ភ្នំពេញ៖ ខេត្តបាត់ដំបង បានឈរនៅលំដាប់ទី១ ដែលមានភ្ញៀវទេសចរផ្ទៃក្នុង ចំនួន ៥៦៥ ៦១៨នាក់ បានចេញដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ កន្លងទៅនេះ ។ បើតាមស្ថិតិចេញដោយក្រសូងទេសចរណ៍បានឱ្យដឹងថា៖ខេត្តបាត់ដំបង ឈានមុខគេលេខ១ ដែលមានភ្ញៀវទេសចរណ៍ ទៅកំសាន្តច្រើនជាងគេរហូតដល់ ៥៦៥,៦១៨ នាក់។ខេត្តកំពង់ចាម ឈានមុខគេលេខ២ មានភ្ញៀវទេសចរណ៍ទៅកំសាន្តចំនួន ៥១៤,៤៤៧ នាក់។ខេត្តសៀមរាប...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន នៅក្នុងខេត្ត KwaZulu-Natal (KZN) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាកដី ដែលបានសម្លាប់មនុស្សជាង៤៤០នាក់ ។ គ្រោះទឹកជំនន់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានអញ្ជើញ សមភាគីបារាំង របស់លោក ឱ្យមកបំពេញទស្សនកិច្ច នៅអ៊ុយក្រែន ដើម្បីមើលភស្តុតាងខ្លួនឯងថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តអំពើ “ប្រល័យពូជសាសន៍”...
ភ្នំពេញ៖ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ឬទី៤) នៅតាមទីកន្លែងដែលអាជ្ញាធរ បានរៀបចំជូន មុនពេលវិលត្រឡប់ចូលផ្ទះវិញ ក្រោយដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ការចេញមកអំពាវនាវ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលបែបនេះ គឺដើម្បីធ្វើឱ្យមានការធានាថា កម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់ ។ ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក ព្រះថោង នាងនាគ នាព្រឹកថ្ងៃទី១៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវអនុវត្តច្បាប់គ្រប់គ្រងជំងឺកូវីដ-១៩ ឬផាកពិន័យ ដល់ប្រជាពលរដ្ឋនោះទេ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ នាពេលនេះ។ ក្នុងពិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ» ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្នុងពិធីអភិសេករូបសំណាក ព្រះថោង នាងនាគ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ប្ដូរផ្ដាច់ ដឹកនាំប្រទេសកម្ពុជាតាមផ្លូវសន្តិភាព និងស្វែងរកសន្តិភាពឱ្យប្រជាជន។ ថ្លែងចេញពីទឹកដីនៃខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរសប្បាយរីករាយ និងសាមគ្គីភាពគ្នា នៅពេលបុណ្យចូលឆ្នាំថ្មីនាពេលនេះ ដូចៗគ្នា គ្មានសញ្ញារើសអើង ឬបែងចែកគណបក្សនយោបាយណាមួយឡើយ។ ក្នុងពិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ» ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែង ប្រជាប្រិយ រាំកំសាន្តសប្បាយរីករាយក្រៃលែង ។ ប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម បានចូលរួមលេង ល្បែងប្រជាប្រិយ ជួបជុំនិងរាំលេងសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ។ រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ...
សារក្រើនរំលឹក របស់សម្ដេចតេជោ ហ៊ុន សែន៖ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើសារក្រើនរំលឹកឱ្យប្រជាពលរដ្ឋគោរពវិធានការ សុខាភិបាលនិងច្បាប់ចរាចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការក្រើនរំរំលឹកនេះធ្វើឡើង បន្ទាប់ពីសម្ដេចសង្កេតឃើញប្រជាពលរដ្ឋ ហាក់ដូចជាភ្លេចខ្លួន ការពារដោយការមិនពាក់ម៉ាស់ ក្នុងពេលជួបជុំគ្នា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។