ភ្នំពេញ ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថា ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC)បានឲ្យដឹងថា នៅថ្ងៃ៥ ឧសភានេះ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ...
បរទេស៖ យោងតាមអ្នកនាំពាក្យ របស់ក្រសួងការបរទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ក្រសួងការបរទេស Antony Blinken គឺបានតេស្តឃើញវិជ្ជមានកូវីដ ប៉ុន្តែអក្ការៈមិនធ្ងន់ធ្ងរ ហើយលោកកំពុងការងារពីគេហដ្ឋាន នៅពេលនេះ។ អ្នកនាំពាក្យលោក Ned Price បានបញ្ជាក់ទៀតថា៖ លោករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំង គ្រប់គ្រាន់ទាំងអស់ទាំងដូសជម្រុញ ផងដូចនេះ លោកមានអក្ការៈ ធ្វើទុក្ខតិចតួចបំផុត។ទោះបីជាយ៉ាងណាក្តី...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយក្រូអាស៊ី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។ នាឱកាសអនុញ្ញាតឲ្យលោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសក្រូអាស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) បានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុត របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃពុធនេះ រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាល ខណៈដែលក្រុង គៀវ បានលើកឡើងថា ទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់រុស្ស៊ី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី នៅក្នុងខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Linda Thomas-Greenfield ដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែនេះបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ។ កម្មវិធីរបស់ក្រុមប្រឹក្សាសម្រាប់ខែឧសភា បង្ហាញពីការជជែកដេញដោលបើកចំហលើ “ទំនាក់ទំនងរវាងជម្លោះប្រដាប់អាវុធ និងអសន្តិសុខស្បៀង” ក៏ដូចជាការសង្ខេបអំពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ។ លោក...
ភ្នំពេញ៖ សហភាពអឺរ៉ុប តាមរយៈកម្មវិធី CAPFISH-Capture បានផ្តល់នាវាល្បាតចំនួន៧គ្រឿង ថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ ក្នុងខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅតាមសមុទ្រកម្ពុជា ។ នេះបើយោងតាមក្រសួងកសិកម្ម។ ពិធីប្រគល់ទទួល នាវាល្បាតក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់ បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទនេះធ្វើឡើងដោយមានចូលរួមពីលោក...
បរទេស៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃពុធថា ធុងស្តុកប្រេងចំនួន ៤ ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់ផ្លោងដាក់ទីក្រុង Makeyevka ក្នុងសាធារណរដ្ឋ Donetsk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយយោងតាម កងកម្លាំងការពារទឹកដី នៃសាធារណរដ្ឋប្រជាមានិត Donetsk...
បរទេស៖ ប្រទេសបេឡារុស្ស បានចាប់ផ្តើមសមយុទ្ធយោធា ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងគោលបំណង ពិនិត្យមើលការត្រៀមខ្លួន ប្រយុទ្ធរបស់កងកម្លាំងរបស់ខ្លួន។ ក្រសួងការពារជាតិ របស់ប្រទេសនេះ បានធ្វើសេចក្តីប្រកាស នៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា សមយុទ្ធនេះមិនសំដៅប្រឆាំងនឹង ប្រទេសណាមួយឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងគាំទ្រការទទួលយក ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលទៅក្នុងសម្ព័ន្ធមិត្តយោធា របស់អង្គការណាតូ បន្ទាប់ពីរដ្ឋទាំងពីរបង្ហាញ ចំណាប់អារម្មណ៍ ក្នុងការចូលរួម ទោះបីជាមានរដ្ឋទាំងពីរ បានអព្យាក្រឹតភាព ជាច្រើនទសវត្សរ៍ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា...
គៀវ៖ ជនស៊ីវិលអ៊ុយក្រែន ដែលភៀសខ្លួនចេញ ពីផ្នែកដែលកាន់កាប់ ដោយរុស្ស៊ី នៃប្រទេសនេះ ចោទប្រកាន់ថា មានអំពើហិង្សា ជំរិតទារប្រាក់ និងចោរកម្ម នៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ដោយមិននិយាយអំពី ការអាម៉ាស់ ប្រចាំថ្ងៃនៅឯប៉ុស្តិ៍ ត្រួតពិនិត្យនោះទេ។ លោក Igor Kydryavtsev ដែលជាជនជាតិអ៊ុយក្រែន ម្នាក់ក្នុងចំណោម ១០នាក់ ដែលបាននិយាយទៅកាន់...