ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ បានស្នើគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីលើកកម្ពស់សន្តិសុខ សម្រាប់ទាំងអស់គ្នា នៅក្នុងពិភពលោក។ លោក ស៊ី បានដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ខណៈថ្លែងសុន្ទរកថាគន្លឹះតាមរយៈវីដេអូ ក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទ ប្រចាំឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ យោងតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»...
ភ្នំពេញ ៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា...
កូឡុំបូ៖ ក្រសួងហិរញ្ញវត្ថុស្រីលង្កា បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសរសើរជំហានដែលបានអនុវត្តរួចហើយ ដោយស្រីលង្កា ដើម្បីធ្វើស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន ។ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ Ali Sabry បានជួបជាមួយនាយកគ្រប់គ្រង IMF Kristalina Georgieva កាលពីថ្ងៃចន្ទនៅឯទីស្នាក់ការកណ្តាលរបស់ IMF ។ IMF...
ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កាសែតស៊ីនហួរ ចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយកាសែតរដ្ឋរបស់ប្រទេសគុយបា ប្រចាំថ្ងៃ Granma បានលើកឡើងថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន អាចនឹងធ្វើឱ្យសហភាពអឺរ៉ុប ហៅកាត់ (EU) និងរូបិយបណ្ណរបស់ខ្លួនធ្លាក់ចុះ គឺប្រាក់អឺរ៉ូ ដូចដែលអ្នកបង្កើតគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោន មានចេតនាធ្វើដូច្នេះ ។ ប្រឈមមុខនឹង ការធ្លាក់ចុះរបស់ខ្លួន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងខែឧសភា ខាងមុខនេះ សម្តេចមានភាពមមាញឹកជាខ្លាំង ទាំងការធ្វើដំណើរចេញទៅប្រជុំនៅក្រៅប្រទេស ដូចជាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមរិក នៅទីក្រុងវ៉ាស៊ីនតោន និងទៅកាន់ប្រទេសដាវ៉ូស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនានា បើទោះបីជាស្របពេលកម្ពុជា ត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងថ្ងៃទី៥ ខែមិថុនា ក៏ដោយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខថា បើប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តគណបក្សនយោបាយណានោះ អញ្ជើញទៅបោះឆ្នោតជូនគណបក្សមួយហ្នឹងទៅ ដោយសម្តេចមិនចេញឃោសនាជូនមេឃុំណាមួយនោះទេ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការឃោសនាធ្វើឡើងនៅថ្ងៃ២១ ឧសភា ខាងមុខ មុនការបោះឆ្នោត១៥ថ្ងៃ ។ សម្តេចតេជោ បានថ្លែងក្នុងពិធីអញ្ជើញសម្ពោធសមិទ្ធផលនានា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ស្ពានបេតុងជំនួសដោយស្ពានដែកនៅកោះយ៉ ក្នុងទឹកដីខេត្តកោះកុង តាមសំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ សម្រាប់អ្នកចេញថវិកាសាងសងគឺលោកឧកញ៉ា លីយុងផាត ។ សម្តេចតេជោថា នៅតំបន់នោះ គឺកំពុងក្លាយជាតំបន់ទេសចរណ៍ យ៉ាងទាក់ទាញផងដែរ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនឃោសនា ដើម្បីមេឃុំ-សង្កាត់ណាមួយនោះទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ប៉ុន្តែសម្តេចបានផ្តាំថា ត្រូវធានាឲ្យបាននូវការបោះឆ្នោតមួយ ដោយគ្មានហិង្សា។ សម្តេចថា យុទ្ធនាការនៃការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី២១ ឧសភា។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារនេះថា ប្រទេសចិន បានប្រាប់រុស្ស៊ីថា ខ្លួននឹងបន្តបង្កើន “ការសម្របសម្រួលជាយុទ្ធសាស្ត្រ” ជាមួយខ្លួនដោយមិនគិតពីការប្រែប្រួលអន្តរជាតិ ។ សេចក្តីថ្លែងការណ៍បានដាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng...