បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាការប៉ុនប៉ង ដោយកងកម្លាំង របស់អ៊ុយក្រែន ដើម្បីអាចធ្វើការកាន់កាប់ ដែនកោះពស់ ឬ Snake Island មកវិញទាំងតាមសមុទ្រ និងតាមអាកាស កាលពីចុងសប្តាហ៍នោះ គឺមិនទទួលបានជោគជ័យ ឡើយ។ ប្រភពដដែលបានឲ្យទៀតថា ដែនកោះ ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រខ្មៅនេះ គឺជាទីតាំងដ៏សំខាន់...
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជា៧និង៤៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស...
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមានជំនួបទ្វេភាគី នៅលើទឹកដីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ ជំនួបនេះ នឹងធ្វើឡើងនៅក្នុង ក្នុងឱកាសមេដឹកនាំនៃប្រទេសសទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ឧសភា ខាងមុខនេះ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាន នឹងទទួលការស្វាគមន៍...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសច្រានចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់ សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា” ។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។ សម្ដេចតេជោ...
ភ្នំពេញ៖ ក្រោយរៀបចំពិធីបុណ្យសពបងប្រុសទី២ រួចរាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹក បានក៏ដោយ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច...
តូក្យូ៖ សកម្មជនបៃតងកូរ៉េខាងត្បូងម្នាក់ បានឲ្យដឹងថា ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ពីរោងចក្រថាមពល នុយក្លេអ៊ែរ Fukushima Daiichi របស់ខ្លួនចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងបង្កគ្រោះថ្នាក់ដល់ ផលិតផលសមុទ្រ និងបំពុលមហាសមុទ្រ បន្ថែមទៀត។ លោក Ahn Jae-hun នាយកផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុនៅសហព័ន្ធកូរ៉េសម្រាប់ចលនាបរិស្ថាន ដែលជាក្រុមតស៊ូមតិបៃតង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះនូវសារ បង្ហាញពីភាពសោកសៅ ចំពោះការបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ ទើបចេញពីបន្ទប់វះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក ទាំងដែលមិនដឹងថាប្អូនប្រុសបានទទួលមរណភាព។ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា...
ភ្នំពេញ៖ និយាយក្នុងន័យភូមិសាស្រ្តនយោបាយ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា អតីតមេបក្សប្រឆាំង នៅក្នុងឱកាសចូលរួមមរណទុក្ខ សម្តេចឧត្តមទេពញាណ ហ៊ុន...