ភ្នំពេញ៖ បើតាមលទ្ធផលក្រៅផ្លូវការ នៅរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹង គណបក្សប្រជាជនកម្ពុជា បាននាំមុខទាំង១០៥សង្កាត់។
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បើតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ។
ភ្នំពេញ៖ ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជានាំមុខ (60 706សន្លឹក) ឆ្ងាយជាងគណបក្សភ្លើងទៀន(18 658)។ យោងតាមលទ្ធផលក្រៅផ្លូវការ។
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អស់រយៈពេលពេញមួយថ្ងៃ តាមការកំណត់រួចមក គ.ជ.ប នឹងរៀចំធ្វើសន្និសីទសារព័ត៌មាន ប្រកាសលទ្ធផលចំនួន អ្នកទៅបោះឆ្នោត នៅម៉ោង៤រសៀលថ្ងៃ៥ មិថុនា នេះ នាទីស្តីការគ.ជ.ប ៕
ភ្នំពេញ ៖ គិតមកត្រឹមម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាការដល់ពេលកំណត់នៃការបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ ។ ជាមួយនឹងការបិទបញ្ចប់នេះ គឺអមទៅដោយភាពរលូន គ្មានភាពអសកម្មណាមួយកើតឡើងឡើយ ។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះចំនួនពលរដ្ឋទៅបោះឆ្នោតគ្រប់ចំនួននោះ មិនទាន់ដឹងទេ ព្រោះមិនទាន់បានទទួល របាយការណ៍មកពីគ្រប់រាជធានី-ខេត្ត ៕
ភ្នំពេញ ៖ ក្រោយបញ្ចប់ដំណើរការបោះឆ្នោតអស់រយៈពេលពេញមួយព្រឹកមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញតារាងលទ្ធផលជាផ្លូវការ ចំពោះអ្នកទៅបោះឆ្នោតមានជាង៥លាននាក់ ស្មើជាង៥៦ភាគរយ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ជាសះស្បើយ និងស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ្រ ច័ន្ទមុនី បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអញ្ជើញចុះត្រួតពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅការិយាល័យបោះឆ្នោតលេខ០២៣១ ស្ថិតក្នុងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕