ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃ ៨ ខែឧសភា ឆ្នាំ ២០២២ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ សូមបញ្ជាក់ថា សព...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ចូលជួបដើម្បីសម្តែងមរណទុក្ខ ដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម...
បរទេស៖ កោះតៃវ៉ាន់ បានចោទប្រកាន់ យោធាចិន ពីការលុកលុយ តាមអាកាសដ៏ធំមួយ ចូលក្នុងតំបន់ការពារដែនអាកាស របស់កោះនេះ។ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយថា កងនាវានៃយន្តហោះ កងទ័ពរំដោះ ប្រជាជន (PLA) ចំនួន ១៨ គ្រឿង រួមទាំងយន្តហោះ H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ ចំនួន២គ្រឿង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើត Channel Telegram ជាផ្លូវការ ដើម្បីផ្ដល់ព័ត៌មានជូនពលរដ្ឋកាន់តែលឿន និងសំបូរបែប។ Channel Telegram ផ្លូវការរបស់សម្ដេចតេជោ មានឈ្មោះ Prime Minister Hun Sen ដែលមានតំណលីង https://t.me/spmhunsen បង្កើតនៅថ្ងៃទី៣...
តាមដំណឹងផ្សាយ របស់ក្រុមហ៊ុនវិទ្យុផ្សាយសម្លេង របស់អាមេរិកបានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា តាមម៉ោងក្នុងតំបន់ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅអាមេរិកបានបង្កើតកំណត់ត្រា សោកនាដកម្មថ្មី ពោលគឺនៅអាមេរិក ករណីស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ បានលើសពី១លាននាក់ ។ ដំណឹងនេះបានផ្សាយឱ្យដឹងថា មនុស្ស១លាននាក់ទាំងនេះ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ ២៧ខែប៉ុណ្ណោះ ថែមទាំងមនុស្សចំនួនពាក់កណ្តាល បានស្លាប់...
បរទេស៖ Facebook ត្រូវបានរងការចោទប្រកាន់ថាបានបិទផេករដ្ឋាភិបាល ផេកថែទាំសុខភាព និងផេកសម្រាប់ផ្ដល់សេវា សង្គ្រោះបន្ទាន់ដោយចេតនា ដើម្បីរារាំងច្បាប់ដ៏មានសក្ដានុពល ដែលតម្រូវឱ្យកម្មវិធីទំនាក់ទំនងសង្គម បង់ប្រាក់សម្រាប់ព័ត៌មាន ដែលត្រូវបានយកមកផ្សព្វផ្សាយបន្ត នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ នេះបើយោងតាម នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា។ ក្រុមអ្នកចោទប្រកាន់និយាយថា ដើម្បីឆ្លើយតបជាមួយនឹងច្បាប់ថ្មីនេះ ក្រុមហ៊ុនបានបង្កើតកម្មវិធីដើម្បីស្វែងរក និងលុបចោលទំព័រសារព័ត៌មានណាដែលមានប្រជាប្រិយភាពខ្លាំង...
បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខា លើច្បាប់ស្តីពីការជួល-ឱ្យខ្ចីឆ្នាំ 2022 នៅថ្ងៃចន្ទ។ ច្បាប់នេះនឹងធ្វើឱ្យ វាកាន់តែងាយស្រួល សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនអាវុធជាច្រើនប្រភេទ ទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ នឹងបើកកិច្ចប្រជុំនិម្មិតមួយ នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការ វិវត្តចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងបង្ហាញពីការបន្តឯកភាពគ្នា ក្នុងការជំរុញទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ការឈ្លានពាននេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងមុននេះថា ការពិភាក្សានឹងរួមបញ្ចូល...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ របស់អគ្គលេខាធិការ ស្តីពីវិបត្តិអ៊ុយក្រែន ដែលកំពុងបន្តដោយបង្ហាញពី “ការព្រួយបារម្ភយ៉ាងខ្លាំង” លើស្ថានភាព នៅក្នុងប្រទេសនេះ ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានយោធា របស់រុស្ស៊ី។ វាជាលើកទីមួយហើយ សម្រាប់ក្រុមប្រឹក្សាដែលបែងចែក ជាញឹកញាប់ចេញសេចក្តីថ្លែងការណ៍ អំពីបញ្ហានេះ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ របស់ខ្លួនលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ ឯកសារនេះត្រូវបាន អនុម័តជាឯកច្ឆ័ន្ទ...