ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុកកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាប់យុវជនម្នាក់ទៀត ក្នុងជម្លោះពាក្យសម្តី ដោយដាវសាំម៉ូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃម្ខាង ប្រព្រឹត្តនៅ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ខណៈ ជាសះស្បើយចំនួន២៣នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៣០នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៩៦៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ប្រឡាយរងមួយខ្សែ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ រួមសាមគ្គីគ្នា ស្ដារឡើងវិញដើម្បីរក្សាទឹកទុកសម្រាប់ ធ្វើស្រែនារដូវខែប្រាំង។ ការរួមសាមគ្គីគ្នានេះ ត្រូវបានគេមើលឃើញថា ជាគំរូល្អមួយ សម្រាប់បងបង្អូនប្រជាកសិករផងដែរ។ សូមរំលឹកថា អ្នកភូមិព្រៃស្នួល បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការជួយឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន...
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានឆ្ពោះទៅរកនៃការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែក ចំពោះវិធានសុខាភិបាល។ តាមរយៈសារសំឡេងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន បានប្រតិកម្មខ្លាំងៗ ទៅនឹងក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd ក្នុងការស្ថាបនាផ្លូវជាតិលេខ២ និង២២ ដែលគ្មានគុណភាព។ ការចេញមកប្រតិកម្មខ្លាំងៗ បែបនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនសាងសង់ មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ការប្រកាសស្វាគមន៍នេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារ ជាមួយ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចជប៉ុនចំនួន៨ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗ...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេសបានលើកឡើងថា កងកម្លាំងរុស្ស៊ី មិនទទួលបានផលចំណេញ អ្វីធំដុំទេក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បើទោះបីជាមានការកើនឡើង សកម្មភាពក៏ដោយ ។ ម៉្យាងទៀត ទីក្រុងម៉ូស្គូ នៅមិនទាន់បង្កើតការគ្រប់គ្រង ពេញលេញលើផ្លូវអាកាស ឬសមុទ្រនៅឡើយទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី...