ភ្នំពេញ ៖ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចេញទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាន-អាមេរិក ព្រោះបានឯកភាពគ្នាប្រជុំ នៅនៅថ្ងៃ១២-១៣ ឧសភា ។ សម្តេចនឹងអញ្ជើញ មកមាតុប្រទេសវិញ នាថ្ងៃ១៤ ឧសភា៕
បរទេស៖ ប្រទេសអេស្បាញបានជូនដំណឹងដល់គណៈកម្មការអឺរ៉ុបថា ផែនការកាត់បន្ថយតម្លៃរួមគ្នា ជាមួយប្រទេសព័រទុយហ្គាល់ អាចនឹងដាក់កម្រិតលើការលក់ ថាមពល ទៅឱ្យប្រទេសបារាំង។ នេះបើតាមកាសែត El Pais បានរាយការណ៍កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង ម៉ាឌ្រីដ គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីនាំចូលតែមួយដ៏ធំជាងគេនៅភាគខាងជើងនៃប្រទេសជិតខាងរបស់ខ្លួន ហើយការដាក់កំហិតដែលអាចកើត មាននៅពេលដែលសហភាពអឺរ៉ុប...
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេស និងតំបន់ទាំងអស់ដែលប្តេជ្ញាចិត្ត ចំពោះការប្រើប្រាស់ លំហអាកាសដោយសន្តិភាព ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ បន្ថែមទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Wang បានបន្តថា អវកាសយានិកបរទេសត្រូវបានស្វាគមន៍ក្នុងការមកទស្សនាស្ថានីយអវកាសរបស់ប្រទេសចិន និងធ្វើការជាមួយអវកាសយានិកចិន...
បរទេស៖ អភិបាលនៃតំបន់ Belgorod ភាគនិរតី ប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា ភូមិរបស់រុស្សីមួយទៀតត្រូវបាន វាយប្រហារពីសំណាក់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា ភូមិ...
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្ដេចនឹងអញ្ជើញ ទៅចូលរួមវេទិកាទឹក នៅប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបាននិងកំពុងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។...
ភ្នំពេញ ៖ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានជំរុញដល់បុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឲ្យបានគ្រប់ៗគ្នា។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់កម្រងសំណួរមួយ ដែលមានគោលបំណង សម្រេចបាននូវឋានៈ បេក្ខជនរបស់ប្រទេសរបស់លោក សម្រាប់សមាជិកភាព សហភាពអឺរ៉ុប ដល់ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅអ៊ុយក្រែន លោក Matti Maasikas។ លោក Zelensky បានឲ្យដឹងនៅក្នុងពិធីប្រគល់អំណាចក្នុងទីក្រុងគៀវ ថា “ថ្ងៃនេះគឺជាដំណាក់កាលមួយ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាល សកម្មនៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ Donetsk តំបន់ Lugansk...