ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលឱ្យមានជំនួបរវាង ប្រេសិតពិសេសប្រធានអាស៊ាន ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី ផងដែរ ខណៈដែលប្រេសិតពិសេសប្រធានអាស៊ាន គ្រោងនឹងបំពេញទស្សនកិច្ចជាលើកទី២ នៅចុងខែនេះ។ ការសន្យារបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា បែបនេះ ធ្វើឡើងក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយសម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាផ្ដល់នូវការសម្របសម្រួលជូនដល់ ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។ ការសន្យានេះធ្វើឡើងនៅក្នុងជំនួបសន្ទនា តាមប្រព័ន្ធវីដេអូ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង នៅថ្ងៃទី២ ខែឧសភា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនមាន កន្លែងនៅក្នុងឈូងសមុទ្រទេ ខណៈដែលប្រទេសក្នុងតំបន់ អាចធានាបាននូវសន្តិសុខផ្ទាល់ខ្លួន របស់ពួកគេ។ ការកត់សម្គាល់នេះ ត្រូវបានធ្វើឡើង ដោយលោក Alireza Tangsiri មេបញ្ជាការកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលបានព្រមានផងដែរថា ប្រទេសណាដែលស្វែងរកការបំផ្លាញ ផលប្រយោជន៍របស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ នឹងទទួលបាន...
ប៉េកាំង៖ មន្ត្រីដែលមានផែនការ សេដ្ឋកិច្ចកំពូល របស់ប្រទេសនេះបានឲ្យដឹងថា ប្រទេសចិនមានទំនុកចិត្ត សមត្ថភាព និងលក្ខខណ្ឌក្នុងការសម្រេច បាននូវគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅឆ្នាំនេះ។ លោក Zhao Chenxin អគ្គលេខាធិការ នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បាននិយាយថា ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ គឺបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកក្រុមហ៊ុនភ្នាក់ងារនាវា មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវាឲ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឲ្យដំណើរការ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា ក្រោយពីប្រកាស ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាបានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១ ឧសភា សម្ដេចតេជោ បានអបអរសាទរ និងជូនពរជ័យ សាសនិកខ្មែរឥស្លាមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃចន្ទ ទី១...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេង ក្នុងរយៈពេល១០ថ្ងៃខាងមុខទៀត ដោយចាប់ពីថ្ងៃទី១-១០ ខែឧសភា ឆ្នាំ២០២២ សាំងធម្មតាតម្លៃ៥២៥០រៀល ឡើងជាង១០ថ្ងៃមុន ១០០រៀល ខណៈម៉ាស៊ូតតម្លៃ៥៦០០រៀល ឡើង១០០រៀល ៕
ភ្នំពេញ ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈតែមួយគឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប ជំនួសសមាជិកដែលទទួលមរណភាព។ យោងតាមសេចក្ដីប្រកាសសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី២ ឧសភា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ...
ប៉េកាំង៖ ប្រទេសចិន បានបញ្ជូនផ្កាយរណប ចំនួន៥គ្រាប់ ដោយជោគជ័យទៅកាន់គន្លង ដែលបានគ្រោងទុកពីវេទិកាមួយ នៅសមុទ្រចិនខាងកើត នៅម៉ោង ១១:៣០ ព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ផ្កាយរណបស៊េរី Jilin-1 Gaofen ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-11 ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបទាំងនេះ...