ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ចរន្តនយោបាយកម្ពុជា នឹងវិវត្តន៌ទៅរកគ្មាន បក្សភ្លើងទៀនក្រោយការ បោះឆ្នោតឃុំ-សង្កាត់។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីសកម្មជនមួយចំនួន នៃគណបក្សភ្លើងទៀន បាននឹងកំពុងបន្តយករូបថត លោក សម រង្ស៊ី មកធ្វើការឃោសនា...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការកោះហៅ អគ្គរដ្ឋទូត មកពីប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង ដើម្បីធ្វើការ បញ្ជាក់ពីជំហរ បស់ពួកគេចំពោះសកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយក្រុមប្រឆាំងតួកគី នៅក្រៅប្រទេស ដែលមានឈ្មោះថា PKK ។ កន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការព្រមានជាច្រើនដងរួចមកហើយ ទៅលើសមាជិកអង្គការណាតូ ទាំងឡាយជាពិសេសចុងក្រោយនេះ គឺប្រទេស ហ្វាំងឡង់និងប្រទេសស៊ុយអែត...
បរទេស៖ អធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃច័ន្ទថា ផែនការរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការវិនិយោគដ៏ធំចំនួន ១០០ពាន់លានអឺរ៉ូ (107.35 ពាន់លានដុល្លារ) នៅក្នុងយោធារបស់ខ្លួន នឹងអនុញ្ញាតឱ្យប្រទេសនេះ ពង្រីកកម្លាំងប្រយុទ្ធ របស់ខ្លួនយ៉ាងខ្លាំង។ លោកបាននិយាយថា នេះនឹងធ្វើឱ្យកងទ័ពអាល្លឺម៉ង់ ក្លាយជាកងទ័ពដ៏ធំបំផុត នៅអឺរ៉ុប ក្នុងចំណោមសមាជិក ផ្សេងទៀតរបស់ណាតូ។...
បរទេស៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe អាចជួបមុខគ្នាជាលើកដំបូងនៅខែក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដងថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានពន្យល់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់ ដល់អ៊ុយក្រែន នូវប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាព វាយប្រហារជ្រៅទៅក្នុងទឹកដី រុស្ស៊ីនោះទេ។ នៅពេលសួរដោយអ្នកសារព័ត៌មាន អំពីលទ្ធភាពនៃការចែកចាយ បែបនេះ លោក Biden បានច្រានចោលទាំងស្រុង នូវលទ្ធភាពនេះ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ កូនប្រុសវ័យ២១ឆ្នាំម្នាក់ដែលបានប្រើអំពើហិង្សាលើឪពុករបស់ខ្លួន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃ៣១ ឧសភា ។ ជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន រស់នៅភូមិ ឃុំកើតហេតុ ប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប...
ភ្នំពេញ៖ ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” ក្នុងទិវាកុមារអន្តរជាតិ ១មិថុនានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបន្តកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺននាក់ ១ម៉ឺនរៀល” ចាប់ពីថ្ងៃនេះតទៅ ។ ការបរិច្ចាគនេះធ្វើតាមរយៈតំណភ្ជាប់ https://bit.ly/3jEtL8I ឬ QR Code ដែលមានក្នុងរូបខាងក្រោមនេះ ។...
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១៧,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដោយអាចបង្កើតការងារ ៤.៩៩០កន្លែង ។ យោងតាមហ្វេសប៊ុក CDC នៅថ្ងៃ៣១ ឧសភា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនទាំង៤ដូចខាងក្រោម៖ ១....
*គោរពដឹងគុណ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន «បិតាស្ថាបនិកទស្សនៈវិជ្ជា នយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨» ភ្នំពេញ៖ នៅក្នុងបទពិសោធន៍រយៈពេលជាង១ឆ្នាំ ដែលផ្សាភ្ជាប់ខ្លួនទៅនឹងប្រជាពលរដ្ឋនៅតាមជនបទ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន...
ប៉េកាំង៖ ប្រទេសចិនបានអនុវត្ត គម្រោងរោងចក្រពេញលេញ ជិត៥០០កន្លែង ជំនួយបច្ចេកទេស ជំនួយក្នុងលក្ខណៈ និងគម្រោងកម្ចីសម្បទាន នៅក្នុងប្រទេសកោះប៉ាស៊ីហ្វិក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នេះបើយោងតាមឯកសារគោលជំហរ ដែលបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិក លើកទីពីរ។ ប្រភពបានឲ្យដឹងថា គម្រោងបែបនេះបានជួយប្រទេសកោះ ប៉ាស៊ីហ្វិក កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ មន្ទីរពេទ្យ...