បរទេស៖ ជម្លោះរវាងប្រទេស នៅក្នុងឈូងសមុទ្រមេឌីទែរ៉ាណេ ដែលសំបូរទៅដោយ ធនធានប្រេង ទាំងពីរអ៊ីស្រាអ៊ែល និងលីបង់ បានកើនឡើងកំដៅ ក្រោយការប្រកាសមួយ កាលពីថ្ងៃម្សិលមិញ ពីសំណាក់ប្រធានាធិបតី លីបង់ លោក Michel Aoun ក្នុងន័យព្រមាន ទៅលើប្រទេសអ៊ីស្រាអ៊ែល មិនឲ្យធ្វើសកម្មភាពណាមួយ ទៅលើតំបន់បូមប្រេង ដែលជាទីតាំងជម្លោះ និងមិនទាន់មានដំណោះស្រាយ រវាងគ្នានោះជាដាច់ខាត។...
បរទេស៖ យោងតាមការចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកការបាញ់មីស៊ីល រយៈចំងាយខ្លី ដល់ទៅ៨គ្រាប់ ក្នុងពេលដែលអាមេរិកកូរ៉េនិងខាងត្បូងកំពុងដំណើរការ សមយុទ្ធយោធារួមគ្នា មួយព្រមទាំងភាពតានតឹង ជាមួយនឹងជប៉ុនផង។ មីស៊ីលទាំងនោះ ត្រូវបានគេដឹងថា បានបាញ់ចេញនិងធ្លាក់ នៅនឹងសមុទ្ររបស់កូរ៉េខាងជើង ក្នុងទីតាំង៤ផ្សេងគ្នា ដែលស្ថិតនៅភាគខាងកើត និងភាគខាងលិច ព្រមជាមួយនឹងរយៈពេល សរុប៣៥នាទី...
ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដែលបានចូលរួមប្រកួតប្រជែងដែរនោះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ពោលក្រោយមួយថ្ងៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយអះអាងថា ដំណើរការប្រព្រឹត្តទៅដោយរលូនក្នុងស្ថានភាព សន្តិសុខ-សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតនោះទេ ជាពិសេស ពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្តបង្ហាញថា ខេត្តកំពង់ធំគណបក្សប្រជាជនកម្ពុជា បានសំឡេង គាំទ្រ២០៥,៥២២ ទទួលអាសនៈ៤០៦ និងបក្សភ្លើងទៀនបានសំឡេង៩៣,៩២៦ ទទួលបាន១៦៦អាសនៈ ៕
បរទេស៖ ភ្នាក់ងារស៊ើបការណ៍ពិសេស អាល្លឺម៉ង់ ហៅកាត់ថា BND កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានថាថាឆាប់ៗនេះ ប្រទេសរុស្ស៊ី នឹងឈានទៅដល់ការកាន់កាប់តំបន់ Donbass ទាំងមូលពីក្រុមយោធា អ៊ុយក្រែន។ ភ្នាក់ងារសំងាត់ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ប៊ែរឡាំងនេះ បានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងអ៊ុយក្រែន ព្រមទាំងការតស៊ូរបស់ខ្លួន នឹងអាចធ្លាក់ទៅដល់ ការបែកបាក់នៅក្នុង ពេលប្រមាណជា៤ឬ៥សប្តាហ៍...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្តបង្ហាញថា ខេត្តស្វាយរៀងគណបក្សប្រជាជនកម្ពុជា បានសំឡេង គាំទ្រ២៣៩,១០៩ ទទួលអាសនៈ៤១៩ និងបក្សភ្លើងទៀនបានសំឡេង៧៣,៩៩៧ ទទួលបាន៩៩អាសនៈ ៕
បរទេស៖ យោងតាមការបញ្ជាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយរដ្ឋាភិបាលទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាម អាកាសបំផ្លាញទីតាំង និងឃ្លាំងស្តុករថក្រោះបរទេស ជាច្រើនដែលផ្គត់ផ្គង់ ឲ្យប្រទេសអ៊ុយក្រែន នៅក្នងទីក្រុងគៀវ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោកមេបញ្ជាការ Igor Konashenkov បានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ី គឺជាអ្នកបើកការវាយប្រហារ តាមអាកាសទៅលើតំបន់ ជាយក្រុង ទីក្រុងគៀវ ព្រមទាំងបានបំផ្លាញ រថក្រោះប្រភេទ...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការជួយ ប្រទេសកោះប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿន នៃការអភិវឌ្ឍន៍ និងការរស់ឡើងវិញ បន្ទាប់ពីបានបញ្ចប់ ដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសកោះ ចំនួន៨។ លោក Wang Yi បានលើកឡើងថា...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្តបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានសំឡេង គាំទ្រ៥៣១,០៤១ ទទួលអាសនៈ៧៣០ និងបក្សភ្លើងទៀនបានសំឡេង១៥៣,៧១០ ទទួលបាន១៨៤អាសនៈ ៕
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរាយការណ៍អំពីលទ្ធផលបឋមនៃការបោះឆ្នោតទូទាំងខេត្ត ដោយមានពលរដ្ឋទៅបោះឆ្នោតចំនួន ៥៨ ១៤០នាក់ ក្នុង១៨៧ការិយាល័យ បោះឆ្នោតក្នុងចំនួន២៩ឃុំ-សង្កាត់ ។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤៥អាសនៈ គណបក្សភ្លើងទៀនបាន២០អាសនៈ និងគណបក្សយុវជនកម្ពុជា ២អាសនៈ ៕