សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកូរ៉េ កំពុងកំណត់គោលដៅ អនុវត្តនីតិវិធីត្រួតពិនិត្យតឹងរ៉ឹងជាងមុន សម្រាប់រាល់ការមកដល់ របស់ពលរដ្ឋសហរដ្ឋអាមេរិក ជុំវិញមេរោគឆ្លងថ្មីកូវីដ-១៩ ដែលចាប់ផ្តើមមិនលើស ពីថ្ងៃសុក្រសប្ដាហ៍នេះ។ លោកនាយករដ្ឋមន្រ្តី ជុង ស៊ុយគួន បានលើកឡើងពីភាពបន្ទាន់ ក្នុងការរឹតបន្តឹងវិធានការផ្តាច់មុខ ចំពោះអ្នកដំណើរទាំងអស់ ពីសហរដ្ឋអាមេរិក ដោយលើកឡើង ពីការកើនឡើងនូវករណី ដែលបាននាំចូលនៃជំងឺកូវីដ-១៩ ។...
វ៉ាស៊ីនតោន៖ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បានអំពាវនាវ ឱ្យមានការពន្យារពេល នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដោយលើកឡើងពីការរំខានដ៏ធំធេង ដល់ការបណ្តុះបណ្តាល និងដំណើរការគុណវុឌ្ឍិ ដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ គណៈកម្មាធិការនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាច្បាស់ជាងពេលណាទាំងអស់ថា ផ្លូវឆ្ពោះទៅរកការពន្យារពេល គឺជាការសន្យាបំផុត” ដោយជំរុញ ឱ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “ចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីធានាថា ការប្រកួតអាចត្រូវបានធ្វើឡើង...
កំពង់ចាម ៖ ប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19) ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០ ២០ នេះ បានចាត់ឲ្យក្រុមការងាររបស់ខ្លួន បើកយុទ្ធនាការ តាមបណ្ដាលស្រុក-ក្រុងទូទាំងខេត្ត ប្រើមេក្រូផ្សព្វផ្សាយ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ (Covid-19) ។ អនុវត្តតាមការណែនាំ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃប្រទេសមានសេដ្ឋកិច្ចធំ ៗ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតផែនការសកម្មភាពមួយ ឆ្លើយតបទៅនឹងការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។ លេខាធិការដ្ឋានអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មន្ត្រីទាំងនោះ ក៏បានពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនិម្មិតមួយ ក្នុងចំណោមមេដឹកនាំ G20 ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានបច្ចុប្បន្ន នឹងកោះប្រជុំនៅក្នុងប៉ុន្មានថ្ងៃទៀត។ ប្រធានាធិបតីកូរ៉េខាងត្បូង...
សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុនហ៊ីយ៉ាន់ ដាយ ខូអិលធីឌី និងសាមសុងអេឡិចត្រូនិក ខូអិលធីឌី បានបិទរោងចក្ររបស់ពួកគេ ជាបណ្តោះអាសន្ន នៅក្នុងប្រទេសឥណ្ឌា ស្របតាមការខិតខំរបស់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតឆ្លងរាលដាលថ្មី។ ការសម្រេចនេះបានឆ្លើយតប ទៅនឹងការណែនាំរបស់រដ្ឋាភិបាលឥណ្ឌា ដែលមានគោលបំណង ការពារការរីករាលដាលនៃ COVID-១៩ ដែលបានឆ្លងដល់មនុស្ស ៣៥៩ នាក់និងបានសម្លាប់មនុស្ស ៧...
ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចរចាជាមួយ ធនាគារឯកជនទាំងអស់ ឲ្យពន្យារពេល ក្នុងការបង់បំណុល របស់ប្រជាពលរដ្ឋខ្មែរ ដែលបានខ្ចីថវិកា មកធ្វើជាដើមទុន នាពេលកន្លងមក។ សូមរំលឹកថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ជនជាតិអាមេរិកអាស៊ី គួរតែត្រូវបានការពារ ចំពេលមានរបាយការណ៍ នៃការវាយប្រហារ ប្រកាន់ជាតិសាសន៍ ដែលត្រូវបានបង្កឡើង ដោយជំងឺឆ្លងវីរុស។ ការបង្ហាញការគាំទ្រ របស់លោក ត្រាំ កើតឡើង បន្ទាប់ពីលោកបានប្រើពាក្យ“ វីរុសចិន” ម្តងហើយម្តងទៀត ទោះបីជាមានការរិះគន់ក៏ដោយ ក៏វាលើកទឹកចិត្ត...
ភ្នំពេញ៖ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មិនមានការធូរស្រាលសោះកម្ពុជា នឹងស្នើសុំក្រុមគ្រូពេទ្យជំនាញចិន មួយក្រុមបន្ថែមទៀត ដើម្បីផ្លាស់ប្ដូរ ក្រុមគ្រូពេទ្យចាស់ ដែលបានបញ្ជូនមកជួយកម្ពុជា កាលពីពេលថ្មីៗនេះ ខណៈពួកគេមកជួយកម្ពុជា ត្រឹមតែរយៈពេល១៤ថ្ងៃ ហើយនឹងត្រូវត្រឡប់ ទៅប្រទេសគេវិញ។ នេះបើយោងតាម ការអះអាង របស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) នៅថ្ងៃទី២៤ ខែមីនា...
បរទេស៖ សម្រាប់គម្រប់៥ថ្ងៃនៅថ្ងៃចន្ទនេះ ប្រទេសចិនបានរាយការណ៍ថា គ្មានករណីឆ្លងកូវីដ១៩ នៅក្នុងខេត្ត Hubei ជាទីដែលវីរុសផ្លូវដង្ហើមថ្មីនេះ បានចាប់ផ្តើមផ្ទុះរីករាលដាលឆ្លងដំបូង ស្របពេល ដែលប្រទេសនូវែលសេឡង់ អូស្ត្រាលី ឥណ្ឌា និងសហភាពអារ៉ាប់រួម បង្កើតវិធានការតឹងរឹង ដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងកំពុងកើនឡើង។ នាយករដ្ឋមន្ត្រី នៃប្រទេសនូវែលសេឡង់ លោក Jacinda Ardern បានមានប្រសាសន៍...
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់សំដី មន្រ្តីការពារជាតិអាមេរិកម្នាក់ថា រដ្ឋាភិបាលអ៊ីតាលី បានស្នើសុំការគាំទ្រ ពីកងកម្លាំងប្រដាប់អាវុធអាមេរិក ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Lorenzo Guerini...