តាលឱ្យ មានអ្នកប្រយុទ្ធជួរមុខ ដែលបំពាក់ឧបករណ៍មិនល្អ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ លោក Sir Graham Brady ដែលជាប្រធានគណៈកម្មាធិការឆ្នាំ 1922 របស់គណបក្សអភិរក្ស អង់គ្លេស បានប្រកាសថា កម្រិតត្រូវបានឈានដល់ សម្រាប់ការបោះឆ្នោត ទំនុកចិត្ត លើការដឹកនាំរបស់លោក Boris Johnson ដែលត្រូវបានគ្រោងនឹងធ្វើឡើង នៅល្ងាចថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...