ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលបានបោះទុនវិនិយោគសរុប ១៨,៨លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតកាបូបគ្រប់ប្រភេទ។ ក្រុមហ៊ុនទាំងបីនោះរួមមាន៖ ១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ...
តាកែវ៖ ប្រឡាយរងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានស្ដាររួចរាល់ហើយ ក្រោមថវិកាសាមគ្គីគ្នា របស់អ្នកភូមិ ។ បើតាមប្រជាពលរដ្ឋ ក្នុងភូមិបានឱ្យដឹងថា ការស្ដារប្រឡាយរងជំហានទី១នេះ មានប្រវែង២០០ម៉ែត្រ ដែលមានសមត្ថភាព ផ្គត់ផ្គង់ចរន្តទឹក ដល់ការស្រោចស្រពដំណាំក្នុងភូមិនិយាយជារួម និងនិយាយដោយឡែកជាផ្នែកមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាកសិករ ក្នុងការធ្វើស្រែប្រាំងផងដែរ ។ ដោយឡែកចំពោះ...
ភ្នំពេញ៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋ ទន្ទឹងរង់ចាំនោះ គឺការបើកដំណើរការឡើងវិញ នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃ ឥឡូវនេះបើតាមលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភាគីថៃ បានយល់ព្រមបើកដំណើរការ នូវច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សូមរំលឹកថា ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក្នុងនោះក៏មានច្រកប៉ោយប៉ែតនេះផងដែរ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ ចូលទៅក្នុងទីក្រុង គៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយ នឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេស លើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក...
ភ្នំពេញ៖ លោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ “The Order of the Rising Sun, Gold Rays with Neck Ribbon” ។ ពិធីប្រគល់គ្រឿងឥស្សរិយយស...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ លោក Gerry Rice អ្នកនាំពាក្យរបស់ IMF បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រីកំពុងមានរោគសញ្ញាស្រាល...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា អ្នកនាំពាក្យប៉ូលិស បានបញ្ជាក់ថា យ៉ាងហោចណាស់ ជនស៊ីវិល៩នាក់ បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលមាន ការបំផ្ទុះគ្រាប់បែក២ដង កាលពីថ្ងៃព្រហស្បតិ៍ នៅ Mazar-i-Sharif រដ្ឋធានីនៃខេត្ត Balkh ភាគខាងជើងអាហ្វហ្គានីស្ថាន ។ អ្នកនាំពាក្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden កំពុងមានបំណងធំមួយ ដើម្បីអាចបន្ថែម ប្រាក់ជំនួយមួយកញ្ចប់ទៀតទៅ ឲ្យប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់អំណាច ក្នុងការបង្ខាំងនិងលក់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលនៅក្រៅប្រទេសនោះផង។ ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក Biden កំពុងបានស្នើសុំទៅកាន់សភារួចរាល់ហើយ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ប្រមាណជា៣៣ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់ជួយទៅដល់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ព្រឹទ្ធសភាកាលពីថ្ងៃពុធថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្ត ថាតើត្រូវពង្រីកជម្លោះជាមួយរុស្ស៊ី ហួសពីព្រំដែន របស់ពួកគេឬអត់។ការអត្ថាធិប្បាយរបស់លោក Antony Blinken បានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ បានថ្កោលទោស មន្ត្រីជាន់ខ្ពស់ អង់គ្លេស ដែលបាននិយាយថា វានឹង “ស្របច្បាប់” សម្រាប់ទីក្រុងគៀវ ក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយអង្គការណាតូ...